សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 3, 2012

កិច្ចប្រជុំកំពូល​ អាស៊ានលើកទី២០ បានដំណើរការហើយ

www.dap-news.com
 ភ្នំពេញ ៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត លើកទី២ របស់កម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន បានចាប់ផ្តើម ដំណើរការហើយ តាំងពីវេលាម៉ោង ៩ ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១២ នេះ នៅរាជធានីភ្នំពេញ ដោយមានការចូល រួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អាស៊ានទាំង ១០ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំ តំបន់មួយនេះ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រោយកិច្ចប្រជុំកំពូលអាស៊ាននោះ នឹងធ្វើឱ្យអាស៊ានក្លាយជា សហគមន៍ តែមួយ និងវាសនាតែមួយ សម្រាប់ឆ្នាំ២០១៥ និងជាធ្លុងមួយសម្រាប់សន្តិសុខតំបន់ ។

សម្ដេចបានបន្ដថា ដើម្បីកុំឱ្យវិបត្ដិសេដ្ឋកិច្ចពិភពលោក បន្ដគ្របដណ្ដប់ នោះអាស៊ាន គួរផ្ដោតទៅលើការពង្រីកយន្ដការ ដើម្បីពង្រឹងការដោះស្រាយ ទប់ទល់បញ្ហានេះ ហើយត្រូវលើកទឹកចិត្ដ ដល់រដ្ឋមន្ដ្រីហិរញ្ញវត្ថុអាស៊ាន ឱ្យខិតខំធ្វើការងារនេះ។
សម្ដេចតេជោ បានមានប្រសាសន៍ថា ក្នុងរយៈពេល១០ឆ្នាំមកនេះ កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិ របស់អាស៊ាន ហើយបានសម្រេចនូវការអភិវឌ្ឍន៍ ដោយមោទនភាព ហើយសមាជិកអាស៊ាន បានធ្វើឱ្យកម្ពុជា ផ្សារភ្ជាប់ខ្លួន និងតំបន់ រួមទាំងអន្ដរជាតិ ព្រមទាំងកម្ពុជាបានបំពេញកាតព្វកិច្ចជាច្រើន ។
សម្ដេចបានបន្ដថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នាឆ្នាំ២០១២នេះ និងជាលើកទី២០ កម្ពុជានឹងខិតខំឱ្យ អស់ ពីលទ្ធ ភាព និងសមត្ថភាព សម្រាប់ដំណើរការកិច្ចប្រជុំនេះ។ សម្ដេចបន្ដថា បន្ទាប់ពីចេញនូវរបៀបវារៈភ្នំពេញ អាស៊ាន រំពឹងថា នឹងនាំឱ្យសមាគមមួយនេះ ខិតខំទៅជិតគោលដៅរបស់ខ្លួន។

DAP-NEWS 

No comments:

Post a Comment

yes