សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 28, 2012

លោក ចាន់ សុ​វេត​: ករណី​លោក ឈុត វុទ្ធី គឺជា​ការបាញ់សម្លាប់​បំបិទមាត់​


(ថ្ងៃទី 28 មេសា 2012, ម៉ោង 04:33:PM) | ដោយ: រតនា
/ CEN
ភ្នំពេញ: លោក ចាន់ សុ​វេត មន្ត្រី​ស៊ើបអង្កេត នៃ​អង្គការសិទ្ធិមនុស្ស​អាដ​ហុក បាន​មានប្រសាសន៍​បញ្ជា​ក់នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១២ ថា ការស្លាប់​របស់លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ មិនមែន​បណ្តាលមកពី​ការឈ្លោះទាស់ទែង​គ្នា​ទេ​។ លោក​បានបញ្ជាក់​យ៉ាងនេះ​ថា “​ការបាញ់សម្លាប់​គាត់ (​ឈុត វុទ្ធី​) គឺពាក់ព័ន្ធ​ជាមួយនឹង​ការដែល​គាត់​បាន​ថតរូប​ភាព​គំនរ​ឈើ​ដ៏​ធំ​មួយកន្លែង នៅក្បែរ​ទំ​បន់​វា​រី​អគ្គិសនី​នៅ​ឫស្សី​ជ្រុំ​នោះ ហើយ​គេ​បាន​តាម​ទាមទារ​ដកយក​មែ​ម​ម៉ូ​រី​ម៉ាស៊ីន​ថត​ពី​គាត់​។ អ៊‌ីចឹង​ការស្លាប់​របស់គាត់ គឺ​គេ​បាន​បាញ់សម្លាប់​ដើម្បី​យក​មែ​ម​ម៉ូ​រី​មកវិញ ឥឡូវ​យកបាន​ហើយ​ទាំង​កុំព្យូទ័រ និង​មែ​ម​ម៉ូ​រី​ម៉ាស៊ីន​ថត​របស់គាត់ ហើយ​សម្ថ​កិច្ច​ម្នាក់ទៀត​ក៏ត្រូវ​ស្លាប់​ដែរ អ៊‌ីចឹង​យើង​គិតថា ការបាញ់សម្លាប់​នេះ ជាការ​បាញ់​បំបិទមាត់ នេះ​ជា​រឿង​មួយ​អយុត្តិធម៌​សម្រាប់​គាត់​”​។​

​លោក ចាន់ សុ​វេត បាន​បញ្ជាក់ថា ទង្វើ​បែបនេះ ធ្វើ​ឲ្យ​សកម្មជន​ការពារ​សិទ្ធមនុស្ស មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់ខ្លួន​។ ទាក់ទង​នឹង​ការស្លាប់​លោក ឈុត វុទ្ធី ត្រូវបាន​លោក សុ​វេត បញ្ជាក់ថា ភាគី​ប្រដាប់អាវុធ​ម្ខាង​ទៀត ជា​អ្នកបាញ់​មកលើ​គាត់ (​ឈុត វុទ្ធី​) ហើយ​ចំពោះ​ការ​អះអាងថា មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ទៀត​បាញ់សម្លាប់​ខ្លួន​ឯង​នោះ គឺជា​ការអះអាង​ពុំមាន​ហេតុផល​ត្រឹមត្រូវ​ឡើយ ដែល​បញ្ហា​នេះ​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត ប្រើ​ជំនាញ​ច្បាស់លាស់ ដោយ​អនុញ្ញាត​ឲ្យ​មានការ​ចូលរួម ពី​ក្រុមមន្ត្រី​អង្គការ​មិនមែន​រាជរដ្ឋាភិបាល​ដែរ (​គឺ​បង្កើត​ក្រុមការងារ​ស៊ើបអង្កេត​ពិសេស ដើម្បី​ធ្វើការ​ស៊ើប​លើ​ករណី​បាញ់សម្លាប់​លោក ឈុត វុទ្ធី​) ដោយ​មិនត្រូវ​ឲ្យ​កងរាជអាវុធហត្ថ​ម្នាក់ឯង ធ្វើការ​ស៊ើបអង្កេត​នោះទេ​។​

​លោក សុ​វេត បានបញ្ជាក់​បន្តថា ទាក់ទង​នឹង​អំពើ​បាញ់សម្លាប់​លោក ឈុត វុទ្ធី នោះដែរ គឺ​កញ្ញា ផន បុ​បា្ជ និង​ស្ត្រី​ជនជាតិ​កាណាដា ដែលជា​អ្នកកាសែត​ឌឹឃែមបូឌាដេលី គឺ​ពួកគេ​មិនបាន​និយាយ​រៀបរាប់​ពី​ការពិត​ឲ្យ​អស់ ដល់​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស នៅពេលដែល​ទៅ​ជួប​ពួកគាត់​នៅ​ខេត្តកោះកុង​ឡើយ ដោយ​គ្រាន់តែ​និយាយ​ពី​ការព្រួយបារម្ភ អំពី​សុវត្ថិភាព​របស់​ពួកគាត់​ទាំងពីរ​នាក់ ពីព្រោះ​តែ​ចរិត​ដើម្បី​ផលប្រយោជន៍​។ លោក សុ​វេត បាន​បន្តថា ទោះជា​យ៉ាងណា អ្នកកាសែត​ទាំងពីរ​អ្នកនោះ គួរតែ​សម្តែង​នូវ​ភាពស្មោះត្រង់​ដល់​មន្ត្រី​អង្គការសិទ្ធិមនុស្ស ដែល​ចុះទៅ​ស្វែងរក​ការពិត និង​ស្វែងរក​យុត្តិធម៌​ជូន​អ្នកស្លាប់​។​
​    ​
​លោក សុ​វេត បាន​បញ្ជាក់ថា “​អ្នក​សែត​ទាំងពីរ​នាក់​នោះ និយាយ​នៅ​លាក់​អាថ៌កំបាំង​ច្រើន ពីព្រោះ​គាត់​ជា​សាក្សី​រស់ ពីព្រោះ​នៅ​កន្លែងកើតហេតុ​មានតែ​ពីរ​នាក់​នោះឯង ដែល​ដឹង​រឿង​ពិត ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ គឺជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោម​សម្ពាធ​របស់គេ រស់នៅ​រកស៊ី​បាន​ដោយសារ​ពួកគេ​ដែរ អ៊‌ីចឹង​ពលរដ្ឋ​ទាំងនោះ​នៅ​ខាង​សមត្ថកិច្ច និង​ក្រុមហ៊ុន​ដែរ ហើយ​ចំណុច​សំខាន់ នៅ​តំបន់​នោះ​គឺជា​កន្លែង​ដែល​ពួកគេ​ឃុបឃិត​គ្នា​រកស៊ី​ឈើ​”​។ លោក​បន្តទៀតថា អ្នករកស៊ី​ឈើ​នៅ​តំបន់​នោះ គឺ​សុទ្ធតែជា​ពួក​មន្ត្រី​ដែលមាន​ខ្នង​ធំៗ ពីព្រោះ​ឈើ​ទាំងអស់នោះ បានមកពី​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី ដែល​ក្រុមហ៊ុន​ចិន​កំពុងតែ​ធ្វើ ហើយ​មន្ត្រី​ខ្មែរ​មាន​អាជ្ញាប័ណ្ណ​ទិញ​ឈើ​ទាំងនោះ យកទៅលក់​បន្ត និង​ប្រមូល​ទិញ​ឈើ​ចេញពី​តំបន់​នៅ​ជុំវិញ​នោះ​ទៀត ដោយ​តំបន់​នោះ​ពួក​មន្ត្រី​ទាំងនេះ មិនដែល​អនុញ្ញាត​ឲ្យ​អ្នកណា​ក្រៅពី​បក្ខ​ពួកគេ មាន​សិទ្ធិ​ចេញចូល​បានឡើយ ដែល​នេះ​ជា​មូលហេតុ​បណ្តាល​ឲ្យ​លោក ឈុត វុទ្ធី ចូលទៅ​តំបន់​នោះ​ថតរូប ហើយ​ត្រូវគេ​បាញ់សម្លាប់​៕ 

No comments:

Post a Comment

yes