យោងតាមការស្រាវជ្រាវ ប្រវត្តមួយចំនួន បានឲ្យដឹងថា លោក Steve Jobs គឺជាមនុស្ស ដែលកាន់ពន្ឋសាសនា។ លោកចាប់បង្កើត ក្រុមហ៊ុនផលិតកុំព្យូទ័រ Apple ជាមួយមិត្តភ័ក្ត រៀនមហាវិទ្យា ជាមួយលោក គឺលោក Steve Wozniak នៅក្នុងឆ្នាំ ១៩៧០។ ហើយនៅត្រឹមឆ្នាំ ១៩៨០ លោកបានក្លាយ ជាមហាសេដ្ឋីតែម្តង។
លោក Jobsបានកើតក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្គូល។ តន្ត្រីដែលលោកចូលចិត្តជាងគេគឺ ប្រភេទតន្ត្រី របស់ក្រុមBeatles និង Bob Dylan។ វប្បធម៌រស់នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្គូល បានជិះឥទ្ឋិពលដល់លោកយ៉ាងខ្លាំង ។ លោកជាមនុស្សដែលចូលចិត្ត ការស្រមើលស្រមៃ យ៉ាងខ្ពស់បំផុត។
ឈ្មោះ Apple គឺសម្រាប់រំលឹក ដល់ក្រុមហ៊ុនBeatles ដែលមាន គ្នាបួននាក់ដូចគ្រាប់ផ្លែប៉ោម។ លោក Jobsបានធ្វើដំណើរទៅ ប្រទេសឥណ្ឌា ដើម្បីស្វែង រកព្រះធម៌ពិត ដែលធ្វើឲ្យអារម្មណ៍ បានស្ញប់ស្ងាត់។ ជាក់ស្តែងលោក បានផ្លាស់ប្តូរជំនឿរបស់គាត់មកជឿ ព្រះពុទ្ធសាសនាវិញ។ ព្រះតេជគុណ ព្រះនាម Kobun Chino ជាអ្នកចូលរួមចូលសូត្រ ធម៌និងចាត់ចែង ពិធីនានា នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់លោក Jobs។
បន្ទាប់ពីនោះ ទស្សនាវដ្ដីមួយចំនួន បានចុះផ្សាយជារឿងកំប្លែង ដែលលោក បានទៅលេង ប្រទេស ជប៉ុន ដែលវានិយាយពីទំនាក់ទំនង រវាងលោក Jobs និង ព្រះតេជគុណ Kobun Chino Otogawa។
គួរបញ្ជាក់ថា មូលហេតុដែលលោក Steve Jobs កាន់ព្រះពុទ្ឋសាសនា ព្រោះលោក គិតថា ការកាន់ព្រះសាសនា ធ្វើឲ្យមនុស្សមានចិត្តស្ងប់ មានអារម្មណ៍ថា ខ្លួនមានសេរីភាព លោក អាចធ្វើអ្វីទៅតាមជំនឿរបស់ខ្លួន និងអាចបំពេញនូវ ការស្រមើលស្រមៃ របស់លោក ម៉្យាងទៀត ព្រះពុទ្ឋសាសនា មិនហាមឃាត់ មនុស្សមិនឲ្យ កាន់សាសនាដ៏ទៃនោះទេ៕
No comments:
Post a Comment
yes