សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 2, 2012

ស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី នៅខេត្តកំពត ត្រូវជនមិនស្គាលមុខលួចដក


​បើតាមសេចក្តីរាយការណ៏ពីខេត្តកំពត មកបានឲ្យដឹងថា ស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី
នៅក្នុងភូមិអន្លុងក្មេងលេង ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូកខេត្តកំពត ត្រូវបានជនមិនស្គាល់មុខ
លួចដកយកទៅបាត់ កាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២ ។

សូមជំរាបផងដែរថា ការបាត់ស្លាកគណបក្ស សម រង្ស៊ី នៅក្នុងភូមិអន្លុងក្មេងលេង ឃុំតេជោ​អភិវឌ្ឍន៏ ស្រុកឈូកខេត្តកំពតនេះ គឺបន្ទាប់ពីគណបក្ស សម រង្ស៊ី ស្រុកឈូក បានលើករយះ​ពេល១០ថ្ងៃ ។
ជាមួយគ្នានោះតាមសេចក្តីរាយការណ៏បានឲ្យដឹងបន្តរទៀតផងដែរថា កាលពីថ្ងៃ​ទី១០ មេសា ដែលជាថ្ងៃលើកស្លាកសញ្ញាគណបក្ស សម រង្ស៊ី នោះគឺមានការចេញមកហាម​ឃាត់ពីសំណាក់លោកមេភូមិរបស់គណបក្សប្រជាជនភូមិអន្លុងក្មេងលេង និងបក្សពួកមួយ​ចំនួន​ទៀត មិនអនុញ្ញាតឲ្យគណបក្ស សម រង្ស៊ី លើកស្លាកសញ្ញាជាដាច់ខាតបើទោះបីជាគណបក្ស សម រង្ស៊ី ស្រុកឈូក បានធ្វើច្បាប់សុំការអនុញ្ញាតលើកស្លាកសញ្ញាគណបក្ស សម រង្ស៊ី ហើយក្តី
ដោយគេបានអះអាងថា ទីនោះគឺជាទឹកដីអភិវឌ្ឍន៏គឺមិនត្រូវមានស្លាកសញ្ញាគណបក្ស សម រង្ស៊ី
លើកនៅ​ទីនេះនោះទេ គឺមានតែស្លាកសញ្ញារបស់គណបក្សប្រជាជនរបស់គេតែមួយប៉ុណ្ណោះ។ ក៏ប៉ុន្តែបន្ទាប់ពី​មានការអន្តរាគមន៏ពីអ្នកតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី ទៅកាន់គណ
កម្មការរៀបចំការបោះឆ្នោតខេត្ត ទើបការរារាំងរបស់មេភូមិអន្លុងក្មេងលេង និងបក្សពួករបស់គេ
មិនបានសម្រេច ហើយ​ស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី ត្រូវបានលើកដោយជោគជ័យ
តាមការគ្រោងទុក។

ចំពោះការលើកឡើងរបស់មេភូមិអន្លុងក្មេងលេង ដែលថាទឹកដីអភិវឌ្ឍន៏គឺមិន​ត្រូវការលើក​ស្លាក​សញ្ញារបស់គណបក្ស សម រង្ស៊ី បែបនេះ ត្រូវបានមជ្ឈដ្ឋានទូទៅបាននិយាយថា ជាភាពមិន​យុត្តិធម៌ទេ សម្រាប់ប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យសូម​ឲ្យគណបក្សកាន់អំណាច
ធ្វើការគិតពិចារណាឡើងវិញចំពោះទង្វើរបស់ខ្លួនបែបនេះ បើថាខ្លាចប្រជាប្រិយភាពរបស់​គណ​បក្សសម រង្ស៊ី សូមមេត្តានិយាយតាមត្រង់មក កុំយកឡេះ មកសំអាងដោយមិនសមហេតុ
សមផលបែបនេះ ។

គួរជំរាបផងដែរថា ស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី ដែលបានបាត់ទៅនោះគឺមានគេឃើញ
មនុស្សចំនួន៦នាក់បានមកដកនៅវេលាម៉ោង៣ទាបភ្លឺថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២គឺនៅក្រោយ
ការលើកស្លាកសញ្ញាគណបក្សបានរយៈពេលតែ១០ថ្ងៃប៉ុណ្ណោះ អ្នកដែលបានដឹងរឿងរ៉ាវនេះ
បានធ្វើការដាក់ការសង្ស័យជាជំហ៊ានដំបូងថានេះអាចជាល្បែងរបស់គណបក្សកាន់អំណាច
ព្រោះមិនមែនជាលើកទី១ទេដែលស្លាកគណបក្ស សម រង្ស៊ី ត្រូវបានជនមិនស្គាល់មុខលួចដក​
នោះ ។ ហើយរហូតមកដល់ពេលនេះគណបក្ស សម រង្ស៊ី ស្រុកឈូកក៏បានដាក់ពាក្យបណ្តឹងទៅ
កាន់គណកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំ ហើយក៏ត្រូវបានគណកម្មការរៀបចំការបោះឆ្នោត
ថ្នាក់ឃុំទទួលយកពាក្យបណ្តឹងរបស់គណបក្ស​ សម រង្ស៊ី ហើយដែរ តែគេមិនដឹងថាគណកម្មការ
រៀបចំការបោះឆ្នោតថ្នាក់ឃុំ មានចំណាក់ការយ៉ាងណាចំពោះរឿងបាត់ស្លាកសញ្ញារបស់គណ​​
បក្ស សម រង្ស៊ី នៅក្នុងភូមិអន្លុងក្មេងលេង ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូក ខេត្តកំពត ដែលត្រូវ
បានជនមិនស្គាល់មុខចំនួន៦នាក់ លួចដកយកទៅបាត់នោះទេ ។

លោក ជា ប៉ូច តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី និងជាប្រធានក្រុមប្រឹក្សារបស់គណបក្ស
សម រង្ស៊ី ខេត្តកំពត បានសម្តែងការយល់ឃើញចំពោះការបាត់ស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី នៅក្នុងភូមិអន្លុងក្មេងលេង ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូកខេត្តកំពតនេះថា គណបក្សកាន់អំ
ណាចគឺកំពុងតែមានការបារម្ភអំពីប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី ដែលមានសម្លេង​គាំទ្រកាន់តែមានសន្ទុះខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ ហើយគណបក្សកាន់អំណាចតែង​តែ
យាយី និងរំខានជានិច្ចមកដល់គណបក្ស សម រង្ស៊ី គ្រប់ជំហ៊ាន សូម្បីតែស្លាកសញ្ញារបស់
គណបក្ស សម រង្ស៊ី ក៏ពួកគេខ្លាចដែរ ហើយមួយវិញទៀតនៅតាមភូមិ ឃុំ ស្រុក ខេត្តក្រុង រាជធានី គឺគណបក្សកាន់អំណាចតែងតែធ្វើការគំរាមកំហែង បំភិតបំភ័យ មកលើសកម្មជនរបស់​គណបក្ស សម រង្ស៊ី ជានិច្ចដើម្បីឲ្យមានការបាក់ស្មារតីនិងតក់ស្លុត តែវាជារឿងចាស់កំរិលទៅ​ហើយដែលគណបក្សកាន់អំណាចយកមកប្រើនោះ ហើយបទចំរៀងដែលគណបក្សប្រជាជន
យកមកច្រៀងដដែលៗនេះគឺគណបក្ស សម រង្ស៊ី ស្តាប់ឡើងជ្រិញត្រចៀកទៅហើយ ដូចនេះកុំ
សង្ឃឹមឲ្យសោះថាសកម្មជនគណបក្ស សម រង្ស៊ី និងអ្នកគាំមានការភ័យខ្លាចនិងតក់ស្លុតចំពោះ
ទង្វើដ៏អាក្រក់របស់ខ្លួន ដែលបានធ្វើមកដាក់គណបក្ស សម រង្ស៊ី នោះ ។

លោក ជា ប៉ូច បានឲ្យដឹងបន្តរទៀតផងដែរថា លោកសូមអំពាវនាវសូមកុំឲ្យគណបក្សកាន់
អំណាចមានការបារម្ភខ្លាំងពេករបៀបហ្នឹង ណាមួយពេលវេលានៃការបោះឆ្នោតជ្រើសរើស​សមាជិកក្រុមប្រឹក្សាក្រុមប្រឹក្សាឃុំ សង្កាត់ ក៏កាន់តែកៀកជិតមកដល់ណាស់ហើយផងដែរ ហើយលោកសូមឲ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរីយុត្តិធម៌ បោះឆ្នោតដោយកុំប្រើអំពើ​
ហិង្សា។ ដោយលោកបានបញ្ជាក់ថា នៅពេលបោះឆ្នោតហ្នឹងហើយ​ ដែលយើងអាចប្រជែង
គ្នាបានសូមមេត្តាបញ្ឈប់សកម្មភាពបែបនេះទៅ បើនៅតែធ្វើអំពើរបៀបនេះដដែលបង្ហាញឲ្យ
ឃើញថាការព្រួយបារម្ភរបស់គណបក្សកាន់អំណាច និងការគំរាមកំហែងកាន់តែខ្លាំងឡើងៗ
ហើយ ដែលអាចធ្វើឲ្យគណបក្ស សម រង្ស៊ី កាន់តែមានប្រជាប្រិយភាពថែមទៀត ហើយរាស្រ្ត
ក៏បានដឹងកាន់តែច្បាស់ពីកលល្បិចដ៏សែនអាក្រក់របស់គណបក្សប្រជាជន ។

គួររំលឹកផងដែរថាស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី នៅក្នុងខេត្តព្រៃវែងកាលពីថ្ងៃទី២៦ខែមេ
សា ឆ្នាំ២០១២ បន្ទាប់ពីការជូនដំណឹងរបស់លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី ទៅ​លោក អ៊ុង សាមី អភិបាលខេត្តព្រៃវែង ពីការបាត់ស្លាកគណប​ក្ស សម រង្ស៊ី និងការរុះរើ​ពី​សំណាក់អាជ្ញាធរមូលដ្នានដោយមិនបានជូនដំណឹងមកគណបក្ស សម រង្ស៊ី ឲ្យបានដឹងនោះ តែ
មួយថ្ងៃបន្ទាប់ពីការជូនដំណឹងរបស់លោក គង់ គាំ ស្លាករបស់គណបក្ស សម រង្ស៊ី មួយទៀត​នៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ក៏ត្រូវបានគេធ្វើការរុះរើដោយមិនបានជូនដំណឹង​មក
គណបក្ស សម រង្ស៊ី ខេត្តព្រៃវែងឲ្យបានដឹងផងដែរ ។

គួរជំរាបផងដែរថា នៅពេលដែលពេលវេលានៃការបោះឆ្នោតកាន់តែខិតជិតមកដល់ ការរំខានពី​សំណាក់គណបក្សកាន់អំណាចមកលើគណបក្ស សម រង្ស៊ី ក៏កាន់តែមានភាពខ្លាំងឡើងៗ
ជាពិសេសការទិញទឹកចិត្តសកម្មជនរបស់គណបក្ស សម រង្ស៊ី នៅតាមមូលដ្ឋានជាថ្នូទៅនិងការ
សន្យាផ្តល់ជាលាភសការបន្តិចបន្ទួច តែពេលនេះគឺមិនអាចទៅរួចនោះទេព្រោះសកម្មជនរបស់
គណបក្ស សម រង្ស៊ី គឺមានឆន្ទៈ មុះមុតមិនអាចរកអ្វីកាត់ថ្លៃបាននោះឡើយ គេទិញមិនលក់
សំឡុតមិនខ្លាច ដូចនេះគណបក្សកាន់អំណាចកុំសង្ឃឹមថានិងបានឈ្នះឆ្នោតតទៅទៀតនោះ ព្រោះប្រជាពលរដ្ឋក៏បានដឹងអំពីអំពើដ៏អាក្រក់របស់ខ្លួនអស់ហើយ ផងដែរក្រោមការដឹកនាំ
មិនត្រឹមត្រូវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលបច្ចប្បន្ននេះ ៕

No comments:

Post a Comment

yes