សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, May 28, 2012

គោ​ក្របី​ប្រមាណ​ជា​៨០​ក្បាល​ងាប់ ដោយ​សារ​ជម្ងឺ​ឆ្លង​នៅ​ក្រចេះ


ក្រចេះ:សត្វ​គោ​ក្របី​របស់​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៨០​ក្បាល​នៅ​ក្នុង​ឃុំ​ស្រែជិះ និង​ឃុំ​កំពង់​ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ​បាន​ងាប់​ដោយ​សារ​ជំងឺ​​ឆ្លង ចាប់​តាំង​ពីរ​ខែ​មេសា​ឆ្នាំនេះ។ ប្រជា​ពល​រដ្ឋ មាន​ការ​ព្រួយ​បារម្ភ ពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ដែល​មិន​ទាន់​មាន​វ៉ាក់​សាំង​ចាក់​ការពារ។
លោក ហ៊ួត​ សុខា​ នាយ​ប៉ុស្តិ៍​រង​ស្រែជិះ​បាន​និយាយឲ្យ​ដឹង​ថា ​មាន​គោ​ក្របី​ប្រជា​កសិករ​ជា​ច្រើន​ក្បាល នៅក្នុង​ភូមិ​ចំនួន ៦ នៅក្នុង​ឃុំ​ស្រែជិះ​បាន​ងាប់​ជា​បន្ត​បន្ទាប់​ពី​ការ​ឆ្លង​ជំងឺ​ចាប់​តាំង​ពី​ខែ​មេសា​មក។
លោក​បញ្ជាក់​ថា ជា​ទម្លាប់​នៅ​ក្នុង​រដូវ​នេះ​ប្រជា​ពលរដ្ឋ​នៅក្នុង​ឃុំ​របស់​គាត់​តែង​តែ ប្រលែង​គោ​ក្របី​ចោល​នៅ វាលស្រែ​ និង​ក្នុង​ព្រៃ​ច្របូក​ច្របល់​គ្នា​ចំងាយ​ពី​ភូមិ​ប្រមាណ​ ៤គីឡូ​ម៉ែត្រ។ ៤-៥​ថ្ងៃ​ទើប​ពួកគាត់​ទៅ​មើល​ម្តង។ ដូច​នេះ​វា​ពិបាក​នៅ​ក្នុង ការ​គ្រប់​គ្រង​នៅ​ពេល​មាន​ការ​ផ្ទុះ​ឡើង​នៅ​ជំងឺ​ឆ្លង​នេះ។

«ភាគ​ច្រើន​គឺ​ក្របី​បាន​ងាប់​ស្អុយ​រលួយ​នៅ​ក្នុងព្រៃ។​ ខ្លះឃើញ​តែ​គ្រោង​ឆ្អឹង​ទំហំ​ម្ចាស់​ដឹង។ ប្រជា​ពលរដ្ឋ​ខ្លះ បាន​ប្រឡះ​យក​សាច់​គោ​ក្របី​ដែល​ទើប​ងាប់​ថ្មីៗ​មក​ហូប»។ លោក​បាន​បន្ថែម​ថា កាល​ពី​ឆ្នាំទៅ​ ក៏​មាន​គោ​ក្របី​ងាប់​ដែរ​តែ​មិន​ច្រើន​ដូច​ឆ្នាំ​នេះ។

No comments:

Post a Comment

yes