សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 18, 2012

ឆ្នាំ២០១២ និងឆ្នាំ២០១៣ ជាឆ្នាំដែលគណបក្ស សម រង្ស៊ី ត្រូវស្រោចស្រង់ប្រទេសជាតិ






ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ គឺជាថ្ងៃដំបូង ដែលគណបក្សនយោបាយទាំងអស់ត្រូវបាន​ អនុញ្ញាតឲ្យធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោត សំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៣ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ

នៅព្រឹកព្រលឹមថ្ងៃសុក្រ ដ៏សែនមនោរម្យផ្ទៃមេឃស្រឡះល្អ ខៀវស្រងាត់ ព្រះអាទិត្យចាប់ផ្តើម អណ្តែតខ្លួនបន្តិចម្តងៗមកលើផែនបុស្សភា ពេលវេលាដ៏ល្អនេះ គឺជាការទន្ទឹងរងចាំជាយូ ណាស់ មកហើយ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសកម្មជនគណបក្ស សម រង្ស៊ី ដើម្បីចូលរួម ក្នុងការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយការជួបជុំ ក៏បានប្រព្រឹត្តិធ្វើឡើងដូច តាមការគ្រោងទុក ដែលមានប្រជាពលរដ្ឋ សកម្មជន និងថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី បានមក​ជួបជុំគ្នាយ៉ាងច្រើនកុះករ នៅលើសួនការ៉ូឡា​មុខវត្តបុទុមវត្តី និងមុខ អតីតមន្ទីររដ្ឋសភាជាតិ ដើម្បីធ្វើការឃោសនាបោះឆ្នោត


សម្លេងឧឃោសនស័ព្ទ ការអបអរសាទរ ហូរកញ្ជ្រៀវ លាន់ឮកងរំពង  ភ្ជាប់ជាមួយនិងសារ
នយោបាយ ក៏បានចាប់ផ្តើមឡើង ជាការបញ្ជាក់ថាជ័យជំនះរបស់គណបក្ស សម រង្ស៊ី បានរំកិន ខ្លួនចូលមកបន្តិចម្តងៗហើយ ដោយមានការចូលរួមពីខណ្ឌទាំង៩ និង៩៦សង្កាត់ ក្នុងរាជធានី ភ្នំពេញ ដែលមានសកម្មជន និងប្រជាពលរដ្ឋជាអ្នកគាំទ្រចូលរួមសរុបទាំងអស់ប្រមាណជិត ៧ពាន់នាក់ រថយន្តចំនួន១០០គ្រឿង និងម៉ូតូអមដំណើរនៃការឃោសនាជាច្រើនរយគ្រឿង ផង ដែរ ។

មិនខុសពីរាជធានីភ្នំពេញ គណបក្ស សម រង្ស៊ី នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ក៏បាន ចាប់ផ្តើមធ្វើ​ពិធីឃោសនារកសម្លេងឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ក្នុងថ្ងៃដំបូងនេះដំណាលគ្នាផងដែរ

ក្បួននៃការឃោសនារបស់គណបក្សសម រង្ស៊ី បានចាប់ផ្តើមរំកិលខ្លួនចេញពីខាងមុខវត្តបុទុមវត្តី និងមុខអតីតមន្ទីររដ្ឋសភាជាតិ បានធ្វើដំណើរឆ្ពោះទៅកាន់ទីប្រជុំជន និងទៅតាមបណ្តាល ខណ្ឌទាំង៩ និង៩៦សង្កាត់ ទូទាំងរាជធានី ។ បន្ទាប់ពីក្បួនបានរំកិលចេញពីកន្លែងជួបប្រជុំ ធ្វើដំណើរតាមដងផ្លូវ និងតាមដងមហាវិថីនានា ប្រជាពលរដ្ឋមានការសប្បាយរីករាយ ចេញមក ទទួលអបអរសាទរ ស្រែកហូរកញ្ជ្រៀវ លាយឡំជាមួយនិងសម្លេងជ័យឃោសរបស់គណបក្ស សម រង្ស៊ី ដើម្បីទទួលយកនូវគោលនយោបាយរបស់គណបក្ស​ សម រង្ស៊ី ដែលសកម្មជនគណ បក្ស សម រង្ស៊ី ធ្វើការជំរាបប្រាប់និងចែកជូននោះ ។

ប្រជាពលរដ្ឋបន្ទាប់ពីបានស្តាប់ និងទទួលយកគោលនយោបាយរបស់គណបក្ស​ សម រង្ស៊ី ហើយ នោះ ពួកគាត់រឹតតែសម្តែងការត្រែកអរមួយកំរិតទៀត ព្រោះគណបក្ស សម រង្ស៊ី មានគោល នយោបាយច្បាស់លាស់ ពិតប្រាកដក្នុងការធ្វើការងារបំរើជូនប្រជាពលរដ្ឋ ខុសពីគណបក្សកាន់ អំណាច ដែលតែងតែធ្វើបាបប្រជាពលរដ្ឋគ្មានពេលល្ហែរនោះ ។

មានតែឃុំ-សង្កាត់ចំនួន២៨ប៉ុណ្ណោះ នៅទូទាំងប្រទេស ដែលប្រជាពលរដ្ឋមានជីវភាព​រស់នៅ​សុខ​ស្រួលនិងកក់ក្តៅជាងគេ។ ឃុំ-សង្កាត់ទាំង២៨នោះគឺ ដឹកនាំដោយមេឃុំ និងចៅសង្កាត់ របស់គណបក្ស សម រង្ស៊ី  ឃុំ-សង្កាត់ ទាំងនោះគ្មានទេការ រឹបអូសយកដីធ្លីរបស់ប្រជាពលរដ្ឋ ដោយសារតែមេឃុំ និងចៅសង្កាត់ទាំងនោះ ពួកគាត់បានធ្វើ ការប្តេជ្ញាចិត្តខ្ពស់ហ៊ានលះបង់​អាយុ​ជីវិតរបស់ខ្លួន ដោយមិនទុកបណ្តោយឲ្យអ្នកមានអំណាច និងឈ្មួញខិលខូច ប្រើប្រាស់ ស..ណ របស់រដ្ឋាភិបាលលោក ហ៊ុន សែន មករឹបអូសយកដីធ្លី របស់បងប្អូនប្រជាពលរដ្ឋ​នោះ​ទេ ហើយនេះជាគោលការណ៏ទូទៅសំរាប់មេឃុំ និងចៅសង្កាត់ របស់គណបក្ស សម រង្ស៊ី ។

សូមជំរាបថាមេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម រង្ស៊ី គឺប្រកាន់ភ្ជាប់នូវ សីលធម៌ សច្ចធម៌ និង យុត្តិធម៌ ការពារប្រជាពលរដ្ឋស្លូតត្រង់ទូទៅ ដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដោយមិនរើសអើង និងមិនទាមទារប្រាកកម្រៃពីប្រជាពលរដ្ឋ ។ មេឃុំ-ចៅសង្កាត់មកពីគណបក្ស សម រង្ស៊ី ផ្តល់ សំបុត្រស្នាមផ្សេងៗយ៉ាងឆាប់រហ័សជូនប្រជាពលរដ្ឋដោយមិនទាមទារកម្រៃសំរាប់ប្រយោជន៏ ផ្ទាល់ខ្លួន ។ មេឃុំ-ចៅសង្កាត់គណបក្ស សម រង្ស៊ី ការពារដីធ្លីប្រជាពលរដ្ឋ បង្កើតសហគមន៏កសិ កម្ម និងនេសាទប្រជាធិបតេយ្យ ការពាព្រៃឈើ និងធនធានធម្មជាតិ ប្រើប្រាស់មូលនិធិឃុំប្រកប ដោយតម្លាភាព និងយុត្តិធម៌ ដើម្បីជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍន៏ពិតប្រាកដ ។ មេឃុំ-ចៅ​សង្កាត់មកពីគណបក្ស សម រង្ស៊ី បែងចែកជំនួយជាតិ និងអន្តរជាតិដល់ប្រជាពលរដ្ឋដោយមិន រើសអើង និងមិនប្រកាន់បក្ខពួក ធ្វើការជ្រើសរើសមេភូមិថ្មី តាមឆន្ទះរបស់ប្រជាពលរដ្ឋ ។ ក្នុង ការលៈទេសៈ មេឃុំ-ចៅសង្កាត់មកពីគណបក្ស សម រង្ស៊ី រូបណាមិនធ្វើការងារបំរើជូនប្រជា ពលរដ្ឋនិងត្រូវដកចេញពីដំណែង ។

នៅក្នុងការឃោសនារកសម្លេងឆ្នោតគាំទ្រនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុននេះផងដែរ លោក សម រង្ស៊ី ប្រធានគណ បក្សប្រឆាំង សម រង្ស៊ី ដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជាមួយនេះ ដែលឥលូវលោកកំ ពុងរស់នៅនិរទេសខ្លួនក្នុងប្រទេសបារាំងនោះ លោកក៏មានសារដើម្បីចូលរួមក្នុងការឃោសនារក សម្លេងឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះជូនប្រជាពលរដ្ឋក៏ដូចជា
សកម្មជនរបស់លោកផ្ទាល់ផងដែរដោយលោក សម រង្ស៊ី បានអំពាវនាវឲ្យបងប្អូនជនរួមជាតិ គ្រប់រូប អញ្ជើញទៅបោះឆ្នោតកុំបីខានដើម្បីនាំមកនូវការផ្លាស់ប្តូរ ដែលយើងចង់បាន ទាំងអស់ គ្នា ។ លោកថា ចាំបាច់ណាស់ត្រូវតែមានការផ្លាស់ប្តូរ ដើម្បើស្រោចស្រង់ប្រទេស​ជាតិយើងឲ្យ
រួចផុតពីមហន្តរាយ ពីការបាត់បង់ទឹកដី បាត់បង់ដីធ្លី បាត់បង់ព្រៃឈើ បាត់បង់បឹង ស្ទឹង ទន្លេ បាត់បង់ទ្រព្យសម្បត្តិជាតិ និងទ្រព្យសម្បត្តិសាធារណៈ ដែលទ្រទ្រង់អាយុជីវិតប្រជារាស្រ្តខ្មែរ ។
ដើម្បីបំបាត់អំណាចផ្តាប់ការ ការជិះជាន់ អំពើពុករលួយ និងតុលាការស៊ីលុយ ដើម្បីផ្តល់យុត្តិ ធម៌ជូនជនរងគ្រោះ ប្រគល់សងដីធ្លី ស្រែចំការ ផ្ទះសម្បែងជូនប្រជារាស្រ្តដែលជាម្ចាស់ដើម
ដែលត្រូវបានអាជ្ញាធរនិងក្រុមហ៊ុនលួចប្លន់ បញ្ឈប់ការហូរចូលនៃជនអន្តោប្រវេសន៏ដែលជាផែន
ការណ៏បរទេស ចង់ធ្វើឲ្យប្រទេសយើងសព្វថ្ងៃក្លាយទៅជាកម្ពុជាក្រោមមួយទៀត ធ្វើយ៉ាងណា
ឲ្យប្រជារាស្រ្តខ្មែរទូទៅតាមទីក្រុងនិងជនបទ រស់នៅបានត្រឹមត្រូវដោយរួចចាកផុតពីភាពក្រីក្រ វេទនាតោកយ៉ាកឥតល្ហែដូចសព្វថ្ងៃនេះ ។មួយវិញទៀតដើម្បីរៀបចំការគ្រប់គ្រងប្រទេស និងការ
គ្រប់គ្រងសេដ្ឋកិច្ច ឡើងវិញជាពិសេស ក្នុងវិស័យកសិកម្ម ដើម្បីជួយកសិករ អ្នកធ្វើស្រែចំការ
ដោយរៀបចំទី ផ្សារ និងធានាតម្លៃលក់ផលដំណាំដូចជា ស្រូវ អង្ករ ពោត សណ្តែក ដំឡូងឲ្យ
មានតម្លៃខ្ពស់សមរម្យ ព្រមទាំងចាត់វិធានការដើម្បី បញ្ចុះថ្លៃជី អគ្គីសនី ប្រេងសាំង និងការប្រាក់ ។

រៀបចំឡើងវិញទាំងរដ្ឋបាលសាធារណៈ ទាំងថវិការជាតិ ដើម្បីតំឡើងប្រាក់ខែជូនមន្រ្តីរាជការ គ្រូបង្រៀន ប៉ូលីស ទាហាន អ្នកបំរើជាតិ និងអ្នកការពារជាតិឲ្យបានយ៉ាងតិចបំផុត១លានរៀល ស្មើនឹង២៥០ដុល្លា ក្នុង១ខែ ។ តំឡើងប្រាក់ខែជូនកម្មករ និងពលករ តាមរោងចក្រ និងសហ
គ្រាសទាំងអស់ទូទាំងប្រទេស ។ ប្រាក់ខែគោលមិនទាន់គិតពីប្រាក់ខែម៉ោងត្រូវកំណត់ឲ្យ បាន យ៉ាងតិចបំផុត៥០ម៉ឺនរៀល ស្មើនឹង១២៥ដុល្លា ក្នុង១ខែ ។ លោក សម រង្ស៊ី ក៏បានបញ្ជាក់ផងដែរ ថាការផ្លាស់ប្តូរដែលយើងចង់បានទាំងអស់នេះ នឹងសម្រេចបានតាមរយៈការបោះឆ្នោតឆាប់ៗ
ខាងមុខដែលមានចែកជាពីរលើក ដែលការបោះឆ្នោតលើកទី១ គឺបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃ
ទី០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ ។ និងការបោះឆ្នោតលើកទី២ គឺបោះឆ្នោតថ្នាក់ជាតិ ខែកក្កដា ឆ្នាំ២០១៣ ។លោក សម រង្ស៊ី ក៏បានធ្វើការជំរាបជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ផងដែរថាការបោះឆ្នោតឃុំ-សង្កាត់ គឺជាដំណាក់កាលទី១ នៃការផ្លាស់ប្តូរ គឺជាការផ្លាស់ប្តូរនៅ ថ្នាក់មូលដ្ឋានជាមុន មុននិងឈានទៅដំណាក់កាលទី២ ដែលជាដំណាក់កាលចុងក្រោយ ដំ ណាក់ការផ្តាច់ព្រ័ត្រ គឺជាការផ្លាស់ប្តូរថ្នាក់ជាតិតែម្តងគឺនៅខែកក្កដា ឆ្នាំ២០១៣ ។ លោក សម រង្ស៊ី ថាដើម្បីចាប់ផ្តើមការផ្លាស់ប្តូរថ្នាក់មូលដ្ឋានឡើងទៅ ប្រជាពលរដ្ឋត្រូវតែបោះឆ្នោតឲ្យបេក្ខ
ភាពមកពីគណបក្ស សម រង្ស៊ី ដែលមានឈរឈ្មោះគ្រប់ឃុំ-សង្កាត់ នៅទូទាំងប្រទេស តាមឃុំ-សង្កាត់នី មួយៗដែលបងប្អូនរស់នៅ ។

ជាមួយគ្នានោះលោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី ក្នុយុទ្ធនាការឃោសនារកសម្លេង ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២ នេះ លោថាឆ្នាំ២០១២ និងឆ្នាំ២០១៣គណបក្ស សម រង្ស៊ី បានកំណត់ថាជាឆ្នាំសង្គ្រោះដីធ្លី ប្រជាពលរដ្ឋកម្ពុជា ទាំងនៅតាមព្រំដែន និងនៅក្នុងផ្ទៃប្រទេសទាំងមូល​ លោកថាកាលពីឆ្នាំ​១៩៩៣ ប្រជាពលរដ្ឋខ្មែរធ្លាប់ឈ្នះយួនគណបក្សប្រជាជនម្តងរួចមកហើយ ហើយនៅឆ្នាំ២០១២ និងឆ្នាំ២០១៣ ប្រជាពលរដ្ឋខ្មែរត្រូវឈ្នះយួននិងគណបក្សប្រជាជនជាថ្មីម្តងទៀត។ លោក គង គាំ ប្រធានស្តីទី របស់គណបក្ស សម រង្ស៊ី បានបន្ថែមថាគណបក្សប្រជាជនកម្ពុជា កាន់អំណាច មេដឹកនាំបានចាត់ទុក ប្រជាពលរដ្ឋខ្មែរជាខ្ញុំបំរើ និងជាកញ្ជះដាច់ថ្លៃរបស់អ្នកមានអំណាច លោក ថា បងប្អូនបោះឆ្នោតឲ្យគណបក្ស សម រង្ស៊ី គឺប្រជាពលរដ្ឋខ្មែរទទួលបានសិទ្ធិ ជាម្ចាស់អំណាច
ដោយឡែក លោកថាគណបក្សប្រជាជនកម្ពុជាកាន់អំណាច បានយកប្រទេស និងដីធ្លី ទុកជា កម្មសិទ្ធផ្ទាល់របស់ខ្លួន លោកថាបោះឆ្នោតឲ្យគណបក្ស សម រង្ស៊ី ប្រជាពលរដ្ឋខ្មែរទទួលបាន សិទ្ធិជាម្ចាស់ប្រទេសនិងជាម្ចាស់ដីធ្លី ជាមួយគ្នានោះកសិករ ពាណិជ្ជករ ពលករនិងលែងជួបភាព រំលោភច្បាប់ និងការជំរិតទាប្រាក់ក្រៅប្រព័ន្ធច្បាប់ទៀតហើយ ហើយគណបក្ស សម រង្ស៊ី មាន ជំនាញបង្កើនចំណូលរបស់ប្រជាពលរដ្ឋនិងកសិករទូទៅឲ្យរស់នៅបានធូធាសមរម្យនិងថ្លៃថ្នូរ ។

ជាការពិតលោក សម រង្ស៊ី លោក គឺជាអ្នកជំនាញសេដ្ឋកិច្ច គឺលោកធ្លាប់ស្តារប្រទេសកម្ពុជា ក្រោយឆ្នាំ១៩៩៣ ទទួលបានភាពជោគ ជ័យដ៏ត្រចះត្រចង់នៅគ្រាដែលលោក នៅធ្វើជារដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនោះ ។ លោក គង់ គាំ បានបន្ថែមជាចុងក្រោយថាឆ្នាំ២០១២ គឺត្រូវតែប្តូររដ្ឋអំណាចថ្នាក់ឃុំ-សង្កាត់ចេញ ហើយនៅឆ្នាំ២០១៣ដាច់ខាតនិងចាំបាច់ ណាស់ត្រូវ តែប្តូរ រដ្ឋាភិបាលកម្ពុជាពីគណបក្សប្រជាជនចេញឲ្យទាល់តែបាន ដើម្បីស្រោចស្រង់ប្រទេស ជាតិឡើងវិញ ។

គួរជំរាបជូនផងដែរថា នៅក្នុងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ ក៏មានការលេចឮធ្លាយរឿងកាត់ប្រាក់ខែមន្រ្តីរាជការផងដែរ សម្រាប់បំរើឲ្យការឃោសនាបោះ​ឆ្នោតរបស់គណបក្សប្រជាជនផងដែរ ។

ដំណឹងនេះត្រូវ​បាន​លេច​​​ចេញ​មក​ក្រៅជា​ដំបូង ពី​ក្រុម​ប្រដាប់​អាវុធ​មាន ប៉ូលិស ទាហាន ដែល​​ថា ប្រាក់​ខែ​ពួក​គេ ត្រូវ​បាន​កាត់​ជា​រៀង​រាល់​ខែ យូរ​មក​ហើយ ពី​១ម៉ឺន​ទៅ​​ដល់​​១០​ម៉ឺន​រៀល​ ។ ហើយ​លុយ​​ដែល​យក​ទៅ​នោះ ត្រូវ​បាន​គេ​​ចំណាយ​យ៉ាង​ខ្ជះខ្ជាយ​ ដោយ​គ្មាន​តម្លាភាព​ឡើយ​​។​ ដោយសារតែបញ្ហានេះហើយ ទើបបាននាំឲ្យ​​មាន​ការ​ឈឺចាប់​និង មិន​សប្បាយ​ចិត្ត​ខ្លាំង​ ខណៈ​​ដែល​ប្រាក់​​ខែ​របស់​ពួក​គេ កំពុង​​តែ​តិចតួច​ស្រាប់នោះ ក្រុម​អង្គការ​សង្គមស៊ី​វិល ក៏ ដូច​ជា​បក្សប្រឆាំង បាន​ហៅ​ចំណាត់​ការ​​បែប​នេះ របស់​គណបក្ស​​កាន់​អំណាច​ថា ជាការធ្វើពុំ​​មាន​ភាព
​ថ្លៃថ្នូរ និង បាន​ជម្រុញឲ្យ​មាន​អំពើ​ពុក​រលួយ​​កាន់​តែ​រាលដាល  

សូមជំរាបជូនផងដែរថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ ក្រុមន្ត្រី​អង្គការ​សង្គមស៊ីវិល​​ក៏ បានធ្វើការ​លើក​ឡើង​ពី​ភាព​អយុត្តិធម៌ នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត ដោយ​ក្រុមន្ត្រី​អង្គការ​សង្គមស៊ីវិល​​ថា គណ​បក្ស​​​ប្រជាជន​ដែល​កាន់​អំណាច​​ទទួល​បាន​លទ្ធភាព​ឃោស​​នា​ពី​គោល​នយោ​បាយ​​របស់​ខ្លួន​​ច្រើន​ជាង​គណបក្ស​ដ៏​ទៃ​ ។​ ហើយ​ថា ប្រព័ន្ធ​ឃោសនា​បាន​លម្អៀង​​ទៅ​រក​គណបក្ស​កាន់​អំណាច​ ។

លោក គល់ បញ្ញា ប្រធាន​គណៈកម្មាធិការ​សម្រាប់​ការ​​បោះ​ឆ្នោត​​ដោយ​សេរី និង យុត្តិធម៌ (ខុមហ្វ្រែល) បាន​លើក​ឡើង​នៅ​ក្នុង​វេទិការ​តុ​មូល​មួយ ដែល​មាន​ការ​ចូល​រួម ពី​មន្ត្រី​គ​ណៈកម្មា ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត(គ.ជ.ប) , អ្នក​កាសែត និង តំណាង​ស្ថានី​ផ្សព្វផ្សាយ​របស់​រដ្ឋ​ថា  គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រៀប​ជាង​គូ​ប្រជែង​​របស់​ខ្លួន នៅ​ពេល​​ដែល​​គណបក្ស​នេះទទួល​បាន​ម៉ោង​ផ្សាយ ។ ដោយ​លោកបាន​បន្តថា ”  ជា​ការបារម្ភ​​ដ៏​ធំ​មួយ​ ដែល​គណបក្ស​ទាំង​ឡាយ​អាច​ផ្សព្វផ្សាយ​ស្ប៉ត​ពីរ ដែល​មាន​រយៈពេល​៦​នាទី​ក្នុង​មួយ​ថ្ងៃ ។ ​ដោយឡែកគណបក្សកាន់​អំណាច​វិញ គឺមានលទ្ធភាពច្រើន សូម្បី​តែ​ប្រព័ន្ធផ្សព្វផ្សាយ​ឯកជន​ក៏គេធ្វើការផ្សព្វផ្សាយ​ឲ្យ​ គណ បក្ស​​​កាន់​អំណាច​ដែរ ជាការពិតបញ្ហានេះគឺតែងតែមានភាពលំអៀងជានិច្ច សម្រាប់ គណបក្ស សម រង្ស៊ី គឺមិនដែលទទួលបានការផ្សព្វផ្សាយរបស់ខ្លួនបានទូលាយនោះទេ ក៏ប៉ុន្ត​ទោះជាយ៉ាងនេះក្តី គណបក្ស សម រង្ស៊ី នៅតែទទួលបានសម្លេងគាំទ្រច្រើនដដែល។ ហើយនៅ អាណត្តិនេះ គណបក្ស សម រង្ស៊ី នៅឈានទៅទទួលបានភាពជោគជ័យ ទាំងការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៣ ។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងត្រូវ បញ្ចប់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១២ ហើយ​នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ គឺជាថ្ងៃបោះ ឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សសមរង្ស៊ីសូមអំពាវនាវឲ្យបងប្អូនប្រជា​ពលរដ្ឋទៅ បោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីសំរេចជោគវាសនា ឃុំ-សង្កាត់ និងអនាគតរបស់យើងទាំង អស់គ្នា ៕


No comments:

Post a Comment

yes