សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 23, 2012

សមាជិកគណបក្សប្រជាជន ប្រើអំណាចរំលោភលើ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្ស សម រង្ស៊ី


ដោយសារតែមានការភ័យខ្លាចនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ ដែលប្រជាពលរដ្ឋជាច្រើនបានមកចូលរួមក្នុងយុទ្ធនាការឃោសនាជាមួយ និងគណបក្ស សម​ រង្ស៊ី បានធ្វើឲ្យគណបក្សប្រជាជនដែលកាន់អំណាចសព្វថ្ងៃ បានប្រើដៃជើង របស់ខ្លួនទៅបង្ករការរំខានផ្សេងៗមកលើគណបក្ស សម រង្ស៊ី ។

ជាការពិតនៅអាណត្តិនេះ ប្រជាពលរដ្ឋលោកមានការភ្ញាក់រលឹកជាច្រើន បាននាំគ្នាយ៉ាងពពាក់ ពពូនមកចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី ទាំងកម្លាំងការកម្លាំងចិត្ត រួមជាមួយនិងការបរិ ចាកថវិការផ្ទាល់ខ្លួនរបស់ពួកគាត់មកចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី នៅក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នេះ​ដោយពួកគាត់បានសម្តែងស្នាមញ ញឹម និងក្តីសង្ឃឹមមកលើគណបក្ស សម រង្ស៊ី តែមួយគត់ដែលគណបក្សប្រឆាំងមួយនេះមាន គោលនយោបាយច្បាស់លាស់ក្នុងការការពារ សិទ្ធិរស់នៅ ដីធ្លី ផ្ទះសម្បែង ការពារធនធានធម្ម
ជាតិ ព្រៃឈើ ស្ទឹង បឹងបួ សមុទ្រ និងទន្លេជាដើមនោះ មួយវិញទៀតគឺសើរើចំពោះក្រុមហ៊ុនឯក ជនទុច្ចរិត ដែលទទួលបានការសម្បទានពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហើយអ្វី ដែល សំខាន់ជាងនេះទៅទៀតនោះគឺនិងធ្វើការសើរើឡើងវិញចំពោះជនជាតិយួនអន្តោប្រវេសន៏ ដែលមករស់នៅខុសច្បាប់លើទឹកដីខ្មែរជាច្រើនយ៉ាងពពាក់ពពូន ដណ្តើមការងារពីពលរដ្ឋខ្មែរ គ្រប់ប្រភេទ ហើយពួកគេមានសិទ្ធដើរហើគ្រប់កន្លែង និងអ្វីដែលសំខាន់ទៅទៀតនោះគឺពួកគេ មានសិទ្ធិក្នុងការចូលរួមបោះឆ្នោត សម្រេចជោគវាសនាពលរដ្ឋខ្មែរ និងប្រទេសជាតិជំនួនពល រដ្ឋកម្ពុជាថែមទៀតផង ដែលទង្វើទាំងអស់នេះគេថាជាការបើកដៃពីសំណាក់គណបក្សកាន់អំ​ណាចរបស់លោក ហ៊ុន សែន ព្រោះដើម្បីជាការដឹងគុណចំពោះយួន ដែលយួនបានលើកបន្តុប ឲ្យខ្លួនមានអំណាចរហូតមកដល់សព្វថ្ងៃនេះ ដែលមានរយៈពេលជាង៣០ឆ្នាំមកហើយ និង អ្វី ដែលជាការកត់សំគាល់ដ៏សំខាន់នោះ គឺនៅពេលដែលពលរដ្ឋខ្មែរមានបញ្ហាជាមួយនិងពួកយួន គឺរដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនបានការពារពលរដ្ឋកម្ពុជាទេ គឺការពារ និងផ្តល់សិទ្ធិជាធំ ដល់ជនជាតិយួនថែមទៀតផង ។ ពលរដ្ឋខ្មែររស់នៅលំបាកវេទនា មានដីបន្តិចបន្ទួចសម្រាប់ ស្នាក់ក៏ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន បើកដៃឲ្យមន្រ្តីមានអំណាច និងឈ្មួញទុច្ចរឹតរំលោភ
ឆក់ប្លន់ពីពួកគាត់ថែមទៀត តែផ្ទុយទៅវិញចំពោះពួកយួនហាណូយ គឺរដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនត្រឹមតែការពារសិទ្ធិជនអន្តោប្រវេសន៏ខុសច្បាប់ទាំងនោះប៉ុណ្ណោះទេ គឺថែមទាំង បានរកទីកន្លែងសម្រាប់ពួកអន្តោប្រវេសន៏ទាំងនោះបានរស់នៅដោយខុសស្រួលថែមទៀតផង ។ ដោយសារតែពលរដ្ឋខ្មែរលោកឆ្អែតឆ្អន់និងទង្វើររបស់គណបក្សប្រជាជនក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន បែបនេះហើយបានជាពួកគាត់ នាំគ្នាមកចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី ដើម្បីឲ្យគណបក្ស សម រង្ស៊ី ស្រោចស្រង់ប្រទេសជាតិពីជនក្បត់ជាតិ លក់ជាតិ និងបំផ្លាញ ជាតិខ្មែរទាំងនេះ ។

ការភ័យខ្លាចពីប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី ចំពោះការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ បានធ្វើឲ្យគណបក្សប្រជាជនបង្ករបញ្ហាស្មុកស្មាញជាច្រើនមកលើសកម្មជន​របស់គណបក្ស សម រង្ស៊ី ​និងគណបក្ស សម រង្ស៊ី គ្រប់ពេលវេលា ។ ជាក់ស្តែងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ បេក្ខភាពលេខរៀងទី២របស់គណបក្សប្រជាជន ឈ្មោះ លី ឡេង រស់នៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឈ្មោះ ជា សុខខេង ដែលជាអនុប្រធានភូមិពន្ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននាំ គ្នាមកដល់ទីស្នាក់ការគណបក្ស​ សម រង្ស៊ី ឃុំព្រែកស្លែង ដោយបានបញ្ជាឲ្យលោក ទូច វិត ជំទប់ ទី២ និងជាបេក្ខភាពលេខរៀងទី១របស់គណបក្ស សម រង្ស៊ី ឲ្យបិទឧឃ្ឃោសនស័ព្ទដែលកំពុងតែ ចាក់ពីសារនយោបាយរបស់គណបក្ស​ សម រង្ស៊ី ដោយពួកគេបានលើកហេតុផលថាគណបក្ស ប្រជាជនរបស់ពួកគេធ្វើការឃោសនានៅក្នុងឃុំនេះ ដូច្នេះគណបក្ស សម រង្ស៊ី ត្រូវតែបិទ ឧឃ្ឃោ​សនស័ព្ទសារនយោបាយរបស់ខ្លួនសិន ចាំក្បួនឃោសនារបស់ពួកគេចាញផុតចាំឲ្យ គណបក្ស សម រង្ស៊ី ឃុំព្រែកស្លែងធ្វើការចាក់ជាបន្តរទៀត ដើម្បីកុំឲ្យរំខានដល់យុទ្ធនាការឃោស នារបស់​ពួកគេ។ ក៏ប៉ុន្តែការហាមនេះត្រូវបានលោក ទូច វិត បេក្ខភាពលេខរៀងទី១របស់គណ បក្ស សម រង្ស៊ី និងសកម្មជនគណបក្ស​ សម រង្ស៊ី ដែលកំពុងតែនៅស្នាក់ការឃុំព្រែកស្លែង ធ្វើការតវ៉ាដោយ​មិន​ព្រមឈប់ការចាក់សារនយោបាយរបស់គណបក្ស​សម រង្ស៊ី ទេ ។

លោក ទូច វិត បេក្ខភាពលេខរៀងទី១ គណបក្ស សម​ រង្ស៊ី បានហៅទង្វើរបស់សមាជិកគណ បក្សប្រជាជនខាងលើនេះថា ជាការបង្ករបញ្ហារំខានដល់ការឃោសនារបស់គណបក្ស​ សម រង្ស៊ី ព្រោះតែប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី នៅក្នុងឃុំព្រែកស្លែង មានការគាំទ្រពីប្រជា ពលរដ្ឋច្រើន ជាមួយគ្នានោះលោកក៏បានដាក់ពាក្យបណ្តឹងទៅគណកម្មាធិការរៀបចំការបោះ ឆ្នោតឃុំ ផងដែរដើម្បីឲ្យចាត់វិធានការមកលើលោក លី ឡេង បេក្ខភាពលេខរៀងទី២គណបក្ស ប្រជាជន និងលោក ស សុខខេង អនុប្រធានភូមិពន្ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពីការបង្ករបញ្ហារំខានមកលើគណបក្ស សម រង្ស៊ី ទៅតាមច្បាប់ (គ..ប) ១២០២
ផងដែរ ។

ករណីមួយទៀតបើតាមការឲ្យដឹងពីលោក ប៉ុក ចិន្តា បេក្ខភាពលេខរៀងទី១របស់គណបក្ស សម រង្ស៊ី នៅឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានឲ្យដឹងថា កាលពីព្រឹកវេលា ម៉ោង៩និ ៤០ នាទីថ្ងៃទី២០ ខែឧសភា ដែលជាថ្ងៃឃោសនារកសម្លេងឆ្នោតថ្ងៃទី៣នោះ សមាជិកគណបក្ស ប្រជាជនឈ្មោះ ងែត មៅ បេក្ខភាពលេខរៀងទី១២ ឃុំអំពៅព្រៃ បានធ្វើការគំរាមកំហែងដល់ អាយុជីវិតសកម្មជនគណបក្ស សម រង្ស៊ី ឈ្មោះ ជា ជឹម ដែលលោកកំពុងតែធ្វើយុទ្ធនាការឃោស នា បោះឆ្នោតជិះនៅលើម៉ូតូកង់៣ ដោយឈ្មោះ ង៉ែត ម៉ៅ បានគំរាមកំហែងថា « ឯងយកលុយ និង សារុងគេហើយប្រយ័ត្នងាប់» ដែលភាសារនេះគឺចង់បានន័យថាលោក ជា ជឹម បានទទួល យកអំណោយរបស់គណបក្សប្រជា ដើម្បីទិញទឹកចិត្តឲ្យគេបោះឆ្នោតឲ្យគណបក្សរបស់ខ្លួននោះ តែបែជាលោក ជា ជឹម មិនលាឈប់ពីគណបក្ស សម រង្ស៊ី មកចូលជាមួយនិងគណបក្សប្រជាជន តែ ថែមទាំងមកធ្វើការឃោសនាទៀត ដែលជាហេតុធ្វើឲ្យឈ្មោះ ងែត ម៉ៅ នោះកាន់តែខឹង សម្បាមកលើឈ្មោះ ជា ជឹម សកម្មជនគណបក្ស សម រង្ស៊ី បន្ទាប់មកមនុស្សឈ្លើសឈ្មោះ ងែត ម៉ៅ នេះបានដើរទៅជិត ជា ជឹម ហើយខោកក្បាលលោក ជា ជឹម មួយក្រញ៉រយ៉ាងខ្លាំថែមទៀត ផង និងសំឡឹងមើលមុខលោក ជា ជឹម និងសកម្មជនគណបក្ស សម រង្ស៊ី នៅលើម៉ូតូកង់៣ចំនួន ៥ នាក់ផ្សេងទៀតដូលចង់ហែកស៊ីសាច់ទាំងឆៅតែម្តង ។ ដោយការអត់ធ្មត់និងយកធម្មខាត់ទ័យ មកដាក់ចំពោះមុខលោក ជា ជឹម សកម្មជនគណបក្ស សម រង្ស៊ី មិនបានឆ្លើយតបឬតបតអ្វីទៅ កាន់បុគ្គលឥតសីលធម៌ឈ្មោះ ងែត ម៉ៅ នោះឡើយ ។ តែចំពោះគណបក្ស សម រង្ស៊ី ឃុំអំពៅ ព្រៃ​បានដាក់ពាក្យបណ្តឹងទៅគណកម្មាធិការរៀបចំការបោះឆ្នោតឃុំហើយ ដើម្បីឲ្យចាត់វិធានការ លើបុគ្គល ងែត ម៉ៅ នេះ ។ ទាំងអស់នេះកាន់តែសបញ្ជាក់ឲ្យឃើញថា គ្រប់ការបោះឆ្នោតទាំង អស់នៅក្នុងប្រទេសកម្ពុជាគឺគណបក្សប្រជាជន បានដើរទិញទឹកចិត្តរបស់ប្រជាពលរដ្ឋដើម្បីឲ្យ ប្រជាពលរដ្ឋលោកបោះឆ្នោតឲ្យគណបក្សរបស់ខ្លួន ពាក្យចាស់លោកពោលថា « ឆ្កែកន្ទុយគ្វៀន ទោះបីខំប្រឹងតំរងយ៉ាងណាគ៏វាមិនត្រង់ដែរ គឺនៅតែគ្វៀនដដែល » យ៉ាងណាម៉ិញមិនខុស ពី គណបក្សប្រជាជននោះឡើយ​បើទោះបីជាគណបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាល ក៏ដូច ជាហសគមន៏អន្តរជាតិ និងប្រទេសម្ចាស់ជំនួយ ទទូចសុំឲ្យការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិ​ធម៌ យ៉ាងណាក៏មិនអាចទៅរួចបាននោះដែរ គឺកែមិនឡើងនោះឡើយ តែទោះជាយ៉ាង ណាលិទ្ធ ផលចុងក្រោយគឺគណបក្ស សម រង្ស៊ី នៅតែឈ្នះគណបក្សប្រជាជនជាដដែល ព្រោះអំពើអាក្រក់ របស់ គណបក្សប្រជាជន មិនឈ្នះអំពើល្អរបស់គណបក្ស ស​ម រង្ស៊ី នោះឡើយដែលតែងតែជួយ
​ពល ដ្ឋគ្រប់ពេលវេលានោះ ។

លោក គួយ ប៊ុនរឿន តំណាងរាស្រ្តនិងជាអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការបោះឆ្នោតរបស់ គណបក្ស សម រង្ស៊ី បានប្រាប់ឲ្យដឹងថាករណីបេក្ខជនលេខរៀងទី២ និងអនុប្រធានភូមិរបស់ គណបក្សប្រជាជន មកធ្វើការហាមឃាត់ការចាក់សារនយោបាយរបស់គណបក្ស សម រង្ស៊ី នៅ ក្នុងថ្ងៃឃោសនាបោះឆ្នោតនេះលោកថា គឺជារឿងខុសច្បាប់ដែលរំលោភទៅលើច្បាប់បោះឆ្នោត ដោយលោកថាជាទូទៅក្នុងរយៈពេល១៥ថ្ងៃ នៃថ្ងៃឃោសនាបោះឆ្នោតនេះ គឺជាសិទ្ធិរបស់គណ បក្សនយោបាយនីមួយៗ សម្រាប់បំរើដល់ការឃោសនាបោះឆ្នោតរកសម្លេងឆ្នោតរបស់ខ្លួនយ៉ាង ពេញលេញដែលច្បាប់បានកំណត់ ហើយក្នុងករណីមកហាមឃាត់និងគំរាមកំហែងដល់សកម្ម ជនគណបក្សនយោបាយណាមួយ ដូចដែលសមាជិកគណបក្សប្រជាជនបានធ្វើមកលើសកម្ម ជនគណបក្ស សម រង្ស៊ី ខាងលើនេះគឺមិនធានាដល់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិ ធម៌បាននោះទេ ហើយមួយវិញទៀតលោកថាអាជ្ញាធររៀបចំការបោះឆ្នោត ត្រូវតែចាត់ការជា​បន្ទាន់ចំពោះគណបក្សនយោបាយណាដែលរំលោភលើបទបញ្ជានិតិវីធីនេះ ដូចជាទង្វើរបស់ សមាជិកគណបក្សប្រជាជនជាដើម ។ មួយវិញទៀតអ្នកដែលធ្វើការគំរាមកំហែងមកលើបេក្ខជន ឈរឈ្មោះ ឬសកម្មជនគណបក្សនយោបាយណាមួយ ត្រូវតែមានទោសទៅតាមផ្លូវច្បាប់ដែល បានកំណត់ និងត្រូវធ្វើការផាកពិន័យជាទឹកប្រាក់ពី៥លានរៀល ទៅដល់២៥លានរៀល ឬមួយ ក៏ដកសិទ្ធិចេញពីការបោះឆ្នោតតែម្តង ។

បើតាមសេចក្តីរាយការណ៏ពីខេត្តកំពង់ធំ មកវិញក៏បានឲ្យដឹងផងដែរថា គណៈកម្មាធិការរៀបចំ ការបោះឆ្នោតខេត្ត និងចៅសង្កាត់មកពីគណបក្សប្រជាជន ប៉ុនប៉ងរំខានសកម្មភាពយុទ្ធនាការ ឃោសនាបោះឆ្នោតរបស់គណបក្ស​ សម រង្ស៊ី ខណៈដែលគណបក្ស សម រង្ស៊ី កំពុងតែចាក់សារ នយោបាយ និងជ័យឃោសរបស់គណបក្ស សម រង្ស៊ី នៅក្នុងភូមិកំពង់ធំ សង្កាតកំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៩ ឧសភា ឆ្នាំ២០១២ ដោយ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត បានបញ្ជាគណៈកម្មការ សង្កាត់រៀបចំការបោះ ឆ្នោត និង ចៅសង្កាត់កំពង់រទេះ មកពីគណបក្សប្រជាជន ឲ្យមកផ្អាកការចាក់សារនយោបាយ និងជ័យឃោសរបស់គណបក្ស សម រង្ស៊ី ក្រោមលេសថា « កាសែតសារជ័យឃោស ដែលគណ បក្ស សម រង្ស៊ី បានចាក់នោះ គឺពុំទាន់បានត្រួតពិនិត្យ និងអនុញ្ញាតដោយគណៈ កម្មាធិការជាតិ រៀបចំ ការបោះឆ្នោតនោះឡើយ » ។

ចំពោះការរំខានពីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត និងចៅសង្កាត់មកពីគណបក្សប្រជា
ជន ខាងលើនេះត្រូវបានលោក ម៉ែន សុថាវរិន្ទ្រ សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមប្រឹក្សាខេត្ត កំពងធំ របស់គណបក្ស សម​រង្ស៊ី បានឲ្យដឹងថា តាមគោលការណ៏ច្បាប់និងបទបញ្ជា និងនីតិវិធី សម្រាប់ការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណ្តិទី៣ គឺពុំមាន មាត្រឬ ចំណុចណាមួយ ដែលចែងអំពីករណីខាងលើនេះឡើយ ។ លោកថាករណីខាងលើនេះគឺជាការ ប៉ុនប៉ងរំខានក្នុងចេតនានយោបាយបំភិតបំភ័យ និងគំរាមកំហែងមកលើគណបក្ស សម រង្ស៊ី នៅសង្កាត់កំពង់រទេះ ខណៈដែលគណបក្ស សម រង្ស៊ី កំពុងតែមានប្រជាប្រិយភាព និងទទួល បានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋទាំងមូលនៅក្នុងសង្កាត់នេះ ។

ចំណែកឯនៅរាជធានីភ្នំពេញវិញ កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១២ ស្លាកសញ្ញារបស់ គណបក្ស សម រង្ស៊ី នៅក្នុងខណ្ឌសែនសុខ ត្រូវបានជនមិនស្គាល់មុខបានវាយកំទិចបំបាក់ចោល ដោយមិនដឹងពីមូលហេតុ ដែលនៅក្នុងអំឡុងនៃការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ដែលទង្វើ របស់ជនមិនស្គាល់មុខបានធ្វើមកលើគណបក្ស​ សម រង្ស៊ី ដោយបានបំផ្លាញស្លាកគណបក្ស សម រង្ស៊ី បែបនេះត្រូវបានលោក ហូរ វ៉ាន់ ប្រធានគណបក្ស សម រង្ស៊ី ក្រុងភ្នំពេញបានហៅថា នេះជា អំពើរំលោភច្បាប់ រំលោភលើសិទ្ធិរបស់គណបក្ស សម រង្ស៊ី និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ គណបក្ស សម រង្ស៊ី ។ ហេតុផលត្រូវបានលោក ហូរ វ៉ាន់ បញ្ជាក់ថាមកពីគណបក្សប្រជាជនគេ ខ្លាចពីប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី ជាពិសេសគឺរូបរបស់លោក សម រង្ស៊ី ដែលនៅ ទីនោះផ្ទាល់តែម្តង ដែលជានិមិត្តរូបមួយធ្វើឲ្យគណបក្សដែលយល់ថាខ្លួនឯខ្លាំង ខ្លាចបាក់ស្បាត ចំពោះរូបរបស់លោក សម រង្ស៊ី ហើយនេះក៏ជាអំពើដ៏កំសាកមួយផងដែរ ។ ជាមួយគ្នានោះលោក ក៏បានដាក់ពាក្យបណ្តឹងឲ្យអាជ្ញាធរធ្វើយ៉ាងណា វែកមុខជនដែលបានបំផ្លាញស្លាកគណបក្ស សម រង្ស៊ី យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ មួយវិញទៀតប្រសិនបើរកឃើញថាជននោះគឺ ជា បេក្ខភាពឈរឈ្មោះ ឬអ្នកនៅពីក្រោយខ្នងជាបេក្ខជនឈរឈ្មោះ ត្រូវតែបឈ្ឈប់ជាបេក្ខភាព ភ្លាម និងត្រូវតែផ្តន្ទាទោសឲ្យសមទៅនិងទង្វើដែលគេបានធ្វើមកលើគណបក្ស សម រង្ស៊ី  ។

ដូចនេះនៅក្នុងការបោះឆ្នោតនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ សូមបងប្អូនប្រជាពលរដ្ឋបោះ ឆ្នោតគាំទ្របេក្ខភាពឈរឈ្មោះមកពីគណបក្ស សម រង្ស៊ី ដែលមានរូបសញ្ញា « ទានមានពន្លឺ »
ដើម្បីយកឈ្នះលើជនផ្តាប់ការ ជនលក់ជាតិ បំផ្លាញជាតិ និងធ្វើបាបពលរដ្ឋគ្រប់វេលា គ្មានពេល ល្ហែរនោះ ៕

No comments:

Post a Comment

yes