សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 23, 2012

ប្រជាពលរដ្ឋខេត្តរតនគិរី សាទរចំពោះគោលនយោបាយគណបក្ស សម រង្ស៊ី


បើយោងតាមសេចក្តីរាយការណ៏ពីក្រុមការងាររបស់គណបក្ស សម រង្ស៊ី ខេត្តរតនគិរីមកបានឲ្យ ដឹងថា នៅក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៣ គណបក្ស សម រង្ស៊ី នៅក្នុងខេត្តរតនគិរី បានធ្វើការឃោសនារបស់ខ្លួន យ៉ាងផុសផុលនៅទូទាំងខេត្ត-ស្រុក-ក្រុង ហើយនិងឃុំ ។

ជាមួយនិងការឃោសនារកសម្លេងឆ្នោតនេះ ក៏មានការចូលរួមក្នុងការដង្ហែរក្បួនឃោសនា ពីសំ ណាក់ប្រជាពលរដ្ឋផងដែ ដែលជាការកត់សំគាល់មួយពីមហាជនទូទៅ ថាគណបក្ស សម រង្ស៊ី នៅក្នុងអាណត្តិថ្មីនេះពិតជាទទួលបានមេឃុំ-ចៅសង្កាត់ច្រើនដូចអ្វីដែលជាការគ្រោងទុក របស់ គណបក្សប្រឆាំងមួយនេះ ។


ការចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ពីសំណាក់ប្រជាពលរដ្ឋជាមួយ និង គណបក្ស សម រង្ស៊ី ច្រើនបែបនេះត្រូវបានមន្រ្តីអង្គការសង្គមស៊ីវិល លើកឡើងថាទាំងអស់នេះ មកពីប្រជាពលរដ្ឋលោកបានយល់ដឹង និងមានការភ្ញាក់រលឹកទាំងអស់គ្នា ដោយពួកគាត់ឈប់ បាញ់បោកគណបក្សកាន់អំណាចទៀតហើយ ជាមួយនិងអំណោយបន្តិចបន្ទួចដូចជា សារុង ក្រមា ប៊ីចេង ប្រេងកូឡា និងថវិការជាដើមនោះ ដោយពួកគាត់បានលើកឡើងថា អំណោយទាំង អស់នេះពួកគាត់បានហូប និងប្រើប្រាស់បានតែមួយរយៈពេលខ្លីប៉ុណ្ណោះ តែផ្ទុទៅវិញពួកគាត់ ត្រូវទទួលរងការលំបាកវេទនារយៈពេល៥ឆ្នាំ ដោយត្រូវបានមន្រ្តីរបស់គណបក្សប្រជាជនទាំង នោះ ឃិបឃិតគ្នាជាមួយឈ្មួញទុច្ចរិតលួចលក់ដីធ្លីស្រែចំការវិលជុំរបស់ពួកគាត់ និងមួយវិញ ទៀតពួកគាត់ក៏ត្រូវទទួលរងនូវការរំលោភដីធ្លីពីសំណាក់ក្រុមហ៊ុនឯកជនទុច្ចរិតដែលទទួលបាន ការសម្បទានពីរដ្ឋាភិបាលលោក ហ៊ុន សែន ផងដែរ ។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺព្រៃឈើរបស់ពួកគាត់ដែលជាជនជាតិដើមភាគតិច ធ្លាប់ តែអាស្រ័យផលចាប់តាំងពីដូនតារៀងមក ក៏ត្រូវបានមន្រ្តីខិលខូច ឈ្មួញទុច្ចរិត កាប់រំលំយកទៅ លក់បានលុយដាក់ក្នុងហោប៉ាវរបស់ពួកគេយ៉ាងចាស់ដៃណាស់ផងដែរ ដែលរហូតមកដល់​ឥលូវ នេះ ព្រៃឈើនៅក្នុងខេត្តរតនគិរី ទាំងមូលស្ទើរតែក្លាយទៅជាវាលរហោស្ថានទៅហើយ ដោយ គ្មានការទប់ស្កាត់ពីមន្រ្តីដែលពាក់ព័ន្ធនោះឡើយ ហើយមួយវិញទៀតទីសក្ការៈបូជានិងផ្នូរដូនតា របស់ពួកគាត់នោះ ក៏ត្រូវបានក្រុមហ៊ុនឯកជន ឈូសឆាយស្ទើរគ្មានសុលផងដែរ ដែលពួកគាត់ ជាជនជាតិដើមភាគតិច មានការព្រួយបារម្ភជាខ្លាំង មួយទៀតតាមអបិយជំនឿ គឺពួកគាត់ខ្លាចតែ​ដូនតាខឹង ច្បាស់ណាស់ពិតជាបង្ករបញ្ហាជាច្រើនដល់ពួកគាត់​នៅក្នុងមូលដ្ឋាន ឬសហគមន៏ នោះជាក់ជាមិនខាន នោះឡើយ ។

ប្រការទាំងអស់នេះហើយ បានជាពួកគាត់មកចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី ដោយពួក គាត់បានមើលឃើញពីគោលនយោបាយរបស់គណបក្ស សម រង្ស៊ី ដែលប្រឆាំងជាដាច់ខាត ជា មួយនិងមន្រ្តីខិលខូច ពុករលួយ និងក្រុមហ៊ុនទុច្ចរិត ដែលធ្វើបាបប្រជាពលរដ្ឋ និងរំលោភដីធ្លី ផ្ទះសម្បែង បំផ្លាញព្រៃឈើ សម្បត្តិធនធាន ដែលជារបស់រដ្ឋ និងរាស្រ្តនោះ ។

បើតាមការឲ្យដឹងពីលោក រិន កញ្ញា ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី របស់គណបក្ស សម រង្ស៊ី បានឲ្យដឹងថានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នៅក្នុង ឃុំពីរនៃស្រុកអូយ៉ាដាវ គឺឃុំប៉ាត់តេ និងឃុំសោមធំ ប្រជាពលរដ្ឋប្រមាណជាជិត៧រយនាក់ បាន មកចូលរួមក្នុងការដង្ហែរក្បួនឃោសនាបោះឆ្នោតរបស់គណបក្ស សម រង្ស៊ី ដោយស្មគ័្រចិត្ត គឺពុំ មានការបង្ខិតបង្ខំ ឬជួលពួកគាត់ដើម្បីឲ្យមកចូលរួមឃោសនាជាមួយនិងគណបក្ស សម រង្ស៊ី ដូច អ្វីដែលគណបក្សដ៏ទៃទៀតនោះឡើយ ជាពិសេសគឺគណបក្សប្រជាជន ។ ដែលតាមប្រភពព័ត៌ មានច្បាសការដែលបានទៅចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់នោះ ពួកគាត់ថាប្រធានក្រុមគេឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋា ទៅចូលរួមឃោសនាឲ្យ គណបក្សប្រជាជនប្រសើនបើអ្នកណាមិនទៅនោះទេគឺមិនបានជាដាច់ខាត ជាមួយគ្នានោះអ្នក ដែលទៅចូលរួមគឺគេបានឲ្យថវិការក្នុងម្នាក់ចំនួន២ម៉ឺនរៀល ដើម្បីជាការទាញយកប្រជាប្រិយ ភាពក្នុងការទិញទឹកចិត្តពលរដ្ឋឲ្យទៅចូលរួមក្នុងការឃោសនារកសម្លេងឆ្នោតឲ្យបក្សរបស់គេនោះ។  លោក រិន កញ្ញា ក៏បានឲ្យដឹងបន្តទៀតផងដែរថា ជាមួយនិងការមកចូលរួមក្នុងការដង្ហែរ ក្បួនឃោសនាបោះ ជាមួយនិងគណបក្ស សម រង្ស៊ី ប្រជាពលរដ្ឋដែលជាង៧រយនាក់នោះក៏ បាន នាំគ្នារាយថវិការបានចំនួនជាង៣០ម៉ឺនរៀលផងដែរ ដើម្បីយកមកចូលរួមជួយដល់ គណ បក្ស សម រង្ស៊ី ខេត្តរតនគិរី ក្នុងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ អាណត្តិ ទី៣ ដែលនិងចូលមកដល់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ  ។

លោក រិន កញ្ញា ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី របស់គណបក្ស សម រង្ស៊ី បានហៅទង្វើរបស់ ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីនេះថា ប្រជាពលរដ្ឋ លោកមានការយល់ដឹងនិងមើលឃើញ​ពីទង្វើអាក្រក់របស់គណបក្សកាន់អំណាច ដែលបានធ្វើមកលើពួកគាត់ ដូច្នេះពួកគាត់ចង់បាន នូវលិទ្ធិប្រជាធិបតេយ្យ សេរី ការគោរពសិទ្ធិពលរដ្ឋ និងភាពយុត្តិធម៌នៅក្នុងសង្គម ព្រោះមានតែ​គណបក្ស សម រង្ស៊ី មួយប៉ុណ្ណោះដែលអាចជួយស្រោចស្រង់ពួកគាត់ឲ្យបានរួចចាកផុតពិអំពើជិះ ជាន់ លួចឆក់ប្លន់ ដីធ្លីស្រែចំការ ការកាប់បំផ្លាញព្រៃឈើ ដែលជាធនធានដ៏មានតម្លៃរបស់ជាតិ ពី  មន្រ្តីខិលខូច ឈ្មួញទុច្ចរិត និងរដ្ឋាភិបាលដែលធ្វើបាបរាស្រ្ត ដែលគិតតែពីប្រយោជន៏ផ្ទាល់ខ្លួន​និងបក្សពួករបស់ខ្លួននោះ។ លោក រិន កញ្ញា ក៏បានបន្ថែមទៀតផងដែរថា បើគិតមកដល់ថ្ងៃ អង្គារនេះគឺជាថ្ងៃទី៥ហើយ ដែលគណបក្ស សម រង្ស៊ី បានធ្វើការឃោសឆ្នោតបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៣ ជាមួយគ្នានោះកាចូលរួមគាំទ្រមកលើគណបក្ស សម រង្ស៊ី ពីសំណាក់បង​ប្អូនប្រជាពលរដ្ឋក្នុងការធ្វើយុទ្ធនាការឃោសនានៅតែមានច្រើនដ៏ដែល​ ​ជាមួយគ្នានោះការចូល រួមរបស់បងប្អូនក្នុងការបរិចាកថវិការដើម្បីជួយដល់ការឃោសនាបោះឆ្នោតរបស់គណបក្ស សម រង្ស៊ី ក៏នៅតែមានជារៀងរាល់ថ្ងៃផងដែរ ។ លោកថា លោកសង្ឃឹមច្រើននៅក្នុងការបោះឆ្នោតថ្ងៃ ខាងមុននេះគណបក្ស​ សម រង្ស៊ី និងទទួលបានមេឃុំ-ចៅសង្កាត់ច្រើននៅក្នុងខេត្តភូមិភាគ ឥសាន្តមួយនេះ ព្រោះប្រជាពលរដ្ឋភាគច្រើនជាជនជាតិដើមភាគតិចលោកបានយល់ច្បាស់អស់ ហើយពីទង្វើអាក្រក់របស់រដ្ឋាភិបាលលោក ហ៊ុន សែន ហើយពួកគាត់មានជំនឿនិងក្តីសង្ឃឹមតែ លើគណបក្ស សម រង្ស៊ី មួយប៉ុណ្ណោះ ព្រោះគណបក្សប្រឆាំងមួយនេះមានគោលនយោបាយ​ច្បាស់លាស់ ក្នុងការជួយពលរដ្ឋ ដែលគិតពីប្រយោជន៏ពលរដ្ឋនិងជាតិជាធំ ខុសពីគណបក្សប្រ ជាជនរបសលោក ហ៊ុន សែន ដែលគិតតែពីបក្ខពួកខ្លួនជាធមនោះ ។

សូមជំរាបជូនផងដែរថា ដើម្បីការរស់នៅរបស់បងប្អូនបានសមរម្យ ថ្លៃថ្នូរ មានសិទ្ធិសេរីភាព និងគ្មានអំពើពុលរលួយ គ្មានការឆក់ប្លន់ដីធ្លី ផ្ទះសម្បែង គ្មានការបាត់បង់ទឹដី ព្រៃភ្នំ ស្ទឹង បឹងទន្លេ និងមានការងារធ្វើគ្រប់គ្នា ទទួលបានប្រាក់បៀវត្សន៏ខ្ពស់នោះ សូមប្រជាពលរដ្ឋបោះឆ្នោតជូន គណបក្ស សម រង្ស៊ី ដែលមានរូបសញ្ញា « ទៀនមានពន្លឺ » ដើម្បីស្រោចស្រង់ប្រទេសជាតិរបស់ យើងឡើងវិញពីជនក្បត់ជាតិ លួចជាតិ និងបំផ្លាញជាតិនោះ ៕

No comments:

Post a Comment

yes