កាលពីព្រឹកមិញនេះថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១២ ព្រះតេជព្រះគុណ លួន សាវ៉ាត ត្រូវបានអាជ្ញាធរភ្នំពេញចាប់ខ្លួនហើយ នៅមុខតុលាការក្រុងភ្នំពេញនេះ។ គួរបញ្ជាក់ថាព្រះតេជព្រះគុណ លួន សាវ៉ាត ជាមនុស្សសកម្មម្នាក់ដែលចេញមុខជួយ និង ការពារដល់ប្រជាជន ដែលរងគ្រោះដោយការឆក់ប្លន់ដី ធ្លី ផ្ទះសម្បែងទូទាំងប្រទេស ពីសំណាក់ឈ្មួញដែលឃុបឃិតគ្នាជាមួយនឹងរដ្ឋាភិបាលលោក ហ៊ុន សែន។ ព្រះអង្គធ្លាប់ជួបការធ្វើទុក្ខបុកម្នេញជាច្រើនលើកច្រើនសារដូចជា ការបណ្ដេញពីវត្ត ការហាមឃាត់គ្រប់វត្តអារាមទាំងអស់មិនអោយទទួលយកព្រះអង្គអោយគង់នៅ ការគំរាមចាប់ខ្លួនជាច្រើនសារ។ មិនតែប៉ុណ្ណោះព្រះអង្គក៏បានចូលរួមឈឺឆ្អាល ប្រឆាំងនឹងការបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិខ្មែរ ពីសំណាក់ក្រុមហ៊ុនទាំងឡាយដែលជ្រកក្រោមស្លាកអភិវឌ្ឍន៍ផងដែរ។
តើរដ្ឋាភិបាលភ្នំពេញដែលដឹកនាំដោយលោក ហ៊ុន សែន មានអ្វីផ្សេងទៀតទេក្រៅពីបាញ់សំលាប់ប្រជាជន កម្មករ អ្នកស្នេហាជាតិ អ្នកការពារសម្បត្តិធម្មជាតិ អ្នកការពារប្រជាជន ដើម្បីឈ្មួញ នាយទុន ក្រុមហ៊ុនអស់ទាំងនោះ?
ឈាមខ្មែរនៅតែហូរ ទឹកភ្នែកខ្មែរនៅតែស្រក់ សម្រែកការឈឺចាប់របស់ខ្មែរនៅតែដង្ហោយ ធនធានធម្មជាតិព្រៃឈើ ត្រី បឹងបួរ រ៉ែ ខ្មែរនៅតែត្រូវគេបំផ្លាញ ដី ផ្ទះសម្បែងខ្មែរនៅតែគេឆក់ប្លន់ ប្រទេសខ្មែរទាំងមូលនៅតែត្រូវបាន យួន ចូលមកគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ បំណុលខ្មែរជំពាក់គេកើនឡើងជាលំដាប់…….តើប្រទេសខ្មែរ ដែលនៅសល់តូចប៉ុនកូនដៃនេះ នឹងត្រូវបានបញ្ចប់នៅនាទីចុងក្រោយនេះក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដ៏មហាឃោរឃៅ យង់ឃ្នង កម្លៅនេះ តើពិតមែនទេ? ប្រជាជនខ្មែរអើយ ប្រជាជនជាទីស្នេហារបស់ខ្ញុំ ប្រជាជនដែលកំពុងតែគាំទ្រ បោះឆ្នោតអោយលោក ហ៊ុន សែន ទាំងងងឹតងងល់ ទាំងងងើល អ្នកនេះហើយជាអ្នករួមចំណែកបំផ្លាញជាតិខ្លួនឯង មាតុភូមិខ្លួនឯងអោយដាច់ដង្ហើមសូន្យសុង “ភ្ញាក់ឡើង ភ្ញាក់ឡើង ភ្ញាក់កំណើតឡើងខ្មែរអើយ”។
No comments:
Post a Comment
yes