កម្លាំងប៉ូលិសចម្រុះចាប់ព្រះភិក្ខុសង្ឃ លួន សុវ៉ាត ដាក់បញ្ចូលទៅក្នុងរថយន្ត ខណៈព្រះអង្គចូលរួមតវ៉ាទាមទារឲ្យដោះលែងអ្នកភូមិបឹងកក់ ១៣នាក់ នៅខាងមុខតុលាការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ២៤ ឧសភា នេះ។
មន្ត្រី សាលា រាជធានី ភ្នំពេញ និមន្ត ព្រះភិក្ខុ សង្ឃ លួន សុវ៉ាត ចេញ ពី ក្រុម អ្នក ភូមិ បឹង កក់ ដែល តវ៉ា នៅ សាលា រាជធានី ភ្នំពេញ កាល ពី ថ្ងៃ ទី ២៥ ខែ មីនា ឆ្នាំ ២០១១។ (RFA/Mom Sophon)
ព្រះសង្ឃ លួន សុវ៉ាត ត្រូវបានកម្លាំងសមត្ថកិច្ចដឹកតាមរថយន្ត១គ្រឿងចេញពីមុខតុលាការ ដោយមានការអមដំណើរដោយព្រះសង្ឃ ៥-៦អង្គផ្សេងទៀត។ ក្រុមសង្គមស៊ីវិល បានឲ្យដឹងថា ព្រះសង្ឃ ៥-៦អង្គនោះ គឺជាព្រះសង្ឃដែលគេបញ្ជូនមកដើម្បីចាប់ព្រះសង្ឃ លួន សុវ៉ាត យកទៅផ្សឹក។
No comments:
Post a Comment
yes