សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 6, 2012

ជនជាតិយួន ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ យ៉ាងច្រើនពពាក់ពពូន


ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តីទី៣ ដែលប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ ស្រាលាញ់លិទ្ធិប្រជាធិបតេយ្យ បានទន្ទឹងរងចាំជាយូរមក ហើយនោះ ។

នៅព្រឹកព្រលឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ប្រជាពលរដ្ឋគ្រប់រូបបានរៀបចំខ្លួនប្រាណរួចជា​ស្រាច់ ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើរើសរដ្ឋអំណាចថ្នាក់មូលដ្ឋានរបស់ខ្លួន ដែលខ្លួន ពេញចិត្តនិងគិតថាជាអ្នកជួយសម្រួលរាល់គ្រប់បញ្ហាជូនពួកគាត់ និងចេះគិតគូរប្រយោជន៏របស់​ពល​រដ្ឋនៅក្នុងមូលដ្ឋានជាធំ ។

ព្រឹកម៉ោង៧គត់ គ្រប់ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសចាប់ផ្តើមបើកដំណើរការ ដើម្បី ស្វាគមន៏ប្រជាពលរដ្ឋ ចូលរួមបោះឆ្នោត ជ្រើសរើសរដ្ឋអំណាចរបស់ខ្លួននៅក្នុង មូលដ្ឋានដែល ពួកគាត់រស់នៅ ជាមួយគ្នានោះគឺមានទាំងប្រជាពលរដ្ឋខ្មែរ និងជនជាតិយួន​ចូល​រួមបោះឆ្នោត ផងដែរ ។


ប្រជាពលរដ្ឋខ្មែរមួយចំនួនធំបានសម្តែងការមិនពេញចិត្ត ចំពោះជនជាតិយួនដែលចូលរួមក្នុងការ បោះឆ្នោតជ្រើសរើសរដ្ឋអំណាចថ្នាក់មូលដ្ឋាន ដោយពួកគាត់បានចាប់អារម្ភថា ជនជាតិយួនទាំង នោះភាគតិចណាស់ដែលមានអត្តសញ្ញាណប័ណ្ណសម្រាប់សម្គាល់ខ្លួន និងមានសិទ្ធិចូលរួម​បោះ​ឆ្នោត តែភាគច្រើនគឺជនជាតិយួនទាំងនោះមិនមានអត្តសញ្ញាណប័ណ្ណសម្រាប់សំគាល់ខ្លួន ឡើយ​ ហើយពួកគេភាគច្រើនមានតែទំរង់បញ្ជាក់អត្តសញ្ញាណសម្រាប់យក មកចូលរួមក្នុង​ការ​បោះឆ្នោត ដែលជាការជួយសំរួលពីសំណាក់មន្រ្តីមូលដ្ឋានរបស់គណបក្សប្រជាជន ។ ព្រោះគេ​ដឹងថាជនជាតិយួនទាំងនោះពិតណាស់និងបោះឆ្នោតគាំទ្រគណបក្សប្រជាជន របស់លោក ហ៊ុន សែន ដែលរដ្ឋអំណាចលោក ហ៊ុន សែន បានផ្តល់ភាពងាយស្រួលដល់ពួកគេ ក្នុងការរស់នៅ​លើ​ទឹកដីកម្ពុជារបស់យើងនោះ ។

មិនខុសពីការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើទេ លោក សុខ គឺមសេង ក្រុមប្រឹក្សាគណ​
បក្ស សម រង្ស៊ី ខេត្តសៀមរាប បា​នផ្តល់ដំណឹងមកឲ្យដឹងថា នៅក្នុងការិយាល័យបោះឆ្នោតលេខ ០៤៨១ និងការិយាល័យលេខ០៤៨២ គឺមានជនជាតិយួនជាច្រើនបានចូលមកបោះឆ្នោតនៅការ រិយាល័យទាំង២ខាងលើនេះ ដែលមានចំនួនប្រហែលជិត១ពាន់នាក់ ដោយមានការជួយ​សំរួល​ពីសំណាក់លោកមេភូមិ-ចៅសង្កាត់ នៅក្នុងសង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប ។

លោក សុខ គឹមសេង បានបន្តរឲ្យដឹងទៀតផងដែរថា មេភូមិ-ចៅសង្កាត់ គេបានជួយរំរួលដល់ ជនជាតិយួនទាំងអស់នោះដើម្បីបានមកបោះឆ្នោតដោយដឹកជញ្ជូនតាមទូក និងមានរថយន្តដឹក បន្តរយកមកកាន់ការិយាល័យបោះឆ្នោត អ្នកដែលរស់នៅតាមដងទន្លេ និងអ្នកដែលនៅលើគោក គឺដឹកតាមរថយន្តនិងម៉ូតូដោយរងចាំជាស្រេចនៅពីខាងមុខការិយាល័យបោះឆ្នោតរៀងៗខ្លួន របស់ពួកគេ ។ គ្រាន់តែបើកការិយាល័យភ្លាមជនជាតិយួនទាំងនោះ បានសម្រុក​ចូល​មកបោះ​ឆ្នោតយ៉ាងប្រញាប់ជាទីបំផុត ដោយភាគច្រើនគឺមានតែលិខិតបញ្ជាក់អត្តសញ្ញាណ តែប៉ុណ្ណោះ គឺគ្មានអ្វីផ្សេងទៀតក្រៅពីនេះនោះទេ ។

លោក សុខ គឹមសេង បានហៅការបោះឆ្នោតបែបនេះថាជាការមិនប្រក្រតី នៃការរៀបចំការបោះ ឆ្នោត និងពុំមានយុត្តិធម៌ទេ ដោយពលរដ្ឋខ្មែរភាគច្រើនមិនមានសិទ្ធិបោះឆ្នោត និងពុំមានអត្ត​សញ្ញាណប័ណ្ណ សម្រាប់បំរើដល់ការបោះឆ្នោត ។ តែដោយឡែកចំពោះជនជាតិយួនអន្តោប្រវេស​ន៏ វិញបែជាមេភូមិ-មេឃុំ-ចៅសង្កាត់ បានជួយសម្រួលដល់ជនជាតិយួនទាំងអស់នេះគ្រប់មធ្យោ​បាយ ដើម្បីឲ្យបានចូលរួមបោះឆ្នោត ព្រោះពួកយួនទាំងអស់នោះគឺបោះឆ្នោតឲ្យគណបក្ស​ប្រជា​ជនរបស់លោក ហ៊ុន សែន ។ លោក សុខ គឺមសេង បានហៅការបោះឆ្នោតនេះថា ជាការបោះ ឆ្នោត​ជ្រើរើសមេឃុំ-ចៅសង្កាត់យួន មិនមែនជាការបោះឆ្នោតជ្រើរើសមេឃុំ-ចៅសង្កាត់របស់ខ្មែរ នោះទេ   មូលហេតុត្រូវបានលោកបញ្ជាក់ថាមកពីជនជាតិយួនភាគច្រើនគឺមានលទ្ធភាពក្នុង​ការ​បោះឆ្នោតជាងប្រជាពលរដ្ឋកម្ពុជាដែលជាម្ចាស់ប្រទេសរបស់ខ្លួននោះ ។

ភ្ជាប់ទៅនិងភាពមិនប្រក្រតីនេះផងដែរលោក សុខ គឹមសេង ក្រុមប្រឹក្សាខេត្តសៀមរាប របស់ គណបក្ស សម រង្ស៊ី លោកថាលោកនិងធ្វើការប្តឹងបដិសេដចំពោះការរិយាល័យបោះឆ្នោតលេខ ០៤៨១ និងការរិយាល័យលេខ០៤៨២ នៅក្នុងសង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានជនជាតិយួនចូលរួមបោះឆ្នោតដ៏ច្រើនលើសលប់នោះ ។

មិនខុសពីសង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប នេះទេ ប្រជាពលរដ្ឋខ្មែររស់នៅ
ក្នុង​​ភូមិ-ឃុំ-សង្កាត់-ស្រុក-ខេត្ត-ក្រុង និងរាជធានីទូទាំងប្រទេសពួកគាត់ក៏បានសម្តែងការមិន ពេញចិត្ត ចំពោះជនជាតិយួនអន្តោប្រវេសន៏ទាំងអស់នោះមានសិទ្ធិក្នុងការចួលរួមបោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះផងដែរ ហើយប្រជាពលរដ្ឋខ្លះលោកបានសម្តែង​ការប្រ​តិ​កម្ម ចំពោះអាជ្ញាធរមូលដ្ឋានរបស់គណបក្សប្រជាជន ដែលមិនបានផ្តល់ព័ត៌មានឲ្យច្បាស់ចំពោះ លិខិតស្នាមផ្សេងៗដែលពាក់ព័ន្ធទៅនិងការបោះឆ្នោត ដោយអាជ្ញាធរគ្រាន់តែប្រាប់ពួកគាត់ថា ឲ្យតែមានប័ណ្ណព័ត៌មានគឺអាចបោះឆ្នោតបានហើយ ។ ហើយនៅពេលដល់ថ្ងៃបោះឆ្នោត ពួកគាត់​បានយកប័ណ្ណព័ត៌មានដែលអាជ្ញាធរ ផ្តល់ឲ្យនោះទៅបោះឆ្នោតគឺត្រូវបានមន្រ្តីបោះឆ្នោតគេធ្វើ ការ​បដិសេធមិនឲ្យគាត់បោះឆ្នោតនោះឡើយ ដោយឲ្យគាត់ទៅបញ្ជាក់ពីមន្រ្តីឃុំ-សង្កាត់ក្នុងមូល ដ្ឋានរបស់គាត់ ដើម្បីបានលិខិតបញ្ជាក់យកមកចូលរួមក្នុងការបោះឆ្នោត តែនៅពេលដែលពួក គាត់បានទៅស្នើសុំមន្រ្តីមូលដ្ឋានរបស់ពួកគាត់ដើម្បីធ្វើលិខិតបញ្ជាក់ ត្រូវបានគេបដិសេដ ដោយ​​បានប្រាប់ថា មន្ត្រីរបស់ពួកគេបានបញ្ចប់នៃការធ្វើលិខិតបញ្ជាក់អត្តសញ្ញាណនេះហើយ ធ្វើ​ឲ្យ​ពួក​គាត់មានការមិនសប្បាយចិត្តទាល់តែសោះចំពោះការផ្តល់ព័ត៌មាន មិនបានច្បាស់លាស់​ពី​សំណាក់មន្រ្តីមូលដ្ឋានរបស់គណបក្សប្រជាជនបែបនេះ ។ តែពួកគាត់ក៏បានធ្វើការរិះគន់ទៅ​លើ​មន្រ្តីទាំងអស់នោះផងដែរថា ចំពោះប្រជាពលរដ្ឋណាដែលគេដឹងថា មាននិន្នាការគាំទ្រ គណ​បក្ស​របស់គេនោះ( គណបក្សប្រជាជន ) គឺពួកមន្រ្តីទាំងនោះធ្វើឲ្យភ្លាម ។ តែចំពោះអ្នក​ដែលគេ​មិនដឹងពីសមាសភាព និងដឹងថាមាននិន្នាការគាំទ្រគណបក្សប្រឆាំង ( គណបក្ស សម រង្ស៊ី ) គឺ​គេមិនធ្វើឲ្យជាដាច់ខាត ។

ប្រជាពលរដ្ឋក៏បានហៅការបោះឆ្នោតនេះថា ជាការបោះឆ្នោតដែលគ្មានភាពត្រឹមត្រូវ និងយុត្តិ ធម៌នោះឡើយ ដោយពួកគាត់បានលើកឡើងថាប្រសិនបើចង់ឲ្យប្រទេសកម្ពុជា ការបោះឆ្នោត មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ ទាល់តែដូរគណកម្មាធិការជាតិរៀបចំការបោះឆ្នោត នេះ ចេញដោយគាត់លើកឡើងថា គណកម្មាធិការជាតិរៀប​ចំការបោះឆ្នោតសព្វ​ថ្ងៃនេះគឺជា​មនុស្សរបស់គណបក្សប្រជាជនទេ ព្រោះរាល់បញ្ហាដែលបានកើតឡើងគណបក្ស សម រង្ស៊ី បាន​ធ្វើការជំទាស់ ក៏ដូចជាករតវ៉ារបស់ប្រជាពលរដ្ឋគឺពួកគេមិនបានដោះស្រាយឲ្យនោះឡើយ  ។

ជាមួយគ្នានោះប្រជាពលរដ្ឋដ៏ដែលក៏បានឲ្យដឹងទៀតផងដែរថា នៅពេលដែលពួកគាត់ធ្វើការតវ៉ា ពីរឿងបាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត គឺគ្មាននរណាចេញមុខដោះស្រាយនោះឡើយ ដោយ​ខាងគណកម្មាធិការរៀបចំការបោះឆ្នោតគេបានបញ្ជួសពួកគាត់ថា « ប្រសិនបើចង់ទៅប្តឹង ឯណាសូមអញ្ញើញប្រជាពលរដ្ឋទៅប្តឹងចុះគេបើកឲ្យប្តឹងម៉ាសេរី » ដែលករណីនេះគឺបានកើត​ឡើង នៅក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ដែលនៅក្នុងឃុំលើកដែកនេះ ក៏មានប្រជា
ពលរដ្ឋជាច្រើន បានបាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតនោះ ជាសេសគឺកម្មករ-កម្មកា​រិនី​រោងចក្រកាត់ដេរតែម្តង​ ដែលធ្វើឲ្យពួកគេមានការខឹងសម្បាជាខ្លាំង ព្រោះពួកគេចង់ ធ្វើការបោះ​ឆ្នោតផ្លាស់ប្តូររដ្ឋអំណាចថ្នាក់មូលដ្ឋានសព្វថ្ងៃនេះចេញ ដោយសារតែអ្នកទាំងអស់ នោះគឺមិន​បាន​ធ្វើការបំរើជូនប្រជាពលរដ្ឋនោះឡើយ គឺគេធ្វើអ្វីតាមតែចិត្តរបស់គេ និងដើម្បីផល ប្រយោ​ជន៏​របស់គេ ក្រុមគ្រួសារគេ បក្ខពួកគេ និងគណបក្សរបស់គេ( គណបក្សប្រជាជន )តែប៉ុណ្ណោះ ។

ជាការពិតនៅរាល់ពេលបោះឆ្នោតម្តងៗ គឺមានភាពមិនប្រក្រតីកើតឡើងជាច្រើននៅថ្ងៃបោះ ឆ្នោត រួមជាមួយនិងការផ្តល់ភាពលំបាកសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះផងដែរ ។​គណកម្មាធិការជាតិរៀបចំការបោះឆ្នោតគួរតែចាត់វិធានការ និងកែទម្លាប់នេះចោលឲ្យអស់ជា បន្ទាន់ បើមិនចង់ទទួលរងនូវការរិះគង់ពីគ្រប់មជ្ឈដ្ឋានទេនោះ ។ ហើយសូមធ្វើឲ្យស្មើភាពគ្នា រវាងគ្រប់គណបក្សនយោបាយទាំងអស់ កុំចេះតែជួយសំរួលឲ្យគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ឈ្នះជានិច្ច និងឈ្នះតែឯងជារៀងរហូតនោះ ។ ហើយសូមឈប់ដើរតួ​ធ្វើជាឧប​ករណ៏​របស់គណបក្សប្រជាជនតទៅទៀតទៅ ដើម្បីកុំឲ្យទទួលរងនូវការរិះគន់ជុំទិសតទៅទៀតនោះ ៕

No comments:

Post a Comment

yes