ចាប់តាំងពីបើកការិយាល័យបោះឆ្នោតម៉ោង៧ព្រឹក រហូតដល់ពេលបិទការិយាល័យបោះឆ្នោត
នៅវេលាម៉ោង៣រសៀល ប្រជាពលរដ្ឋបានអញ្ជើញទៅចូលរួមបោះឆ្នោតបានចំនួនប្រហែលជា
៦០ភាគយកតែប៉ុណ្ណោះ ។
ការធ្លាក់ចុះនៃចំនួនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
អាណត្តិ ទី៣ ច្រើនបែបនេះគឺបណ្តាលមកពីការបាត់ឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត
និងការពុំមានលិខិត បញ្ជាក់អត្តសញ្ញាណសម្រាប់សំរួលដល់ការបោះឆ្នោត ។
ប្រការទាំងអស់នេះគឺបណ្តាលមកពីការធ្វេសប្រហែសរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត
ក៏ដូចជាមន្រ្តីអាជ្ញាធរនៅក្នុងមូលដ្ឋានផងដែរ ដែលមិនបានជូនដំណឹងឲ្យបានច្បាស់លាស់
និងលំអិតជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗនោះ ។
បញ្ហាភាគច្រើនគឺបណ្តាលមកពីការមានឈ្មោះស្ទួន មិនមានឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះ
ឆ្នោត ខុសឈ្មោះ ថ្ងៃខែ ឆ្នាំកំណើត និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណថតចំណងរបស់ប្រជា
ពលជាដើម ។ ចំពោះបញ្ហានេះគឺកើតមានឡើងជារៀងរាល់លើកនៅពេលបោះឆ្នោតម្តងៗ
ដោយសាតែគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអាជ្ញាធរមិនបានធ្វើការជូនដំណឹងទាំង
អស់នេះ ដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ជាពិសេសគឺប្រជាពលរដ្ឋរស់នៅតាមបណ្តាល ខេត្ត
ព្រោះពួកគាត់ទាំងនោះគឺខ្លះលទ្ធភាពនៃការទទួលបានប្រភពព័ត៌មានឲ្យបានទូលំទូលាយ
មិនដូចជាប្រជាពលរដ្ឋដែលរស់នៅទីក្រុងនោះឡើយ ។
គណបក្ស សម រង្ស៊ី និងមន្រ្តីអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល
បានសម្តែងការសោកស្តាយចំពោះការធ្លាក់ចុះចំនួនប្រជាពលរដ្ឋដែលអញ្ជើញទៅចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុម
ប្រឹក្សាឃុំ-សង្កាត់ ដោយពួកគាត់ថាពេលវេលា៥ឆ្នាំគឺមានតែ១ថ្ងៃប៉ុណ្ណោះ
សម្រាប់ឲ្យប្រជាពល រដ្ឋលោកសម្តែងនូវឧត្តមគតិរបស់ខ្លួនក្នុងការត្រូវជ្រើសរើសរដ្ឋអំណាចថ្នាក់មូលដ្ឋានរបស់
ពួកគាត់នោះ
ព្រោះមានប្រជាពលរដ្ឋភាគច្រើនគឺពួកគាត់ចង់ធ្វើការផ្លាស់ប្តូរថ្នាក់គ្រប់គ្រងរបស់
ពួកគាត់នៅថ្នាក់មូលដ្ឋាន
ដោយសារតែពួកគាត់អស់ចិត្តទៅនិងមន្រ្តីមូលដ្ឋានរបស់ពួកគាត់ទាំង នោះ
ព្រោះគ្មានចេះធ្វើអ្វីក្រៅតែអំពីការជំរិតទាប្រាក់ពីប្រជាពករដ្ឋនោះឡើយ នៅពេលដែលពួក
គាត់ទៅរកពឹងពរម្តងៗនោះ ។ ហើយមួយវិញទៀតនៅពេលដែលប្រជាពលរដ្ឋមានរឿងរ៉ាវអ្វីមួយ
ជាមួយនិងមន្រ្តីមានអំណាច ឈ្មួញខិលខូច និងក្រុមហ៊ុនទុច្ចរឹតនោះ គឺពួកគាត់ពុំដែលទទួល
បាននូវការជួយដោះស្រាយឲ្យបានសមរម្យពីសំណាក់មន្រ្តីទាំងអស់នោះឡើយ គឺពួកគាត់ទទួល បានតែពាក្យចាញ់ប៉ុណ្ណោះ
។ ដូចនេះហើយទើបពួកគាត់ចង់ធ្វើការផ្លាស់ប្តូរមន្រ្តីថ្នាក់មូលដ្ឋាន
ដែលមកពីគណបក្សប្រជាជនរបស់លោក ហ៊ុន សែន នេះចេញតែគួរឲ្យសោកស្តាយ ព្រោះ គណកម្មាធិការជាតិរៀបបំការបោះឆ្នោត
ដែលគេដឹងគ្រប់គ្នាថាជាឧបករណ៏នយោបាយរបស់ គណបក្សប្រជាជន
ក៏ដូចជាមន្រ្តីខិលខូចទាំងនោះតែងតែបង្ករបញ្ហាផ្សេងៗជានិច្ចដល់ប្រជាពល
រដ្ឋនៅពេលបោះឆ្នោត។
ដោយឡែកចំពោះជនជាតិយួន និងបក្ខពួកក្រុមរបស់គណបក្សប្រជាជនវិញ គឺពួកគេជួយសំរួល
និងដោះស្រាយបានគ្រប់រាល់បញ្ហា បើទោះបីជាពុំមានឯកសារគ្រប់គ្រាន់ក៏ពួកគេជួយសំរួលបាន
ទាំងអស់ ទាំងអស់នេះហើយគឺជាភាពមិនប្រក្រតីដែលបានកើតមានឡើងជារៀងរាល់លើកនៅ
ពេលបោះឆ្នោតម្តងៗនោះ ជាក់ស្តែងកាលពីថ្ងៃបោះឆ្នោតនោះផងដែរគណបក្ស សម រង្ស៊ី ខេត្ត
តាកែវ បានចាប់បានអ្នកកាន់ទំរង់បញ្ជាក់អត្តសញ្ញាប័ណ្ណក្លែងក្លាយទៅបោះឆ្នោត ។
ដែលករណី នេះគឺបានកើតឡើងនៅក្នុងឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ
ហើយមកដល់ពេលនោះគណ បក្ស សម រង្ស៊ី បានរៀបចំពាក្យបណ្តឹងដាក់ទៅកាន់គណកម្មាធិការរៀបចំការបោះឆ្នោតឃុំ
ហើយផងដែរ ។
យ៉ាងណាម៉ិញនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣នេះ
តាមការ អង្កេតរបស់គណបក្ស សម រង្ស៊ី និងមន្រ្តីអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល
បានរកឃើញថាជន ជាតិយួនគឺបានទៅចូលរួមបោះឆ្នោតដ៏ច្រើនលើសលប់ជាងពេលមុនៗ ដែលមានភាគច្រើនគឺពុំ
មានអត្តសញ្ញាណប័ណ្ណ សម្រាប់បញ្ជាក់ឲ្យបានច្បាសល់លាស់នោះទេ ពួកគេមកចូលរួមបោះ
ឆ្នោតគឺមានតែលិខិតបញ្ជាក់អត្តសញ្ញាណតែប៉ុណ្ណោះ ដែលជាការចេញដោយមន្រ្តីគណបក្សប្រ
ជាជនរបស់លោក ហ៊ុន សែន ។ ដែលគណបក្ស សម រង្ស៊ី និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាលបាន
ធ្វើការដាក់ការសង្ស័យចំនួន២ ដែលទី១ការមានឈ្មោះស្ទួន និងការបាត់ឈ្មោះរបស់ប្រជា ពល
រដ្ឋគឺជាចេតនារបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនដើម្បីផ្តល់
សិទ្ធឲ្យបានច្រើនដល់ជនអន្តោប្រវេសន៏យួនបោះឆ្នោតជំនួសពលរដ្ឋខ្មែរ ។
បញ្ហាទី២ គឺជាគំរោងការរបស់ពួកគេដែលគេមិនចង់ឲ្យគណបក្ស សម រង្ស៊ី មានប្រៀបជាងគណ
បក្សប្រជាជន នៅក្នុងការដណ្តើមទទួលបានសម្លេងគាំទ្រច្រើនពីប្រជាពលរដ្ឋ ។ ដោយសារតែ
គណបក្សប្រជាជន គេពិតជាបានដឹងយ៉ាងច្បាស់ណាស់ថាគណបក្ស សម រង្ស៊ី និងទទួលបាន
ការគាំទ្រច្រើនពីប្រជាពលរដ្ឋនោះ ព្រោះប្រជាពលរដ្ឋភាពច្រើនលោកមានការភ្ញាក់រលឹងខ្ពស់
និងយល់ដឹងបានច្រើនពីទង្វើអាក្រក់របស់គណបក្សប្រជាជន ដែលមានរូបសញ្ញាទេវតាបាចផ្កា នោះ
តែផ្កាដែរទេវតាគណបក្សប្រជាជនបាចនោះត្រូវបានប្រជាពលរដ្ឋហៅថា មិនមែនជាផ្កា
ដែលនាំមកជោគជ័យ សេរីសួស្តី ជូនប្រជាពលរដ្ឋនិងប្រទេសជាតិនោះទេ គឺជាផ្កាដែលបាចមក
ពោរពេញនៅដោយទុក្ខព្រួយ ក្តៅក្រហាយ សោកសង្រែង និងឈឺចាប់គ្មានពេលល្ហែរ ហើយនិង
នាំមកនូវតែការវិនាសហិនហោចរបស់ទ្រព្យប្រជាពលរដ្ឋ និងប្រទេសជាតិតែប៉ុណ្ណោះ ។
ដូចនេះហើយគេខ្លាចពីសន្ទុះគាំទ្ររបស់ប្រជាពលរដ្ឋមានការកើនឡើងទទួលបានមេឃុំ-ចៅសង្កាត់ច្រើននោះ
ទើបពួកគេស៊ុំកាលុំគ្នារកល្បិចកលមកបង្អាក់ដល់ដំណើរការបោះឆ្នោត
របស់ប្រជាពលរដ្ឋបែបនេះតែម្តងទៅ ទុកឲ្យយួនបោះឆ្នោតជំនួសប្រជាពលរដ្ឋខ្មែរវិញ ។
បញ្ហាដូចដែលបានរៀបរាប់មកទាំងអស់ខាងលើនេះហើយ បានជាចំនួនប្រជាពលរដ្ឋខ្មែរអញ្ជើញ
ទៅចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានការធ្លាក់ចុះបែបនេះ
ដូចនេះ សហគមន៏អន្តរជាតិ និងប្រទេសម្ចាស់ជំនួនមួយចំនួន
ដែលធ្លាប់តែជួយមកដល់ប្រទេសកម្ពុជា សូមជួយអន្តរាគមន៏ចំពោះបញ្ហាទាំងអស់ខាងលើនេះផង
ប្រសិនបើទុកបណ្តែតបណ្តោយបែប នេះទៀតប្រទេសកម្ពុជាមិនដឹងជាក្លាយ
និងធ្លាក់ទៅដល់ភួកជ្រាំយ៉ាងណានោះទេ ៕
No comments:
Post a Comment
yes