សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 15, 2012

ប្រជាពលរដ្ឋ​ជាង​៨០​គ្រួសារ​ប្រតិកម្ម​នឹង​ក្រុម​​ហ៊ុន​ចិន​ឈូស​ឆាយ​រំលោភ​យក​ដី​របស់​ពួក​គាត់​


​ខេត្ដកំពង់ឆ្នាំង​ ៖​ ពលរដ្ឋ​ប្រមាណ​ជា​ ៨០​គ្រួសារ​រស់នៅ​ភូមិ​ត្រ​មូង​ជ្រំ​ ឃុំ​ក្រាំង​ ល្វា​ ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្ដ​កំពង់​ ឆ្នាំង​ បាន​នាំ​គ្នា​មក​តវ៉ា​និង​បញ្ឈប់​ សកម្មភាព​ឈូស​ឆាយដី​របស់​ក្រុមហ៊ុន​ ចិន​ដែល​កំពុង​តែ​ដាក់​គ្រឿងចក្រ​ជា​ច្រើន​ គ្រឿង​រំលោភ​យក​ដី​របស់​ពួក​គាត់​ដែល​ ទុក​សម្រាប់​បំរើ​ផលប្រយោជន៍​ក្នុង​សហ​  គម​ន៍​ ហើយ​ពេល​នោះ​ប្រជាពលរដ្ឋ​ បាន​យក​ឈើ​ដោត​កំណត់ចំណាំ​ព្រំ​ដី​ ផង​ដែរ​។​ សកម្មភាព​តវ៉ា​នេះ​បាន​ធ្វើ​ ឡើង​ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​ ១២​ មិថុនា​ ២០១២​ ។​
​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​ពួក​គាត់​នាំ​គ្នា​មក​តវ៉ា​ នេះ​ដោយសារ​តែ​ខាង​ក្រុមហ៊ុន​ចិន​ មួយ​នេះ​កំពុង​តែ​ឈូស​ឆាយ​រំលោភ​បំពាន​ យក​ដី​សហគមន៍​របស់​ពួក​គាត់​អស់​ជាង​ ១០០​ហិ​កតា​ ។​ ពលរដ្ឋ​បាន​ប្រាប់​ទៀត​ថា​ ដី​សហគមន៍​របស់​ពួក​គាត់​មាន​ចំនួន​ ប្រមាណ​ជាង​២០០​ហិ​កតា​ ដែល​រាជរ​ដ្ឋា​ ភិ​បាល​ប្រគល់​ឱ្យ​។​ ប៉ុន្ដែ​ក្រោយ​ពី​មាន​ ក្រុមហ៊ុន​ចិន​មក​ធ្វើ​វិនិយោគ​លើ​ដី​ក្បែរ​ នេះ​ ពួក​គាត់​ក្នុង​សហគមន៍​បាន​លក់​ទៅ​ឱ្យ​ ក្រុមហ៊ុន​ប្រមាណ​ជា​១៣៦​ហិ​កតា​ ហើយ​ ពេល​ដែល​ខាង​ក្រុមហ៊ុន​ឈូស​ឆាយដី​បាន​ រំលោភ​ចូល​លើ​ជាង​១០០​ហិ​កតា​ទៀត​ ទើប​ធ្វើ​ឱ្យ​ពួក​គាត់​នាំ​គ្នា​ចេញ​មក​តវ៉ា​។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា​ពួក​ គាត់​មិន​ប្រឆាំង​នឹង​ការ​ផ្ដល់​ដី​សម្បទាន​  សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ចិន​មួយ​នេះ​ទេ​ ប៉ុន្ដែ​ អ្វី​ដែល​គាត់​ទាមទារ​នោះ​ គឺ​ចង់ឱ្យ​ ក្រុមហ៊ុន​បញ្ឈប់​រំលោភ​បំពាន​យក​ដី​ សហគមន៍​របស់​ពួក​គាត់​ជាង​១០០​ហិ​ក​ តា​នោះ​តទៅ​ទៀត​ ។​
​គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ចិន​មួយ​នេះ​ បាន​ទទួល​ដី​វិនិយោគ​ដើម្បី​ដាំ​អំពៅ​និង​ ដាំដំឡូង​មាន​ទំហំ​ជាង​៦០០​ហិ​កតា​នៅ​ ក្នុង​ឃុំ​ក្រាំង​ល្វា​ ស្រុក​សាមគ្គី​មាន​ជ័យ​។​

​ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​តវ៉ា​នោះ​គេ​ពុំ​ឃើញ​អាជ្ញាធរ​ខេត្ដ​-​ស្រុក​ ឃុំ​និង​មន្ដ្រី​ជំនាញ​មក​ចូលរួម​ដោះស្រាយ​ នោះ​ទេ​គឺ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ ឯកជន​មួយ​នេះ​មើល​មុខ​គ្នា​ ទៅ​វិញ​ ទៅ​មក​និង​ឆ្លើយ​យក​ត្រូវ​រៀងៗ​ខ្លួន​ ។​
​ពាក់ព័ន្ធ​ទៅ​នឹង​ប្រតិកម្ម​នេះ​អាជ្ញាធរ​ ស្រុក​-​ឃុំ​និង​មន្ដ្រី​ជំនាញ​របស់​ស្រុក​ សាមគ្គី​មាន​ជ័យ​ នគរវត្ដ​ពុំ​អាច​រក​ការ​ បំភ្លឺ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១៣​ មិថុនា​ ដោយ​ទូរស័ព្ទ​ជាប់រវល់​។​
​ប្រជាពលរដ្ឋ​បាន​ស្នើ​ឱ្យ​ប្រមុខ​រាជរ​ដ្ឋា​ ភិ​បាល​មេត្ដា​ជួយ​ដោះស្រាយ​ដល់​ពួក​គាត់​ ផង​ ព្រោះ​នេះ​ជា​ដី​រួម​របស់​សហគមន៍​ ដែល​មិនមែន​សម្រាប់​បុគ្គល​ណាមួយ​នោះ​ទេ​។​ បើ​ពុំ​ដូច្នេះ​ទេ​ក្រុមហ៊ុន​ច្បាស់​ជា​ធ្វើការ​ឈូស​ឆាយ​ខ្ទេចខ្ទី​ដី​សហគមន៍​របស់​ពួក​គាត់​មិន​ខាន​៕


No comments:

Post a Comment

yes