តាមលិខិតមួយច្បាប់របស់សម្ព័ន្ធសហជីពកម្ពុជា ផ្ញើជូននាយកក្រុមហ៊ុនកាត់ដេរតៃយ៉ាងបានឲ្យដឹងថា កម្មករ-កម្មការិនីរោងចក្រនេះប្រមាណ៤០០០នាក់ ដែលធ្វើការទាមទារតាំងពីដើមខែឧសភា មក នឹងធ្វើកូដកម្មនៅថ្ងៃទី២៥ ខែមិថុនា ដើមសប្តាហ៍ក្រោយ ប្រសិនបើគ្មានដំណោះស្រាយណាមួយដល់ក្រុមកម្មករ។
បើតាមលិខិតដដែលនេះ កម្មករ-កម្មការិនី នៃរោងចក្រតៃយ៉ាង បានទាមទារឲ្យរោងចក្រដោះស្រាយបញ្ហាចំនួន៥ ចំណុច គឺ ១-សុំឲ្យក្រុមហ៊ុនធ្វើការទូទាត់នូវអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់ចំពោះការប្តូរឈ្មោះក្រុមហ៊ុន, ២-សុំឲ្យក្រុមហ៊ុនផ្តល់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន១៥ដុល្លារក្នុងមួយខែ, ៣-សុំឲ្យក្រុមហ៊ុនដំឡើងប្រាក់រង្វាន់ទៀងទាត់ចំនួន១៥ដុល្លារក្នុងមួយខែ, ៤-សុំឲ្យក្រុមហ៊ុនដំឡើងប្រាក់ថ្លៃទឹកដោះគោចំនួន១៥ដុល្លារក្នុងមួយខែ, និង ៥-សុំឲ្យក្រុមហ៊ុនកុំយកមុខតំណែង និងបច្ចេកទេស មកទូទាត់នៅរាល់ពេលកម្មករនិយោជិត និងថ្នាក់ដឹកនាំសុំច្បាប់ចាប់ពី៣ថ្ងៃឡើងទៅ៕
No comments:
Post a Comment
yes