លោក សម រង្ស៊ី ដែលជាប្រធានគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃលោក
កំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស កាលពីថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១២ លោកបានចេញលិខិតមួយ
ច្បាប់ដែលបានហៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ កន្លង
ទៅនេះថា ជាការបោះឆ្នោតដែលពោរពេញទៅដោយការលួចបន្លំ ដែលមានលក្ខណៈជាប្រព័ន្ធ ។
លោក សម រង្ស៊ី បានលើកឡើងថា បានជាលោកហ៊ាននិយាយបែបនេះ ដោយផ្អែកលើការចេញ
លិខិតបញ្ជាក់អត្តសញ្ញាណដោយខុសច្បាប់ពីសំណាក់មន្រ្តីមូលដ្ឋានរបស់គណបក្សប្រជាជន
ទៅឲ្យសមាជិករបស់គណបក្សខ្លួន ដើម្បីបំប៉ោងសម្លេងឲ្យគណបក្សកាន់អំណាចសព្វថ្ងៃ ដែល
កាលពីមុនគេស្គាល់ថាជាទំរង់១០១៨ ។
ជារៀងរាល់លើកនៅពេលបោះឆ្នោតម្តងៗ គណបក្សប្រជាជនតែងតែប្រើល្បិចបែបនេះដើម្បី
យកឈ្នះមកលើគណបក្ស សម រង្ស៊ី ព្រោះគណបក្សប្រជាជនរបស់លោក ហ៊ុន សែន គឺខ្លាចពី
ប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី ដែលមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកាន់តែ
ច្រើនឡើងៗនោះ ។ ជាក់ស្តែងកាលពីថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
កន្លងទៅនេះមេឃុំរបស់គណបក្ស សម រង្ស៊ី លោក ឡាក់
គៀន ចាប់បានលិខិតបញ្ជាក់អត្តសញ្ញាណដែល
មានលក្ខណៈមិនប្រក្រតីនៅឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ភស្តុតាងនេះគឺមាន សារសំខាន់ដែលធ្វើឲ្យគណបក្សប្រជាជនមិនអាចប្រកែកបាន
ហើយជាករណីដែលសំខាន់ក្នុង
ការជំរុញឲ្យមានការស៊ើបអង្កេតចំពោះការលួចបន្លំដ៏ធ្ងន់ធ្ងរនេះ ។
ជាមួយគ្នានោះគឺនៅមានភស្តុតាងជាក់ស្តែងចំនួន១១សន្លឹក ដែលពួកគេបានលួចបន្លំដាក់ចូលទៅក្នុងសៀវភៅបន្ទុកផ្លូវការ
ដែលសៀវភៅបន្ទុកនីមួយៗមានចំនួន៥០សន្លឹក ដែលមានចុះពី លេខរៀងរបស់ពួកគេរួចជាស្រេចសម្រាប់មានសិទ្ធក្នុងការចូលរួមបោះឆ្នោត
ដែលបានប្រព្រឹត្តិធ្វើឡើងពីសំណាក់មន្រ្តីមូលដ្ឋានរបស់គណបក្សប្រជាជន ។
ចំពោះការចេញលិខិតបញ្ជាក់អត្តសញ្ញាណដោយខុសច្បាប់
ដើម្បីបំប៉ោងសម្លេងឲ្យគណបក្ស ប្រជាជន
គឺត្រូវចាប់បានបន្ទាប់ពីពួកគេបានចេញរយៈពេលតែប៉ុន្មាននាទី ឬប៉ុន្មានម៉ោង តែ
ប៉ុណ្ណោះ ។
សូមជំរាបថាការចេញលិខិតបញ្ជាក់អត្តសញ្ញាណពីសំណាក់មន្រ្តីគណបក្សប្រជាជន
នៅតាម មូលដ្ឋានដើម្បីឲ្យសមាជិករបស់ខ្លួន
ដែលពុំមានឯកសារគ្រប់គ្រាន់មានសិទ្ធិចូលរួមបោះឆ្នោត នោះគឺបានកើតឡើងនៅទូទាំងប្រទេស
រួមផ្សំជាមួយនិងការបង្ករបញ្ហាលំបាកស្មុកស្មាញ ការ សំឡុតគំរាមកំហែងប្រជាពលរដ្ឋ
ការលុបឈ្មោះ ការមានឈ្មោះស្ទួន និងការទិញទឹកចិត្តជាដើម ។
សូមរំលឹកផងដែរថា នៅក្នុងរបាយការណ៏ដែលបានចេញដោយភ្នាក់ងារសង្កេតការណ៏របស់
សហភាពអ៊ឺរ៉ុប កាលពីឆ្នាំ២០០៨បានបង្ហាញថា ដើម្បីឲ្យការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា
មានលក្ខណៈត្រឹមត្រូវដោយគ្មានការលួចបន្លំគឺជំហ៊ានដំបូងត្រូវតែលុបចោលការចេញលិខិតបញ្ជាក់អត្តសញ្ញាណទំរង់១០១៨
ការកែសម្រួលប្រព័ន្ធបោះឆ្នោត ការបង្ហាត់បង្ហាញពីរបៀបការ
ងារដល់មន្រ្តីរៀបចំការបោះឆ្នោតឲ្យមានជំនាញ ជៀសវាងការបង្ករបញ្ហាលំបាកនិងមានភាពមិន
ច្បាស់ការនៅពេលដំណើរការបោះឆ្នោត និងនៅពេលលរាប់សន្លឹកឆ្នោត ។ ហើយអ្វីដែលសំខាន់
បន្ទាប់មកទៀត ចាំបាច់ណាស់ត្រូវតែមានអ្នកសង្កេតការណ៏ឯករាជ្យទាំងជាតិ និងអន្តរជាតិ
ក៏ដូចជាអ្នកសង្កេតការណ៏ សហភាពអ៊ឺរ៉ុបជាដើម ។ ទាំងអស់នេះគឺជាផ្នែកមួយនៃការកែសម្រួល
ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ព្រោះថាការបោះឆ្នោតនៅកម្ពុជាសព្វថ្ងៃគឺមិនមានតម្លាភាព
និងយុត្តិ ធម៌ សូម្បីតែបន្តិច ព្រោះទាំង គ.ជ.ប ក៏បានរៀបចំការបោះឆ្នោតធ្វើយ៉ាងណា ដើម្បីឲ្យតែគណ បក្សប្រជាជនឈ្នះជានិច្ច
និងឈ្នះតែឯងជារៀងរហូត ដោយមិនខ្ចីខ្វល់ពីការរិះគន់ជុំទិសនោះ ឡើយ ។
មិនថាតែគណបក្ស សម រង្ស៊ី សូម្បីតែប្រជាពលរដ្ឋ
មន្រ្តីអង្គការសង្គមស៊ីវិល មន្រ្តីអង្គការឃ្លាំ មើលការបោះឆ្នោតនៅកម្ពុជាក៏បានហៅការបោះឆ្នោតនេះថា
ពោរពេញទៅដោយភាពមិនប្រក្រ តីផងដែរ
ហើយប្រជាពលរដ្ឋភាគច្រើនសុំឲ្យមានការបោះឆ្នោតជាថ្មី និងឲ្យមានការប្តូរមន្រ្តីដែល
ជាថ្នាក់ដឹកនាំ គ.ជ.ប ចេញដែលមានលោក
អ៊ឹម សួស្តី ជាប្រធាន និងលោក ទេព នីថាជាអគ្គលេ ខាធិការនោះ ។
ទាក់ទិនទៅនិងភាពមិនប្រក្រតីនេះផងដែរ កាលពីថ្ងៃទី២០
ខែមិថុនា ឆ្នាំ២០១២ ខុមហ្រ្វែលបាន ចេញសេចក្តីថ្លែងការណ៏របស់ខ្លួនដោយបានលើកឡើង ពីភាពមិនប្រក្រតីនៅក្នុងអំឡុងពេល
បោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថាមានចំនួន៤៩ភាគរយនៃអ្នកអត់បានបោះឆ្នោត
ប្រជា ពលរដ្ឋខ្លះរកឈ្មោះក្នុងបញ្ជីបោះឆ្នោតមិនឃើញ គ្មានប័ណ្ណព័ត៌មានអ្នកបោះឆ្នោត
រកការិយា ល័យបោះឆ្នោតមិនឃើញ គ្មានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បំរើឲ្យការបោះឆ្នោត
និង អ្នកខ្លះមានឯកសារគ្រប់គ្រាន់តែខុសទិន្នន័យ ។
ប្រជាពលរដ្ឋមួយចំនួននៅតែមានភាពភ័យខ្លាចក្នុងការបង្ហាញការគាំទ្រដល់បេក្ខជន
ឬគណបក្ស ប្រឆាំង ឬការបញ្ចេញបតិទិះទៀន
អាជ្ញាធរ មន្រ្តីរាជការ នគរបាល កងរាជអាវុធហត្ថ និងកង ខេមរៈភូមិមិន្ទ
បានធ្វើសកម្មភាពគាំទ្រគណបក្សកាន់អំណាច ។ ការប្រគួតប្រជែងពុំមានភាពស្មើគ្នា
ដោយសារតែអវត្តមានប្រធានគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជាគឺលោក សម រង្ស៊ី
ក្នុងការគាំទ្រនិងការធ្វើសកម្មភាពផ្ទាល់របស់លោក រួមជាមួយនិងគំលាតយ៉ាងធំនៃការទទួល
និងការប្រើប្រាស់ធនធានរវាងគណបក្សកាន់អំណាច និងគណបក្សផ្សេងៗជាពិសេសគឺគណ បក្ស សម
រង្ស៊ី ។ រួមជាមួយនិងភាពមិនប្រក្រតីមួយចំនួនទៀតទាំងការផ្សព្វផ្សាយតាមរយៈវិទ្យុ
ទូរទស្សន៏ ការប្រើធនធានរបស់រដ្ឋទាំងមនុស្ស និងសម្ភារៈ
សម្រាប់បំរើឲ្យគណបក្សកាន់អំណាច ការប្រើប្រាស់បា្រក់កាសសម្រាប់ទិញទឹកចិត្តប្រជាពលរដ្ឋ
បោះឆ្នោតឲ្យគណបក្សរបស់ខ្លួន គ.ជ.ប មិនមានតម្លាភាពក្នុងការដោះស្រាយបណ្តឹងដោយលំអៀងទៅរកគណបក្សកាន់អំណាចជាដើម
និងនៅមាន ភាពមិនប្រក្រតីជាច្រើនទៀតដែលបានកើតមានឡើងនៅក្នុងពេលបោះឆ្នោត
ដែលបង្ករឡើង ដោយគណបក្សកាន់អំណាច និង គ.ជ.ប ដែលជាឧបករណ៏នយោបាយរបស់គណបក្សកាន់អំណាចនោះ ។
ប្រសិនបើគ្មានការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងការផ្លាស់ប្តូរថ្នាក់ដឹកនាំគ.ជ.ប ចេញនោះទេ នោះការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាគឺគ្មាន សេរី
ត្រឹមត្រូវ និងយុត្តិធម៌ នោះឡើយ ៕
No comments:
Post a Comment
yes