សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 22, 2012

គណបក្ស សម រង្ស៊ី ប្រឆាំងដាច់ខាតចំពោះការដោះដូរដីភូមិរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនកម្ពុជា-យួន


គណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជា និងជាគណបក្សដែល តែងតែឈឺឆ្អាល ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការចេញមុខ យកទ្រូងទៅ​ពាំង​ចំពោះការការពារបូរណៈភាពទឹកដី ក្នុងការរំលោភ​ឈ្លានពានពីសំណាក់​រដ្ឋាភិបាលក្រុង​ហា​ណូយ រហូតដល់ប្រធានបក្សមួយនេះ គឺលោក សម រង្ស៊ី ត្រូវបានតុលាការក្រោម​អំណាច​របស់​រដ្ឋាភិបាលក្រុងភ្នំពេញ កាត់ទោសលោកឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ និងពិន័យជាប្រាក់រាប់​លាន​​រៀល ក្នុងការដែលលោកចេញមុខការពារទឹកដី ពីការបោះបង្គោលព្រំដែនឈ្លានពាន ដែល​ធ្វើឡើងដោយស្ងាត់ៗរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុងហាណូយ ។

យ៉ាងណាម៉ិញកាលពីពេលកន្លងទៅថ្មីៗនេះ ក្នុងខណៈដែលគណៈកម្មាធិការ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែននៃរដ្ឋាភិបាល​កម្ពុជា ដែលបាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែនយួន ​ក្នុង​ការដោះដូរ​ភូមិ​មួយចំនួន ដែលស្ថិតនៅតាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពី​នោះ គឺគណបក្ស សម រង្ស៊ី បានសម្តែងការបដិសេធមិនទទួលស្គាល់ និងមិន គាំទ្រចំពោះ​ទង្វើរ​​របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានធ្វើរបៀបនេះនោះឡើយ


ចំពោះការដោះដូរភូមិមួយចំនួននៅតាមព្រំដែន ដែលនៅជាប់ប្រទេសកម្ពុជា និងយួន ក៏មានប្រតិ កម្មយ៉ាងខ្លាំងផងដែរពីសំណាក់មន្រ្តីអង្គការសង្គមស៊ីវិល និងតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   ដោយពួកគាត់បានលើកឡើងថា មិនគួរណារដ្ឋាភិបាលកម្ពុជា ធ្វើ​ការដោះដូរ​ភូមិ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ នៅតាមព្រំដែនជាមួយនិងយួននោះទេ ដីខ្មែរជារបស់ខ្មែរ ដីយួនជារបស់យួន ហើយវាក៏ គ្មានអ្វីដែលជាផលចំណេញសម្រាប់ប្រទេសកម្ពុជាផងដែរ ផ្ទុយទៅវិញមានតែការបាត់បង់ដីខ្មែរ ទៅ​ប្រទេសយួន ដូចយើងបានឃើញស្រាប់ហើយ ក្នុងការបោះបង្គោលព្រំដែននាពេលកន្លងមក ដូចអ្វីដែលលោក សម រង្ស៊ី បានធ្វើនៅភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្រ្ទា ខេត្ក​ស្វាយ​រៀង ស្រាប់ ហើយក៏មិន​ដែលមាន​ប្រទេស​ណា គេ​ធ្វើ​ការដោះដូរ​ដី ដូចនៅ​ស្រុក​ខ្មែរ ដែល​រដ្ឋាភិ​បាលលោក ហ៊ុន សែន បានធ្វើជាមួយនិងរដ្ឋាភិបាលយួននោះទេ នេះ។អាចបញ្ជាក់ឲ្យឃើញ​កា​ន់តែច្បាស់ថា រដ្ឋាភិបាលក្រុងភ្នំពេញសព្វថ្ងៃ គឺធ្វើនយោបាយបំរើ​ឲ្យផលប្រយោជន៏​យួនសុទ្ធសាទ ។ គេអាចនិយាយបានថា ការធ្វើបែបនេះរបស់រដ្ឋាភិបាលខ្មែរលោក ហ៊ុន សែន គឺជាការតបស្នងសងគុណយួន ដែលយួនបានលើកបន្តុបពួកគេឲ្យមានអំណាច និងមានតំណែង​រហូតមកដល់សព្វថ្ងៃនេះ ។ គេសួរថា តើការដឹងគុណយួន របស់លោក ហ៊ុន សែន ដល់ពេល​ណា​ទើប​ចប់ ? ឬមួយក៏ទាល់ប្រទេសកម្ពុជារលាយក្លាយទៅជាកម្ពុជាក្រោមទី២ ទើបលោក ហ៊ុន សែន អស់ចិត្ត? ។ ដូច្នេះ​ការដោះដូរ​ភូមិ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅតាម​បណ្តោយ​ព្រំដែន​នោះ វា​ជា​រឿង​មួយ​ដែលមិនសមរម្យទាល់តែសោះ និងជាការមិននឹកស្មានដល់ដែលរដ្ឋា ភិបាល​របស់​លោក ហ៊ុន សែន ធ្វើរបៀបនេះ ។

​លោក យឹម សុវណ្ណ
តំណាងរាស្រ្ត និងជាអ្នកនាំពាក្យ​គណបក្ស ​សម រង្ស៊ី បាន​មានប្រសាសន៍​ប្រតិកម្មទៅនិងការដោះដូរភូមិនៅតាមបណ្តោយព្រំដែន ដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានធ្វើជាមួយនិងរដ្ឋាភិបាលរបស់យួននេះថា គណបក្ស ​សម រង្ស៊ី គឺមិន​គាំទ្រទៅ​លើ​កិច្ចព្រមព្រៀង នៃ​ការដោះដូរ​ភូមិរបស់​ប្រជាពលរដ្ឋខ្មែរ នៅតាម​បណ្តោយ​ព្រំ​ដែល​ជាមួយ​ប្រទេស​យួន​នោះទេ ។

​លោក យឹម សុវណ្ណ បានបញ្ជាក់
ទៀត​ថា ​គណបក្ស​ សម រង្ស៊ី សូម​ប្រឆាំង​ដាច់ខាតចំពោះ​ការ​កាត់ដី​ខ្មែរទៅ​ឲ្យ​ប្រទេស​យួនរបៀបការដោះដូរភូមិបែបនេះ លោកថា ដី​ខ្មែរ​ទាំងអស់​គឺមិន​ត្រូ​វ​មាន​ការដោះដូរជាដាច់ខាតហើយគណបក្ស​សម រង្ស៊ី​ សូម​ប្រឆាំង​យ៉ាងដាច់អហិង្កា​នូវ​ទង្វើ​ទាំងឡាយ ដែលរដ្ឋាភិបាលក្រុងភ្នំពេញបានធ្វើ ក្នុងការ​កាត់​ដីរបស់ខ្មែរ បើទោះ​បីតែជាមួយ​ចង្អា​ម ក៏មិនបានដែរ ​។​

លោក យឹម សុវណ្ណ បាន​មានប្រសាសន៍​បន្ត​ថា គណបក្ស ​សម រង្ស៊ី ធ្លាប់​បាន​សរសេរ​លិខិត​ ជាច្រើន​លើក​មក​ហើយ សុំឲ្យ​រាជរដ្ឋាភិបាល​មក​បំភ្លឺ​បញ្ហា​ព្រំដែន ក៏​ប៉ុន្តែ​មក​ដល់ពេលនេះ មិនទាន់​មាន​ការឆ្លើយបំភ្លឺ​ណាមួយ ឲ្យបាន​សមស្របនោះ​ទេនៅក្នុង​រដ្ឋសភា ដើម្បី​ឲ្យមាន​ការសួរដេ​ញ​ដោល​គ្នាទៅវិញទៅមក សម្រាប់​ការឆ្លុះបញ្ចាំង​នូវ​ការ​ពិត​នោះ ​។​ ហើយអ្វីៗ​ដែលរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​នេះគឺស្តែងឲ្យឃើញពីការបំរើ​ឲ្យ​បរទេសសុទ្ធសាធ ​។ ហើយគណបក្ស ​សម រង្ស៊ី កាលពី​ប្រជុំ​សភា​អនុម័ត​សន្ធិសញ្ញា​បំពេញបន្ថែម ក្នុងអំណុង​ឆ្នាំ​២០០៥ គណបក្ស​សម រង្ស៊ី បានប្រឆាំងទៅនិងការអនុម័តសន្ធិសញ្ញាបំពេញបន្ថែមនេះ ជាមួយគ្នានោះគណបក្ស សម រង្ស៊ី ក៏បានធ្វើពហិការមិនចូលរួមប្រជុំថែមទៀតផង ។ ពីព្រោះ​ដោយគណបក្ស សម រង្ស៊ី បា​ដឹង​រួចស្រេច​ទៅ​ហើយ​ថា ការ​ដែល​យក​សន្ធិសញ្ញា​បំពេញបន្ថែម និង​សន្ធិសញ្ញា​មួយចំនួន ដែល​គណបក្ស​ប្រជាជនបាន​ធ្វើ​ជាមួយ​យួន នៅ​ក្នុង​ទស្សវត្ស​ឆ្នាំ​១៩៨០ នោះគឺ​ប៉ះពាល់​នូវ​ផលប្រយោជន៍​ជាតិ និងបាត់បង់​ទឹកដី​។ ទាំង​ភស្តុតាង​ជាក់ស្តែង ទាំង​ក្របខណ្ឌ​ច្បាប់ ដែល​មាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ទាំង​សាក្ស៊ី​នៅរ​ស់ និង​ នៅ​តាម​បណ្តោយ​ព្រំដែន គឺ​បាន​បង្ហាញឲ្យឃើញថា ការអនុវត្ត​សន្ធិសញ្ញា​បំពេញបន្ថែម​នេះ ធ្វើឲ្យ​បាត់បង់​ទឹកដីរបស់​ខ្មែរ​។ ហេតុដូច្នេះ​ហើយ គណបក្ស​ សម រង្ស៊ី​ ចាប់តាំងពី​ឆ្នាំ​២០០៥មក មិនដែលគាំទ្រ​ដាច់ខាត​នូវសន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ។ លោក យឹម សុវណ្ណ បានបន្តរថាគណបក្ស​ សម រង្ស៊ី នឹង​សរសេរ​លិខិត​ផ្ញើ​ទៅ
រដ្ឋាភិបាល ឲ្យមាន​ការឆ្លើយបំភ្លឺ ចំពោះ​សភាលើ​ករណី នៃ​កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ​ប្រជាពលរដ្ឋ​ខ្មែរ នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា-យួន ​និងសូមឲ្យមានការ​ចាត់​បញ្ជូន​ប្រតិភូ​ ​ចុះ​ត្រួតពិនិត្យនៅ​​​តាម​បណ្តោយ​ព្រំដែន​ទាំង​នោះ នា​ពេល​ឆាប់ៗ​ផងដែរ ដែលប្រតិភូគឺធ្វើឡើយដោយតម្លាភាព ។

គួរជំរាបជូនផងដែរថា លោក វ៉ា គឹមហុង ដែលជាប្រធាន​គណៈកម្មាធិការ ទទួលបន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា កាលពីពេល​ថ្មីៗកន្លងទៅ​នេះ បានលើកឡើងថា ការដោះដូរ​ភូមិ​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​យួន ដោយយោងទៅលើ​កិច្ចព្រមព្រៀង​ជាមួយគ្នាដែលបានធ្វើ ហើយនឹង​ចាប់ផ្តើម​ធ្វើគឺចេញពី​ភូមិ​ថ្លុក​ត្រាច និង​ភូមិ​អន្លង់​ជ្រៃ ដែល​ជា​ស្រុកកំណើតរបស់លោក ហេង​សំរិន ដែលជាប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសរបស់គណបក្សប្រជាជនផ្ទាល់តែម្តង ។ លោកត្រឹមតែប៉ុណ្ណោះលោក វ៉ា គឹមហុង បានបញ្ជាក់ប្រាប់ជាសារធារណៈថា ការដោះដូរភូមិខាង លើនេះគឺធ្វើឲ្យកម្ពុជាចំណេញដីពីខាងភាគកីយួន ។ តែសាធារណៈមតិបានលើកឡើងថា វាមិន ដូចជាការលើកឡើងរបស់លោក វ៉ា គឹមហុង នោះទេព្រោះយួន មិនមែនល្ងង់ខ្លៅព្រមឲ្យបាត់ដី របស់គេនោះឡើយ គឺមានតែខ្មែរវិញទេដែលត្រូវបាត់បង់ដី ព្រោះយួនមានមហិច្ឆិតាលេបត្របាក់ ទឹកដីរបស់ខ្មែរតាំងពីយូរណាស់មកហើយ ហើយពួកគេក៏ចង់ធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ជាតិ សាស្រ្តរបស់ខ្លួនផងដែរ ។ ដូចពាក្យមួយឃ្លាគេបានលើកឡើងថា « សៀមមិនចោលក្បួន យួន មិនចោលពុត » ៕



No comments:

Post a Comment

yes