គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជានិច្ចជាកាលត្រូវបានគេដឹងថា
ជាគណបក្សដែលតែងតែប្រើល្បែងនយោបាយប្រជាភិថុតជាបន្តរបន្ទាប់ឥតឈប់ឈរ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ
នេះបើតាមការលើកឡើងរបស់អ្នកតាមដានស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជា ។
មិនខុសពីការលើកឡើងរបស់អ្នកតាមដានស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជាទេ
ថ្មីៗ នេះបើយោងតាមសេចក្តីរាយការណ៏ពីខេត្តតាកែវមកបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តតាកែវ
កំពុងតែធ្វើសកម្មភាពនយោបាយប្រជាភិថុត បោកប្រាស់ប្រជាពលរដ្ឋដើម្បីទទួលបានការគាំទ្រនៅពេលបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា
ឆ្នាំ២០១៣ ខាងមុខនេះ ។
ប្រភពពីខេត្តតាកែវបានឲ្យដឹងបន្តរទៀតថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ លោក
ម៉ៅ ហាល់វណ្ណាល់ ដែលជាប្រធានទ្រទ្រង់នៅក្នុងឃុំអង្គកែវ ស្រុកទ្រាំង
ខេត្តតាកែវ
បានចុះទៅចែកប្រាក់ដល់ប្រជាពលរដ្ឋក្នុងម្នាក់ចំនួន១ម៉ឺនរៀល
ដែលពួកគេបានធ្វើការសន្យាជាមួយនិងប្រជា ពលរដ្ឋកាលពីមុនពេលបោះឆ្នោតថា
ប្រសិនបើនៅក្នុងឃុំអង្គកែវ គណបក្សប្រជាជនដណ្តើមបានមេឃុំ នៅក្រោយថ្ងៃបោះឆ្នោតគេនិងចែកប្រាក់ឲ្យទៅប្រជាពលរដ្ឋក្នុងម្នាក់ចំនួន១ម៉ឺនរៀលបន្ថែមទៀត
លើអ្វីដែលពួកគេបានចែកនៅមុនពេលបោះឆ្នោត ដែលមានដូចជាក្រមា សារ៉ុង ប៊ីចេង ទឹកត្រី
ទឹកស៊ីអៀវ …..ជាដើមនោះ ។ ដែលការចែកប្រាក់ដល់ប្រជាពលរដ្ឋនៅក្នុងឃុំអង្គកែវ
ពីសំណាក់លោក ម៉ៅ ហាល់វណ្ណាល់ គឺបានធ្វើឡើងនៅមន្ទីរបក្សរបស់គណបក្សប្រជាជនផ្ទាល់តែម្តង
។
ប្រភពដ៏គួរឲ្យទុកចិត្តដែលបែកចេញមកពីសមាជិកគណបក្សប្រជាជន
បានប្រាប់មកកម្មជនរបស់គណបក្ស សម រង្ស៊ី នៅក្នុងខេត្តតាកែវថា
គណបក្សប្រជាជនរបស់ពួកគេហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង
ដើម្បីយកឈ្នះមកលើគណបក្សសម រង្ស៊ី ហើយគេនិងរកគ្រប់វិធីធ្វើយ៉ាងណាឲ្យគណបក្ស សម
រង្ស៊ី សូន្យតែម្តង មិនមានសូម្បីតែមួយសម្លេង ។ ជាមួយគ្នានោះពួកគេក៏បានសម្តែង
ការខឹងសម្បារ ចំពោះប្រជាពលរដ្ឋមួយចំនួននៅក្នុងឃុំអង្គកែវ ស្រុកទ្រាំង
ខេត្តតាកែវ ផងដែរ ដែលពួកគេបានចំណាយប្រាក់អស់រាប់សិបពាន់ ម៉ឺនដុល្លា ក្នុងការធ្វើជាអំណោយយកមកចែក
ជូនប្រជាពលរដ្ឋនោះ ដើម្បីជាការទិញទឹកចិត្កឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រជាជន របស់ពួកគេ
តែបែរជាប្រជាពលរដ្ឋមួយចំនួនទាំងនោះ នៅតែបោះឆ្នោតគាំទ្រគណបក្ស សម រង្ស៊ី ធ្វើឲ្យគណបក្ស
សម រង្ស៊ី កើនសម្លេង១សម្លេងបន្ថែមទៀត ដែលធ្វើឲ្យពួកគេកាន់តែមានការក្តៅក្រហាយជាខ្លាំង
ចំពោះការកើនសម្លេងឆ្នោតរបស់គណបក្សសម រង្ស៊ី នៅក្នុងឃុំអង្គកែវនោះ ។
ជុំវិញករណីគណបក្សប្រជាជនរបស់លោក ហ៊ុន សែន យកអំណោយ និងប្រាក់ទៅចែកជូនប្រជា
ពលរដ្ឋដើម្បីទទួលបានការគាំទ្រដែលជាល្បែងនយោបាយរបស់ពួកគេ ដែលបានធ្វើមកលើប្រ
ជាពលរដ្ឋ ដើម្បីបិទបាំងនូវទង្វើអាក្រក់របស់ពួកគេដែលបានធ្វើមកលើប្រជាពលរដ្ឋនោះ
ត្រូវ បានលោក ឃី វណ្ណដេត តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី លើកឡើងថា
អ្វីដែលគណបក្ស ប្រជាជនបានធ្វើនេះ វាជាការរំលោភច្បាប់បោះឆ្នោតរួចទៅហើយ
ហើយវាក៏ជាទំលាប់របស់ គណបក្សប្រជាជននេះផងដែរ
ដែលគណបក្សមួយនេះពុំមានសមត្ថភាពក្នុងការប្រគួតប្រជែងឲ្យបានស្មើភាពទៅតាមផ្លូវច្បាប់ជាមួយនិងគណបក្ស
សម រង្ស៊ី នោះទេ ។ លោក ឃី វណ្ណដេត បានបន្តទៀតថា គណបក្សប្រជាជនគឺគ្មានប្រជាប្រិយភាពអ្វីទាំងអស់
សម្រាប់ធ្វើការទាក់ទាញនិងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ
ក្រៅតែពីការបំភ័ណ្ឌភ្នែកប្រជាពលរដ្ឋ និងមហាជនទូទៅក្នុងការប្រើប្រាស់លុយកាក់
និងអំណោយផ្សេងៗយកមកទិញទឹកចិត្តរបស់ប្រជាពលរដ្ឋនោះ ។ លោកថាជាក់ស្តែងយើងបានឃើញហើយ
បើទោះបីជាគណបក្សប្រជាជន គេបានចំណាយអស់ប្រាក់ជាច្រើនម៉ឺនដុល្លា
នៅក្នុងឃុំអង្គកែវ ដើម្បីទិញទឹកចិត្តប្រជាពលរដ្ឋ បោះឆ្នោតឲ្យគណបក្សរបស់គេក៏ដោយ
តែលទ្ធផលគណបក្ស សម រង្ស៊ី នៅតែមានការកើនសម្លេងដដែល លោកថាទង្វើនេះត្រូវបានគណបក្សប្រជាជនធ្វើនៅទូទាំងប្រទេស
មិនមែនតែនៅក្នុងខេត្តតាកែវមួយនេះទេ ។
តំណាងរាស្រ្ត ឃី វណ្ណដេត បានបន្ថែមទៀតថាអំណោយគេឲ្យសូមបងប្អូនប្រជាពលរដ្ឋទទួល
យកចុះ ព្រោះអំណោយដែលគណបក្សប្រជាជន បានយកទៅចែកជូនបងប្អូននោះគឺជាប្រាក់
កាសរបស់បងប្អូនទេ គេបានមកពីការប្រព្រឹត្តអំពើពុករលួយ កឹមកេងគ្រប់រូបភាពលើបងប្អូន
មានន័យថាគឺគេបានធ្វើស្រែនៅលើខ្នងរបស់បងប្អូន ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទទួល
យកចុះ តែនៅពេលបោះឆ្នោតត្រូវតែសម្រេចចិត្តឲ្យបានត្រឹមត្រូវ ព្រោះអនាគត់របស់បងប្អូន
និង ប្រទេសជាតិគឺស្ថិតនៅលើកណ្តាប់ដៃរបស់បងប្អូនហើយ ប្រសិនបើបងប្អូនបោះឆ្នោតខុសនោះ
យើងពិតជាលំបាកវេទនា៥ឆ្នាំបន្ថែមទៀតជាក់ជាមិនខាន លោកថាដូចទិដ្ឋភាពនៅក្នុងសង្គម
ដែលបងប្អូនបានឃើញស្រាប់ ។ អ្នកតំណាងរាស្រ្ត ឃី វណ្ណដេត បានបន្ថែមទៀតថា សូមឲ្យប្រជាពលរដ្ឋមានស្មារតីភ្ញាក់រលឹកឡើងទាំងអស់គ្នា
ដូចអ្វីដែលប្រជាពលរដ្ឋនៅក្នុងឃុំអង្គកែវ បានធ្វើនោះ បើទោះបីជាមានការទិញទឹកចិត្ត
ប្រជាពលរដ្ឋភ្លូកទឹក ភ្លូកដី យ៉ាងណាក៏ដោយ ក៏សម្លេងរបស់ប្រជាពលរដ្ឋគាំទ្រលើគណបក្ស
សម រង្ស៊ី គឺមានការកើនឡើងដដែល ។ ជាមួយគ្នានោះលោក ឃី វណ្ណដេត ក៏បានសម្តែងក្តីសង្ឃឹមនិងជឿជាក់ផងដែរថា
នៅឆ្នាំ២០១៣ ខាងមុខនេះប្រជាពលរដ្ឋ និងពិតជាធ្វើឲ្យមានព្រឹត្តិការណ៏ដ៏អស្ចារ្យមួយ
ដោយពួកគាត់ទាំងអស់គ្នានិងនាំគ្នាបោះឆ្នោតធ្វើការផ្លាស់បន្តូររដ្ឋាភិបាលសព្វថ្ងៃនេះចេញ
ហើយផ្តល់ការទុកចិត្តមកលើគណបក្សសម រង្ស៊ី វិញម្តង ព្រោះជានិច្ចជាកាលគណបក្ស សម
រង្ស៊ី តែងតែចេញមុខជួយប្រ ជាពលរដ្ឋគ្រប់វេលា រាល់ពេលប្រជាពលរដ្ឋមានបញ្ហាម្តងៗ ។
ដូចនេះមានតែគណបក្ស សម រង្ស៊ី មូយកត់ដែលជាក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ក្នុងការសង្គ្រោះប្រទេសកម្ពុជា
ឲ្យរួច ចេញផុតពីកណ្តាប់ដៃរបស់គណបក្សប្រជាជន ដែលកាន់អំណាចជាង៣០ហើយនោះ
ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្គាល់តែពាក្យថា ខ្លៅ ខ្លាច ហើយនិងឃ្លានតែប៉ុណ្ណោះ ។
គួរជំរាបជូនផងដែរថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ លោក ចាប រិទ្ធី
ដែលជាសមាជិក គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជន ចុះជួយនៅខណ្ឌពោធិ៏សែនជ័យ
ក៏បានធ្វើលិ ខិតស្នើសុំថវិការចំនួន១០០ដុល្លា ទៅប្រធានក្រុមហ៊ុនមួយ ដោយសំណើរនោះលោក
ចាប រិទ្ធី បានលោកឡើងថា
ដោយក្រុមការងាររបស់គណបក្សប្រជាជនខណ្ឌពោធិ៏សែនជ័យមានកម្មវិធី អបអរសាទរក្នុពិធី
ជប់លៀងដែលទទួលបានជ័យជំនះការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃ អាទិត្យ ទី០៣
ខែមិថុនា ឆ្នាំ២០១២ កន្លងមកថ្មីៗនេះ ។
ដូចនេះស បញ្ជាក់ឲ្យឃើញថាគណបក្ស ប្រជាជនមិនត្រឹមតែយកថវិការរបស់ជាតិទៅបំរើឲ្យការឃោសនារបស់គណបក្សខ្លួនប៉ុណ្ណោះទេ
ថែមទាំងបានដើរសុំលុយពីប្រធានក្រុមហ៊ុននានាដើម្បីយកមកបំរើការជុបលៀងរបស់ពួកក្រុមខ្លួន
។ ដូចនេះសូមបងប្អូនធ្វើការពិចារណា តើយើងគួរឲ្យមនុស្សរបៀបនេះ ឬក៏គណបក្សរបៀបហ្នឹង
នៅគ្រប់គ្រងអំណាចដដែលឬមួយក៏យ៉ាងណា ?
ជាមួយគ្នានោះគណបក្ស សម រង្ស៊ី ធ្លាប់បានធ្វើការរិះគន់ហើយថា
សម្លេងដែលគណបក្សប្រជា
ជនទទួលបានក្នុងការបោះឆ្នោតនាពេលកន្លងមកមិនមែនជាសម្លេងដែលទទួលបានពីឆន្ទួះរបស់
ប្រជាពលរដ្ឋនោះទេ គឺជាសម្លេងទិញទឹកចិត្ត សម្លេងលួច និងសម្លេងបន្លំ ។
ដូចនេះនិយាយឲ្យខ្លី តំណែងដែលមេឃុំ-ចៅសង្កាត់ របស់គណបក្សប្រជាជនទទួលបានគឺជាតំណែងមេឃុំ-ចៅសង្កាត់លួច
និងតំណែងមេឃុំ-ចៅសង្កាត់បន្លំ ៕
No comments:
Post a Comment
yes