សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 21, 2012

ភាពមិនប្រក្រតី​ក្នុង​ទីស្នាក់ការ​បង់ពន្ធ​ផ្លូវ​ទូទាំង​ខេត្តកណ្តាល​ដែល​ថ្នាក់លើ​មិនគួរ​មើលរំលង


កណ្តាល ៖ មន្ត្រី​នៃ​សាលា​ខេត្តកណ្តាល​បាន​ប្រាប់​ឲ្យ​ដឹងថា ការបង់ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ​ទាំង​តូច​ទាំង​ធំ និង​ការបង់ពន្ធ អចលនទ្រព្យ​ក្នុង​ឆ្នាំ ២០១២ នេះ​បាន​ដំណើរ​បាន​ប្រមាណ​ជាង ៥០% ហើយ​នៅតាម​បណ្តា​ស្រុក​ទាំង ១១ក្នុង​ខេត្តកណ្តាល ប៉ុន្តែ​នៅតាម​ស្រុក និង​ក្រុង​ខ្លះ​កំពុង​ទទួលរង​នូវ​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ពិសេស​នៅ​ស្រុក​អង្គស្នួល និង​ក្រុង​តាខ្មៅ ដោយសារ​កង្វះ​ការទទួលខុសត្រូវ​រប​ស់លោក​ប្រធាន​ស្នាក់ការ​តាម​កន្លែង​បង់ពន្ធ។
ប្រជាពលរដ្ឋ​នៅ​ស្រុក​អង្គស្នួល និង​ក្រុង​តាខ្មៅ បាន​រអ៊ូរទាំ​ថា ពេល​ចូលទៅ​បង់ពន្ធ​ផ្លូវ ឬ​បង់ពន្ធ​អចលនទ្រព្យម្តងៗដូច​ទៅសុំ​ភ្លើង​យក្ស​អីចឹង​គឺ​យកលុយ​ទៅ​ឲ្យ​គេ​ទាំង​លាន​ហើយ​ត្រូវ​មន្ត្រី​ពន្ធដារ​មើលងាយ ពេល​ខ្វះ​តែ​ឯកសារ​បន្តិចបន្តួច​ត្រូវគេ​ស្តីថា​ឲ្យ​ដូច​កូនក្មេង​ហើយ​ប្រជាពលរដ្ឋ​ខ្លះ​ដែល​មិនសូវ​ស្គាល់​មន្ត្រី​នោះ​ពេល​ទៅ​បង់ពន្ធ​ត្រូវ រង់ចាំ​រាប់​ម៉ោង ឬ ២ ទៅ ៣ ថ្ងៃ​ទើប​បង់​បាន​ព្រោះ​ត្រូវបាន​គេ​ធ្វើ​ឲ្យ​តែ​ខ្សែរយៈ​គេ​ដែលមាន​លុយ​ទឹកតែ​មុន។អ្នក​ដែល​គ្មាន​លុយ​ទឹកតែ​កាហ្វេ​គុយទាវ​ត្រូវ​ចាំ​ពេល​ក្រោយ ផ្ទុយទៅវិញ​ចំពោះ​អ្នកមាន​លុយ​ក្រោម​តុ​វិញ​មិនបាច់​បើករថយន្ត​មក​ពិនិត្យ​ខ្លួនឯង​ឡើយ​គឺ​ផ្ញើ​តែ​ឯកសារ​មក​ធ្វើបាន​ភ្លាម​បើទោះបី​ឯកសារ​ទាំងនោះ​មាន​ភាពមិនប្រក្រតី​ក៏ដោយចុះ។

ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរ​ពី​ការលំបាក​ថា នៅពេលដែល​បាត់​ឯកសារ​ជា​គុល​បញ្ជី​ចាស់​ត្រូវបាន​មន្ត្រី​ប្រចាំការ​តាម​ស្រុក​រក​លេស​ទារលុយ​ពី​ពួកគាត់​មួយ​ទ្វេ​ជា​ពី​របើ​ពុំ​ដូច្នេះ​ទេ​គេ​តម្រូវ​ឲ្យ​ធ្វើឯកសារ​បញ្ជាក់​ឡើងវិញ​ដែល​ករណីនេះ​ធ្វើ​ឲ្យ​ពួកគាត់​ខាតបង់​ពេលវេលា និង​លុយកាក់​ជាច្រើន​ពិសេស​ការបង់ពន្ធ​លើ​អចលនទ្រព្យ​គឺ​កាន់តែ​គ្មាន​ភាព​សុ​ក្រឹត្យ​ឡើយ។ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុក​កោះធំ ស្រុក​លើកដែក ស្រុក​កៀនស្វាយ ស្រុក​ល្វាឯម ស្រុក​ខ្សាច់កណ្តាល ស្រុក​ពញាឮ ស្រុក​មុខកំពូល ស្រុក​អង្គស្នួល ស្រុក​កណ្តាលស្ទឹង និង​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា មន្ត្រី​ដែល​ប្រចាំការ​បង់ពន្ធ​តាម​ស្រុក​ទាំង ១០នោះ​សុទ្ធតែ​បាន​យកលុយ​ថ្លៃ​ទឹកប៊ិច ពី​ការបង់ពន្ធ​ម៉ូតូ​ចាប់ពី ៥០០រៀល​ទៅ ១០០០រៀល​រីឯ​រថយន្ត​វិញ​គឺ​សុំ​ថ្លៃ​បាយ​ពី ៥០០០រៀល​ទៅ ១០០០០រៀល​ដែល​ការធ្វើ​របៀបនេះ​គឺ​ខុសស្រឡះ​ពី​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ក៏​ដូច​ក្រសួង និង​មន្ទីរជំនាញ​ខេត្ត​ក្រុង។
ពួកគាត់​បាន​បន្តថា លុយកាក់​ប៉ុណ្ណឹង​វា​មិន​ច្រើន​ទេ​សម្រាប់​អ្នកមាន​ប៉ុន្តែ​អ្នកក្រ​មានការ​លំបាក​ណា​ស់​ហើយ​វា​ក៏​ជា​ទម្លាប់​អាក្រក់​មួយ​នៅក្នុង​សង្គម​ដែល​មិនគួរ​ឲ្យ​កើតមាន​ទេ។ ប្រជាពលរដ្ឋ​ក៏បាន​សំណូមពរ​ដល់​លោក ទាវ សាវឿន ប្រធាន​សាខា​ពន្ធដារ​ខេត្តកណ្តាល​មេត្តាជួយ​លុបបំបាត់​ភាពមិនប្រក្រតី​ទាំងនេះ​ផង។ជុំវិញ​ករណី​ខាងលើនេះ​វរជន​ខ្មែរ​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក ទាវ សាវឿន ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ដើម្បី​សុំ​ការបំភ្លឺ​បន្ថែម​ប៉ុន្តែ​ពុំ​អាច​ទំនាក់ទំនង​បានទេ​កាលពី​រសៀល​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១២ នេះ៕ 

No comments:

Post a Comment

yes