សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 21, 2012

មន្ត្រី​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ខេត្តកណ្តាល ឃុបឃិត ឲ្យ​ក្រុម​ឈ្មួញ​ជីក​កាយ​ដី​លក់​តាម​ច្រាំងទន្លេ​បាសាក់​យ៉ាង​អនាធិបតេយ្យ


កណ្តាល ៖ ប្រភព​រាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​សិត្បូ​បាន​ឲ្យ​វរជន​ខ្មែរ​ដឹងថា បច្ចុប្បន្ន​មាន​ក្រុម​ឈ្មួញ​ដុះ​ស្លែ​ខាង​រកស៊ី​ជីកដី​កាយ​យក​អាចម៍ដី​លក់​តាម​បណ្តោយ​ច្រាំងទន្លេ​បាសាក់​ជា​យូរ​ឆ្នាំ​មកហើយ​ស្ថិតនៅ​ក្នុងភូមិ​កំពង់​ព្រីង ឃុំ​សិត្បូ​ស្រុក​ស្អាង ខេត្តកណ្តាល មានឈ្មោះ ថុល បាន​នាំ​គ្រឿងចក្រ​ចូលមក​ធ្វើ​សកម្មភាព​ជីក​កាយ​យក​អាចម៍ដី​លក់​យ៉ាង​អនាធិបតេយ្យ​បង្ក ឲ្យ​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្តោយ​ច្រាំង​ទន្លេបាសាក់​ក្នុង​មូលដ្ឋាន​ឃុំ​សិត្បូ ដែល​ទាមទារ​ឲ្យ​លោក ខឹម ច័ន្ទ​គិរី អភិបាលស្រុក​ស្អាង​មេត្តាជួយ ត្រួតពិនិត្យ​មើល​អំពី​បញ្ហា​នេះ​ឡើងវិញ​ផង។
ប្រជាពលរដ្ឋ​បាន​បន្តទៀតថា សកម្មភាព​ជីក​កាយ​យក​អាចម៍ដី​លក់​យ៉ាង​អនាធិបតេយ្យ​នេះ​គឺជា​របស់លោក ថុល កំពុង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង ដូចជា ការបាក់​ស្រុត​ច្រាំងទន្លេ​ដោយសារ​ការជីក​កាយ​យក​អាចម៍ដី​លក់​នេះ មិន​គោរព​តាម​លក្ខណៈ​បច្ចេកទេស​របស់​ជំនាញ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​របស់​ពលរដ្ឋ​នៅ​ជុំវិញ​តំបន់​នោះ​ផងដែរ។ ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នោះ​គឺ​បង្កឡើង​ដោយសារ​រថយន្តធំៗរាប់សិប​គ្រឿង​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​អាចម៍ដី​បើកបរ​បំផ្លាញ​បណ្តាល​ឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង​ទៀតផង។

រីឯ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ហាក់បីដូចជា​ត្រូវ​ថ្នាំ​សណ្តំ​របស់លោក ថុល ដោយ​មិន​យកចិត្តទុកដាក់ ឬ​បើកភ្នែក​មើល​អំពី​ផលប៉ះពាល់​ខាងលើនេះ​ទាល់តែសោះ។ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​សិត្បូ និង​អ្នកធ្វើដំណើរ​តាមផ្លូវ​លេខ ២១នេះ​បាន​រអ៊ូរទាំ​ថា ក្រុម​ឡាន​ដឹក​អាចម៍ដី​លក់​របស់លោក ថុល បច្ចុប្បន្នកំពុង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​លើ​ផ្នែក បរិស្ថាន ការធ្វើដំណើរ ឬ​កា​រស់នៅ​របស់​ពលរដ្ឋ​នៅ​តំបន់​នេះ​ដោយសារ​ក្រុម​ឡាន​ទាំងនោះ​ដឹក​ដី​ដាក់​ហៀរ​ទ្រុង​ជ្រុះ​អាចម៍ដី​ធ្លាក់​ពេញ​ផ្លូវថ្នល់ និង​មិន​គោរព​តាម​ការណែនាំ​ពី​មន្ត្រី​ជំនាញ​ទេ​គឺ​បង្ក​ឲ្យ​មានការ​លំបាក​សព្វបែបយ៉ាង​ដល់​អ្នកធ្វើដំណើរ។
នៅ​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១២ វរជន​ខ្មែរ​បានធ្វើការ​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​ទៅ​លោក មៀង វណ្ណ​ដែ​ត ប្រធានការិយាល័យ​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ស្រុក​ស្អាង​ដើម្បី​សុំ​ការបំភ្លឺ​ពី​បញ្ហា​ដែល​លោក ថុល បានធ្វើ​សកម្មភាព​យក​គ្រឿងចក្រ​ចូល​ជីកដី​តាម​ច្រាំងទន្លេ​បាសាក់​ដើម្បី​ធ្វើ​អាជីវកម្ម​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​លោក មៀង វណ្ណ​ដែ​ត បាន​ឆ្លើយ​ប្រាប់​វរជន​ខ្មែរ ថា លោក ថុល កំពុង​ធ្វើ​សកម្មភាព​ជីក​កាយ​យក​អាចម៍ដី​លក់​នោះ​ពុំមាន​ច្បាប់​អនុញ្ញាត ទេ​ព្រោះ​ដី​ច្រាំងទន្លេ​ជា​ដី​របស់​រដ្ឋ​មិនមែនជា​របស់​បុគ្គល​ណា​ទេ៕

No comments:

Post a Comment

yes