សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

អ្នក​វាល​វែង​បួន​នាក់​ត្រូវ​តុលាការ​ចោទ


120720_09a
ពលរដ្ឋ​​​នេះ​​​​សម​​បង្កើត​តំបន់​អប​គមន៍ទេ?​អ្នក​ភូមិ​​ប្រ​មា ក្រចេះ​​​
ពោធិ៍សាត់ៈ សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ពលរដ្ឋ​បួន​នាក់ រស់​នៅ​ភូមិ​កំពង់​ក្ដី ឃុំ​ក្រពើ​ពីរ ស្រុក​វាល​វែង ពី​បទ​រុក​រាន​ហ៊ុម​ព័ទ្ធ​យក​ដីព្រៃ​រដ្ឋ បន្ទាប់​ពី​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​ក្នុង​យុទ្ធនា​ការ​បោស​សម្អាត និង​បង្ខំ​អ្នក​ភូមិ​ឲ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន​មុន​នេះ។ នេះ​បើ​តាម​ការ​អះ​អាង​របស់​មន្ត្រី​សាលា​ដំបូង​ខេត្ត។
លោក ប៉ង់ ចាន់​សុយុទ្ធារា ព្រះ​រាជ​អាជ្ញារង​អម​តុលាការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ពលរដ្ឋ​ទាំង​៤​នាក់​នោះ បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ ដើម្បី​រង់ចាំ​សវនា​ការ​។ លោក​បន្ត​ថា ៖ «យើង​បាន​ចោទ​ប្រកាន់​គាត់​ពីបទ​រុក​រាន​ហ៊ុម​ព័ទ្ធ​ដី​ព្រៃ​រដ្ឋ​។ បើ​យោង​ទៅ​តាម​ច្បាប់​រដ្ឋបាល​ព្រៃ​ឈើ​ ប្រសិន​រក​ឃើញ​មាន​កំហុស​មែន​ពួក​គាត់​អាច​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ១០​ឆ្នាំ»។​
លោក​បន្ត​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​មាន​ពលរដ្ឋ​ចំនួន​៥នាក់​ហើយ ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រុក​រាន​ហ៊ុម​ព័ន្ធ​យក​ដីព្រៃ​របស់​រដ្ឋ បន្ទាប់​ពីបាន​ឃាត់​ខ្លួន​ពី​ដំបូង​នៅ​ក្នុង​ខែមីនា ​ឆ្នាំ២០១២។​
អ្នកស្រី លី ស៊ីនួន ភរិយា​លោក​ឌុច ឌៀប ហៅ បុល ដែល​ត្រូវ​ឃាត់​ខ្លួននៅ​ថ្ងៃ​ទី​១៦ កក្កដា បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​របស់​តុលាការ​លើ​ករណី​ប្តីគាត់​គឺ​ជា​រឿង​ដែល​អយុត្តិធម៌ ព្រោះ​គាត់​មិន​បាន​រស់​នៅ​អនាធិប​តេយ្យ​ទេ​។ អ្នកស្រី​ថា​ ៖ «​ខ្ញុំ​សុំ​អំពាវ​នាវ​ដល់​សម្តេច ហ៊ុន សែន ​មេត្តា​ជួយ​ពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ​ផង។ បើ​ពួក​យើង​មាន​ដី​នោះ យើង​មិន​ចាំ​បាច់​ទៅរស់​នៅ​ក្នុង​ព្រៃ​ទេ​»។​

អ្នកស្រី​ក៏សូម​អង្វរ​ទៅ​តុលាការ​សូម​មេត្តា​ពិចារណា​លើ​ការ​ចោទ​ប្រកាន់ ប្តី​គាត់​នោះ​ផង ​ព្រោះ​គាត់ ជា​អតីត​ទាហាន​ពិការ គាត់​មិន​ដែល​ធ្វើ​អ្វី​ខុស​ច្បាប់​ម្តង​ណា​ទេ។
លោក ចាន់ សុវេត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អាដ​ហុក​សង្កេត​ឃើញ​ថា បន្ទាប់​ពី​ចេញ​គោលការណ៍​ចាស់​សកម្មភាព​ថ្មី​របស់​រាជរដ្ឋាភិបាល គេឃើញ​មាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​អះអាង​ជា​ម្ចាស់​ដី​ជា​បន្ត បន្ទាប់។
លោកថា៖ «​តើ​ការ​ចាប់ ចោទ​ប្រកាន់​ពលរដ្ឋ​នោះ វា​កើត​ឡើង​ដោយ​ចេតនា​ឬ​យ៉ាង​ណា? អាជ្ញាធរ​គួរ​តែ​ស៊ើប​អង្កេត​ឲ្យ​ស៊ី​ជម្រៅ​ជាង​នេះ មុន​នឹង​ចោទ​ ចាប់​ពលរដ្ឋ​ដាក់​គុក ព្រោះ​វាជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ»។
នៅ​ក្នុង​យុទ្ធនា​ការ​របស់​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ពោធិ៍សាត់ គិត​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ ខែ​កក្កដាមក អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចម្រុះ​រើផ្ទះ​ប្រជា​ពលរដ្ឋ​អស់​ចំនួន ៥០០ ខ្នង និង​បាន​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​៤នាក់​ឃុំ ហើយ​និង​កំពុង​ស្វែង​រក​ចាប់​អ្នក​តំណាង​ពលរដ្ឋ​បីនាក់​ថែម​ទៀត ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ ចាប់​ដី​នៅ​អនាធិប​តេយ្យ ទន្ទ្រាន​យក​ដី​រដ្ឋ​ខុស​ច្បាប់ និង​ប៉ុន​ប៉ង​បង្កើត​តំបន់​អបគមន៍៕

No comments:

Post a Comment

yes