សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

សម រង្ស៊ី-កឹម សុខា ​រួម​គ្នា​បង្កើត​គណបក្ស​ថ្មី ដោយ​រក្សា​បក្ស​ចាស់​នៅ​ដដែល


លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​ព្រម​ព្រៀង​ធ្វើ​ជា​ប្រធាន អនុ​ប្រធាន​ចលនា​ប្រជាធិប​តេយ្យ​សង្រ្គោះ​ជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះ នឹង​រួម​គ្នា​បង្កើត​គណបក្ស​ថ្មី​មួយ​ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៣​ខាង​មុខ ដោយ​រក្សា​ទុក​ចាស់ គឺ​គណបក្ស​សមរង្ស៊ី និង​សិទ្ធិ​មនុស្ស​នៅ​ដដែល។
លោក កឹម សុខា និង លោក សម រង្ស៊ី
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​អនុ​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្រ្គោះ​ជាតិ​បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា បន្ទាប់​ពី​ព្រម​ព្រៀង​គ្នា​រវាង​រូប​លោក និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី​កាល​ពី​ថ្ងៃទី​១៧ កក្កដា ​កន្លង​ទៅ​នៅ​ប្រទេស​ហ្វីលីពីន គណបក្ស​ទាំង​ពីរ​នេះ​បាន​ចាត់​ក្រុម​មន្រ្តី​ជំនាញ​ជជែក​គ្នា​លើ​បញ្ហា​នយោបាយ បញ្ហា​ច្បាប់ ដើម្បី​ឈាន​ទៅ​រក​ការ​ច្របាច់​បញ្ចូល​គ្នា​ បង្កើត​គណបក្ស​ថ្មី​មួយ​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។ ហើយ​ការ​បង្កើត​គណបក្ស​ថ្មី​នេះ នឹង​មិន​រំលាយ​ចោល​គណបក្ស​ចាស់ គឺ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ឡើយ ដោយ​រក្សា​នៅ​ដដែល។ «យើង​អត់​រំលាយ​បក្ស​ទេ គឺ​នៅ​តែ​ជា​គណ​បក្ស​សមរង្ស៊ី នៅ​តែ​ជា​គណបក្ស​សិទ្ធិ​មនុស្ស​ដដែល។ យើង​នឹង​នាំ​គ្នា​បង្កើត​បក្ស​ថ្មី​មួយ​ផ្សេង​ពី​បក្ស​ទាំង​ពីរ​ហ្នឹង ដើម្បី​ចូល​រួម​ការ​បោះឆ្នោត»។
លោក កឹម សុខា បាន​និយាយ​ដោយ​មាន​ជំនឿ​ថា គណបក្ស​ថ្មី​ដែល​បង្កើត​ឡើង​នោះ នឹង​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​កាន់​តែ​ច្រើន​ឡើង ព្រោះ​វា​ជា​សំឡេង​ពី​សមាជិក​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី​រួម​គ្នា៕

No comments:

Post a Comment

yes