សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 1, 2012

លោក ជា មុនី ប្រជុំ​សមាជិក​បង្ហាញ​គម្រោង​ធ្វើ​មហា​កូដកម្ម


លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រជុំ​សមាជិក​របស់​ខ្លួន​មក​ពី​បណ្ដា​រោងចក្រ​ជិត ១០០​នាក់ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា នៅ​ទីស្នាក់ការ​កណ្ដាល នា​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ពី​គម្រោង​ធ្វើ​មហា​កូដកម្ម​អហិង្សា​ដ៏​ធំ​មួយ​នៅ​ខែ​សីហា។
RFA Photo
ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ចូល​រួម​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១១។
ការ​ធ្វើ​កូដកម្ម​អហិង្សា​នេះ អាច​កើត​ឡើង ប្រសិន​បើ​សំណើ​របស់​សហជីព​ដែល​ស្នើ​សុំ​ប្រាក់​ធ្វើ​ដំណើរ ឬ​ថ្លៃ​ឈ្នួល​ផ្ទះ​ចំនួន ១០​ដុល្លារ និង​ប្រាក់​រង្វាន់​ការងារ​ទៀង​ទាត់​ចំនួន ១០​ដុល្លារ ក្នុង​មួយ​ខែ​ដល់​កម្មករ ត្រូវ​បដិសេធ​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ខាង​មុខ​នេះ។
លោក ជា មុនី បាន​ព្រមាន​ថា កម្មករ​ជាង ៤៧​ម៉ឺន​នាក់ ដែល​មាន​ខ្លះ​ជា​សមាជិក​សហជីព​សេរី​កម្មករ និង​ខ្លះ​ទៀត​មិន​មាន​សមាជិក​សហជីព នឹង​ធ្វើ​កូដកម្ម​ព្រមៗ​គ្នា ដោយ​អង្គុយ​នៅ​ស្ងៀម​នៅ​ក្នុង​រោងចក្រ មិន​ធ្វើ​ការងារ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ ទទួល​យក​សំណើ​របស់​កម្មករ។
លោក ជា មុនី៖ «គឺ​សុំ​ឲ្យ​មាន​បង្កើត​តុលាការ​ការងារ សុំ​ឲ្យ​មាន​ដំឡើង​ប្រាក់​បៀវត្ស ជា​ពិសេស​គឺ​ប្រាក់​អត្ថប្រយោជន៍​ក្រៅ​ពី​ប្រាក់​ខែ​គោល។ មាន​ន័យ​ថា ដូច​ជា​ប្រាក់​រង្វាន់ ប្រាក់​ធ្វើ​ដំណើរ ឬ​ប្រាក់​ស្នាក់នៅ ហើយ​និង​ប្រាក់​បាយ​ផ្សេងៗ​ទៀត​ជូន​កម្មករ កម្មការិនី។ សម្រាប់​លិខិត​របស់​យើង ក្រសួង​ការងារ​បាន​ចេញ ស.ជ.ណ. (សេចក្ដី​ជូន​ដំណឹង) មួយ ជូន​ដំណឹង​កុំ​ឲ្យ​កម្មករ កម្មការិនី មាន​កូដកម្ម បាតុកម្ម ព្រោះ​រង់ចំា​ការ​សម្រេច និង​ប្រជុំ​គណៈកម្មការ​នៅ​ថ្ងៃ​ទី​១១ ខែ​៧ ឆ្នាំ​២០១២ ពាក់ព័ន្ធ​នឹង​សំណើ​ហ្នឹង»

លោក ជា មុនី មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​នៅ​ឡើយ​ទេ ចំពោះ​មហា​កូដកម្ម​នោះ។ តែ​គាត់​បាន​ប្រាប់​ទៅ​កម្មករ​ឲ្យ​រក្សា​ភាព​អត់ធ្មត់​រង់ចាំ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​ជា​មុន​សិន ប្រសិន​បើ​សំណើ​កម្មករ​ត្រូវ​បាន​ច្រាន​ចោល នោះ​មហា​កូដកម្ម​របស់​កម្មករ​នឹង​កើត​មាន៕

No comments:

Post a Comment

yes