សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 1, 2012

ពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង៖ ឈ្មួញ​ទិញ​ដី​រំលោភ​យក​ដី​ពួក​គាត់ ជា​កម្មសិទ្ធិ


មេ​ភូមិ​ទឹក​ល្អក់ ខេត្ត​កំពង់ឆ្នាំង និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន បាន​ចោទ​ប្រកាន់​លោក ញ៉ឹក ថា ដែល​ជា​ឈ្មួញ​ដើរ​ទិញ​ដី​ថា បាន​រំលោភ​យក​ដី​ធ្លី​របស់​ពួក​គាត់​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។
ប្រជា​ពលរដ្ឋ​ថា នៅ​ពេល​ដែល​មាន​ឈ្មួញ​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​ដី​នោះ លោក​មេ​ឃុំ​បាន​សន្យា​ថា នឹង​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​នោះ។  ប៉ុន្តែ រហូត​មក​ទល់​នេះ​មិន​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ​ជូន​ពួក​គាត់​ឡើយ។
ប្រជា​ពលរដ្ឋ​មួយ​ចំនួន និង​អាជ្ញាធរ​ភូមិ​ទឹក​ល្អក់ ខេត្ត​កំពង់ឆ្នាំង មាន​ប្រតិកម្ម​ទៅ​ឈ្មួញ​ដើរ​ទិញ​ដី​ថា រំលោភ​យក​ដី​របស់​ពួក​គាត់ ដែល​មិន​បាន​លក់​សោះ មក​ឈូស​ឆាយ​យក​ជា​កម្មសិទ្ធិ។
លោក ឡាច ដុំ ជា​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​កំពុង​មាន​ជម្លោះ​នោះ​ថា លោក​បាន​កាន់កាប់ និង​ដាំ​ដុះ​នៅ​លើ​ដី​នោះ តាំង​ពី​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ។ ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ ២០១២ ស្រាប់​តែ​មាន​ឈ្មួញ​ដើរ​ទិញ​ដី​យក​គ្រឿងចក្រ​មក​ភ្ជួរ នៅ​លើ​ដី​របស់​គាត់ ហើយ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន នៅ​ទី​នោះ​បាន​នាំ​គ្នា​ទៅ​ឃាត់​សកម្មភាព​គ្រឿងចក្រ កុំ​អោយ​ការ​ឈូស​ឆាយ និង​ភ្ជួរ​រាស់​នៅ​លើ​ដី​របស់​ពួក​គាត់​ទៀត។
ប៉ុន្តែ ទោះ​បី​ជា​មាន​ការ​ឃាត់​ឃាំង​ពី​ប្រជា​ពលរដ្ឋ​យ៉ាង​ណា​ក៏​ដោយ​ក៏​ក្រុម​ឈ្មួញ​នៅ​តែ​ឈូស​ឆាយ និង​វាត​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដដែល។

លោក ឡាច ដុំ៖ «ក្រុម​សាមគ្គី​ចែក​អោយ​ទេ។ ខ្ញុំ​អត់​ទុក​ចោល​ទេ តាំង​ពី​ចែក​មក ខ្ញុំ​ធ្វើ​រហូត។ ខ្ញុំ​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​អោយ​ខ្ញុំ​ផង»។
លោក នុត សាមឿន មេ​ភូមិ​ទឹក​ល្អក់ ដែល​ត្រូវ​បាន​ឈ្មួញ​រំលោភ​យក​ដី​ដែរ​នោះ បាន​អោយ​ដឹង​ថា មាន​លោក​ជំទាវ​ម្នាក់​មក​អះអាង​ថា ដី​ដែល​លោក​កំពុង​តែ​ភ្ជួរ​រាស់​នោះ ជា​កម្មសិទ្ធិ​របស់​លោក​ស្រី ហើយ​គាត់​ថា គាត់​មាន​ប្លង់​រឹង​ត្រឹមត្រូវ​ទៀត​ផង។ លោក​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លោក​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ហើយ ដើម្បី​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់។
លោក នុត សាមឿន៖ «បាទ មាន​ប្លង់​រឹង​ហើយ។ ប៉ុន្តែ​ប្លង់​នោះ មិន​ដឹង​មក​ពី​ណា។  ខ្ញុំ​ជា​មេភូមិ​ស្រោច​នៅ​ហ្នឹង​ក៏​អត់​ដឹង ហើយ​ដី​ហ្នឹង​ក៏​មិន​អត់​ស៊ីញេ​លក់​នៅ​លើ​តំបន់​ហ្នឹង​ទាំង​អស់​ប្រជា​ពលរដ្ឋ​ខ្ញុំ​បាន​ស៊ីញេ​ខ្លះ​បាន​ទិញ​ដី​តំបន់​នោះ»។
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​ជាមួយ​លោក ញឹក ថា ដែល​ជា​ឈ្មួញ​ដើរ​ទិញ​ដី​នោះ​បាន​ទេ ដើម្បី​សុំ​ការ​បកស្រាយ​អំពី​រឿង​បញ្ហា​នេះ។ ប៉ុន្តែ ទាក់ទិន​នឹង​បញ្ហា​នេះ លោក សុខ ជា មេ​ឃុំ​សែប មាន​ប្រសាសន៍​ថា លោក​កំពុង​ដំណោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ជា​បណ្ដើរៗ ហើយ។ ប៉ុន្តែ​លោក​ថា រឿង​ទាំង​អស់​នេះ គឺ​រឿង​របស់​អ្នក ដែល​កាន់​មុន ហើយ​លោក​ជា​អ្នក​រង​ថ្ម​បាក់​ពី​គេ។
លោក ញឹក ថា៖ «ការ​ដោះស្រាយ​ម្ដង​ហើយ។ ប៉ុន្តែ គ្រាន់​តែ​ចង់​ជួប​ជាមួយ​អ្នក​ទទួល​យក​លុយ​របស់​គេ ហើយ​កំពុង​ខិត​ខំ​ដោះស្រាយ​ជា​បន្ត»។
អ្នក​ស៊ើប​អង្កេត​អង្គការ អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ចាន់គា មាន​ប្រសាសន៍​ថា បើ​តាម​ផ្លូវ​ច្បាប់ ប្រជា​ពលរដ្ឋ​ទាំង​នោះ អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​សុំ​បដិសេធ ចំពោះ​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ណា ដែល​ធ្វើ​ឡើង​ដោយ​គំរាមកំហែង បន្លំ និង​ការ​កេង​ប្រវ័ញ្ច​នោះ៕

No comments:

Post a Comment

yes