សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 22, 2012

ប្រធានាធិបតី​​បារាំងនិង​លោក​ស្រី​​​យីង​ឡាក់​​ជួប​​ពិភាក្សា​គ្នា​


ប្រធានាធិបតី​បារាំង​លោក​ហ្វ្រង់​​​ស្វ័រ​​ ហូឡង់​ និង​​នាយករដ្ឋមន្ត្រី​​ថៃ​លោក​ស្រី​យីង​ឡាក់​​ ស៊ីណា​វ៉ាត្រា​ ​បានព្រម​ព្រៀង​ពេលជួប​ពិភាក្សា​​គ្នា​​កាល​ពី​ថ្ងៃទី​២០កក្កដា​​កន្លងមក​នេះ​នៅ​​ក្រុង​ប៉ារីស​​ថា គេត្រូវ​​​​ជំរុញ​​ថ្មី​ដល់​​ទំនាក់ទំនង​​​​ទ្វេ​ភាគី​ក្នុង​គ្រប់​​វិស័យ​ទាំងអស់​​ទាំងនយោ​បាយ សេដ្ឋ​កិច្ច​  ​សាកល​​វិទ្យា​ល័យ យោធានិង​វប្បធម៌​ ។លោកស្រី​យីងឡាក់​ ​នាឱកាស​​ទស្សនកិច្ច​មួយនៅ​ប្រទេស​បារាំង​បានជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​បារាំង​កាលពីព្រឹក​ថ្ងៃទី​២០​កក្កដា​នៅ​វិមាន​​អេលី​ហ្សេ ដើម្បី​គូសបញ្ជាក់​​ពី​សារសំខាន់​នៃ​​​​ភាព​ជាដៃគូ​រវាង​ប្រទេស​​ទាំង២​​​​ផ្អែក​លើ​​ផែន​ការ​​សកម្មភាព​​បារាំង-​ថៃ ។ ប្រធានា​ធិបតី​​​បារាំង​បាន​សំដៅ​​ជាថ្មី​ពី​សាមគ្គី​​​ភាព​​​របស់​​​​​បារាំងជាមួយ​ថៃ​បន្ទាប់​ពីគ្រោះ​ទឹក​ជំនន់​​ធ្ងន់​ធ្ងរ វាយ​ប្រហារ​​​លើ​​ប្រទេស​​នេះ​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​ជាច្រើននាក់​​និងបង្ក​ការ​បំផ្លិច​​បំផ្លាញ​​សម្ភារ​ ច្រើន​​បំផុត ។យោងតាម​​​វិមាន​ប្រធានាធិបតី​ ​​​បារាំងថា ការ​ផ្លាស់​ប្តូរ​​​​គ្នា​​​ខាងសេដ្ឋ​កិច្ច​​ទ្វេភាគី​ជា​​កម្ម​វត្ថុ​​​នៃ​ការ​ពិភាក្សា​​​​​គ្នា​​ដោយ​ស៊ីជម្រៅ​​​ ។ 
លោក​​ហូឡង់​និង​លោកស្រី​​​យីង​ឡាក់​​​បាន​ផ្តោត​លើភាព​​​​ចាំបាច់​​​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​ដើម្បី​ឱ្យ​បណ្តា​សហគ្រាស​​បារាំង​​​ចូល​រួម​​​​​កាន់​​តែ​​សកម្ម​​ដល់ការ​​​អនុវត្ត​គម្រោង​ហេដ្ឋា​រចនា​​​សម្ព័ន្ធនានា​​នៅ​​ថៃ។ ​មេដឹកនាំ​​​​ទាំង២បានព្រម​ព្រៀង​​គ្នា​ផង​ដែរ ​ធ្វើឱ្យ​​ស៊ីជម្រៅ​​ដល់​កិច្ច​សហ​ប្រតិបត្តិការ​​​ក្នុង​វិស័យ​​ការពារ​​ដែល​​បង្ហាញ​​ឱ្យឃើញ​​ច្បាស់​​​តាម​រយៈ​​​ការ​ចុះ​​ហត្ថលេខា​​​​នាពេល​ខាង​មុខនេះ លើ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​​រវាង​​ក្រសួង​ការ​ពារ​ប្រទេស​​​នៃ​ប្រទេស​ទាំង​២ ៕  

No comments:

Post a Comment

yes