សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

អំពើពុករលួយកំពុងតែកើតមានយ៉ាងពេញបន្ទុកនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ក្រោមការគ្រប់គ្រងរបស់លោក សូ សំណាង


ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន

អំពើពុករលួយនៅក្នុងប្រទេសកម្ពុជាកំពុងតែកើតមានយ៉ាងពេញបន្ទុក នៅគ្រប់ក្រសួងស្ថាប័ន មន្ទីរ និងគ្រប់ច្រកល្ហកក្រោមការគ្រប់គ្រងប្រទេសរបស់គណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីដែលកាន់អំណាចឡើងដុះស្លែនោះ ។

យ៉ាងណាម៉ិញប្រភពដែលបែកធ្លាយចេញពីមន្ដ្រីរាជការ​នៅក្នុង​អង្គភាព​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ដ​រតនគិរី បាន​ឲ្យដឹងថា សម្ភារៈ​គ្រឿងចក្រ​ក៏ដូចជា បុគ្គលិក​មន្ដ្រី​ជំនាញ​និង​កម្មករ ដែល​​ទទួលបាន​ប្រាក់បៀវត្សរ​ពីរ​ដ្ឋនោះ ហាក់ដូចជា​ធ្វើការងារបម្រើតែ​ផលប្រយោជន៏ឲ្យ​លោក សូ សំណាង ដែលជា​ប្រធាន​មន្ទីរ​ទៅវិញ ។ មូលហេតុទាំងអស់នេះគឺដោយសារតែប្រភពខាង​លើបានមើលឃើញថា គឺមាន​បាតុភាពបាន​កើតឡើង​ជុំវិញ​អំពើពុករលួយ​ក្រោម​ការដឹកនាំ​របស់​លោក សូ សំណាង យ៉ាងពេញបន្ទុក ដែលយ៉ាងហោចណាស់​ក៏​ក្នុង​មួយឆ្នាំៗ​គម្រោង រួមទាំង​ប្រាក់​ជំនួយសម្រាប់​ប្រើប្រាស់​ទៅលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្នែក​ផ្លូវ​គមនាគមន និង​ប្រព័ន្ធ​លូ សួនច្បារ​មួយចំនួន ​ដែលមាន​ចំនួន​រាប់ពាន់​លាន​រៀលនោះ គឺមានការកឹបកេងប្រព្រឹត្តិ អំពើពុករលួយយ៉ាងពេញបន្ទុក ។


មន្រ្តីដែលបំរើការងារនៅក្រសួងសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឲ្យដឹងទៀតថា ពួកគាត់គឺមិនពេញចិត្តទៅនិងទង្វើរបស់លោក សូ សំណាង ទាល់តែសោះ ដោយពួកគាត់បាន​លើកឡើងថាលោក សូ សំណាង អាងខ្លួនជាប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូនខេត្ត បាន​ប្រព្រឹត្តអំពើពុករលួយដែលមានលក្ខណជាប្រព័ន្ធនិង​បក្ខពួកនិយម

​មន្ដ្រី​ទាំងនោះបាន​រិះគន់ថា រាល់​ការស្ថាបនា​ផ្លូវ​គមនាគមន ការបំពាក់​អំពូល​តាម​ផ្លូវ​សាធារណៈ​សួនច្បារ ប្រសិនបើ​អធិការកិច្ច​ក្នុង​សាលា​ខេត្ដ ក៏ដូចជា​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ពិនិត្យឡើងវិញ ក៏ដូចជា​មានការចុះ​អង្កេត​ជុំវិញ​ការចំណាយ​កន្លងមក ចំពោះ​ការស្ថាបនា​សាងសង់ទាំងនោះ ​គឺ​ពិតជា​ពុំមាន​តុល្យភាព​គ្នា ​ទៅនឹង​គុណភាព​និង​ការចំណាយ​ដែល​ស្ថិតក្នុង​រូបភាពកេងចំណេញ​បច្ចេកទេស​ ដែល​គេ​ចាត់ទុកថា​ជា​អំពើពុករលួយយ៉ាង​ធំ​ធេង ដែល​លោក សូ សំណាង ប្រធាន​មន្ទីរ​សាធារណការ និងដឹកជញ្ជូន​ខេត្ដ​រតនគិរី​បាន​កិបកេង​បែបនេះ ហើយ​ទង្វើទាំងអស់នោះគឺ​បានកើតមានឡើង​ជា​យូរ​ឆ្នាំ​មកហើយ​ ដែលធ្វើ​ឲ្យ​លោក សូ សំណាង បាន​ក្លាយទៅជា​អ្នកមាន​ដ​ស្ដុកស្ដម្ភ​មួយរូប​នៅក្នុង​ខេត្ដ​រតនគិរីនេះ ។​

សូមជំរាបជូនផងដែរថា មន្ដ្រី​នៅក្នុង​អង្គភាព​ពេលដែល​ទៅ​បំពេញ​តួនាទី​ជា​អ្នកបច្ចេកទេស វិស្វករ កម្មករ រួមទាំង​បុគ្គលិក​រដ្ឋបាល​ធ្វើ​គម្រោង​នីមួយៗ ដូចជា​ការស្ថាបនា​ផ្លូវ​គមនាគមន៏ជា​រៀងរាល់ថ្ងៃ គឺពួកគេភាគច្រើនពុំបាន​ដឹងថា ការបំពេញ​កាតព្វកិច្ច​របស់ខ្លួន​ជារៀងរាល់ថ្ងៃនេះ ជាការបម្រើ​ការងារ​ឲ្យ​លោក សូ សំណាង ជា​លក្ខណៈ​បុគ្គលនោះឡើយ គឺពួកគាត់ដឹង​តែ​អនុវត្ដ​ន​ទៅតាម​គោលការណរបស់​ក្រសួង​សាធារណការ​តែប៉ុណ្ណោះ​។ ផ្ទុយទៅវិញ​លោក​ប្រធាន​មន្ទីរ​រូបនេះ បានយក​គម្រោង​ទៅធ្វើជា​លក្ខណៈ​ឯកជន រួចហើយ​គឺពឹងផ្អែក​ទៅលើ​មន្ដ្រី​នៅក្នុង​អង្គភាព ដើម្បី​កាត់បន្ថយ​ទៅលើ​ការចំណាយ បញ្ហា​ពលកម្ម បច្ចេកទេស កម្មករ​ជាដើម ដែល​តម្រូ​ឲ្យ​អ្នក​ទាំងនោះ​ទទួលបាន​ត្រឹមតែ​ប្រាក់បៀវត្សរ៏ក្នុងនាម​ជា​មន្ដ្រីរាជការ​តែប៉ុណ្ណោះ ។

មួយវិញទៀតប្រសិនបើ​គម្រោង​ខ្លះ​ជារបស់​អង្គភាព​ធ្វើ​ដោយផ្ទាល់ គឺលោក សូ សំណាង នឹងធ្វើការបំប៉ោង​តម្លៃ​សម្រាប់​ការទិញទំនេញផ្សេងៗយកមកបំរើការងារ បានន័យថារាល់​ការគ្រប់គ្រង​ចំណូល​និង​ចំណាយ គឺស្ថិតនៅលើ​អំណាច​របស់លោក សូ សំណាងតែម្នាក់គត់

ដូច្នេះ
ហើយបានជាមន្ដ្រី និង​ថ្នាក់ដឹកនាំ​ការិយាល័យ អនុប្រធាន​មន្ទីរ​ខ្លះ​មិន​សប្បាយ​ចិ​ត្ដ ហើយ​អស់កម្លាំង​ចិ​ត្ដ​ក្នុងការ​បំពេញការងារ បន្ទាប់ពី​បាន​មើលឃើញ​រាល់​ការដឹកនាំ​របស់លោក សូ សំណាង ដោយផ្ដោត​សំខាន់​ទៅលើ​ការកេងប្រវ័ញ្ច​ពី​អង្គភាព​ ទាំង​សម្ភារៈ ទាំង​ការប្រើប្រាស់​ពលកម្ម​មន្ដ្រី រួមជាមួយនិងការយកប្រាក់​បៀវត្សរ៏របស់ក្រសួង​សម្រាប់​ចាត់ចែងឲ្យ​មន្ដ្រី​ទាំងនោះ​ទៅវិញ ។ របប​បេសកកម្ម របប​ប្រេងឥន្ធនៈ​ រួមទាំង​ការចំណាយ​សម្រាប់​គ្រឿងបន្លាស់​របស់​គ្រឿចក្រ មិនអាច​មន្ដ្រី​ណាមួយ​បានដឹង​ក្រៅ ពី​ការ​បំប៉ោង​ការ​កិបកេង​ដែល​ធ្វើឡើង​ដោយ​លោក សូ សំណាង ប្រធាន​មន្ទីរ​និង​អនុប្រធាន​របស់​លោក​មួយរូប​ដែល​កំពុងមាន​ទំនុក​ចិ​ត្ដ​ក្នុងករណី​ឃុបឃិត​គ្នា​រឿង​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ​ស៊ីរូងផ្ទៃក្នុង នៅក្នុង​អង្គភាព​នេះ ដែល​មន្ដ្រី​មួយចំនួន​រិះគន់ថា ថ្នាក់ដឹកនាំ​ក្រសួង​មិន​បានធ្វើ​អធិការកិច្ច​ជុំវិញ​ភាពមិនប្រក្រតី ​ដែល​កំពុង​កើតមាន​ក្រោម​ការដឹកនាំ​របស់លោក សូ សំណាងឡើយ ហើយ​គម្រោង​នីមួយៗ​យ៉ាងហោចណាស់​ក៏​លោក​ប្រធាន​មន្ទីរ​រូបនេះ ត្រូវ​ទាញយក​ផលចំណេញ​ពី​៤០​ទៅ​៦០​ភាគរយ​ដែរ ដែល​ធ្វើ​ឲ្យ​គុណភាព​ចំពោះ​បច្ចេកទេស​សុទ្ធតែ​ពុំមាន​តុល្យភាព​គ្នា​ ទៅនឹង​ការចំណាយ​ខ្ពស់កប់ពពក​នោះ​ ។

ដូចនេះលោក ត្រាំ អ៊ីវតឹក ដែលជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវតែចាត់វិធាន​ការ ចំពោះករណីអំពើពុករលួយនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ដែលមាន​លោក សូ សំណាង ជាប្រធានឲ្យមានប្រសិទ្ធភាពជាទីបំផុត ដោយកុំបណ្តែតបណ្តោយបែបនេះ​ត​ទៅទៀត ។ ព្រោះដើម្បីជាប្រយោជន៏កុំឲ្យក្រសួងសាធារណការ និងដឹងជញ្ជូនមានឈ្មោះស្អុយ​ខាងអំពើ​ពុករលួយជាបន្តរទៀត ព្រោះការពីពេលមុនមកក៏ធ្លាប់មានបញ្ហានេះនៅតាមបណ្តា​ខេត្ត​មួយចំនួនទូទាំងប្រទេសផង​ដែរ ៕ 

No comments:

Post a Comment

yes