សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

គង់ គាំ ៖ មេឃុំ-ចៅសង្កាត់ របស់គណបក្ស សម រង្ស៊ី ជាមេឃុំ-ចៅសង្កាត់ ដែលបំរើរាស្រ្ត ពិតប្រាកដ មិនមែនធ្វើបាបរាស្រ្តដូចមេឃុំ-ចៅសង្កាត់ របស់គណបក្សកាន់អំណាចឡើយ


លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី 

មេឃុំ-ចៅសង្កាត់របស់គណបក្ស សម រង្ស៊ី ដែលទទួលបានចំនួន២២ឃុំ-សង្កាត់ គឺជាមេឃុំ-ចៅសង្កាត់ ដែលទទួលបានដោយសុច្ចរឹត ត្រឹមត្រូវ និងថ្លៃថ្នូរ ដែលគិតផុតពីការទិញដូរ និងលួច​បន្លំ ពីសំណាក់គណបក្សប្រជាជន នៅក្នុងឱកាសនៃការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៣​ដែល​ទើបតែកន្លងផុតទៅជាង១ខែនេះ ។

ដើម្បីជាការលើកទឹកចិត្ត និងពង្រឹងសមត្ថភាពដល់សមាជិក សមាជិកការរបស់គណបក្ស សម រង្ស៊ី ជាពិសេសគឺមេឃុំ-ចៅសង្កាត់ ដែលទើបជាប់ឆ្នោតថ្មីលោក គង់ គាំ ប្រធានស្តីទីរបស់​គណ​បក្ស សម រង្ស៊ី និងជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២ បាន​អញ្ជើញ​ចុះទៅខេត្តព្រៃវែង ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខសកម្មជនសកម្មជន​គណ​បក្ស សម រង្ស៊ី និងដើម្បីលើកទឹកចិត្ត ពង្រឹងសមត្ថភាពដល់ពួកគាត់ដើម្បីចូលកាន់តំណែងនា​ពេលខាងមុខនេះ ។


ការចូលកាន់តំណែងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងជាមេឃុំ-ចៅសង្កាត់ នាពេលដ៏ខ្លីខាង មុខនេះ គឺជាពេលវេលាដែលមន្រ្តីឃុំ-សង្កាត់មកពីគណបក្ស​សម រង្ស៊ី ធ្វើការចញ្ចេញនូវសមត្ថ​ភាព ក្នុងការបំរើនិងការពារដល់ប្រជាពលរដ្ឋ តាមគោលការណ៏របស់គណបក្ស សម រង្ស៊ី ដែល បានដាក់ចេញសម្រាប់ការដឹកនាំនៅថ្នាក់មូលដ្ឋាន ។

សូមជំរាបថានៅក្នុងពិធីនោះលោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី បានជំរាបថា ដាច់ខាតការដឹកនាំរបស់មេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម រង្ស៊ី ត្រូវតែធានាថា ប្រជាពល រដ្ឋបានរស់នៅដោយសុខសាន្ត គ្មានការគំរាមកំហែងនៅក្នុងមូលដ្ឋាន គ្មានការរំលោភបំពាន ពិសេសគឺបញ្ហាដីធ្លីដែលជារឿងរសើប ។

លោក គង់ គាំ បានមានប្រសាសន៏បន្តរទៀតថា លើសពីនេះទៅទៀតផងដែរ នៅក្នុងឃុំ-សង្កាត់ ណាដែលគណបក្ស សម រង្ស៊ី មានតំណាងជាសមាជិកក្រុមប្រឹក្សា គឺតំណាងទាំងនោះត្រូវតែធា នាថា និងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីការពារផលប្រយោជន៏របស់ប្រជាពលរដ្ឋ និងសិទ្ធ​រស់​នៅរបស់ពួកគាត់ ។ ជាមួយគ្នានោះលោក គង់ គាំ បានបន្តរទៀតថា គ្រប់ការ​សម្រេចរបស់មេឃុំ-ចៅ​សង្កាត់ ដែលមកពីគណបក្សកាន់អំណាច នូវការសម្រេចទាំងឡាយ​ណាដែលធ្វើ​ឲ្យប៉ះពាល់​ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេឃុំ-ចៅសង្កាត់គណ​បក្ស សម រង្ស៊ី ត្រូវតែចេញមុខតវ៉ា និងធ្វើការប្រឆាំងជាដាច់ខាត ។ ព្រោះតួនាទីរបស់ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និងមេឃុំ-ចៅសង្កាត់របស់គណបក្ស សម រង្ស៊ី គឺត្រូវតែបំរើ និងគាំពារដល់ការរស់នៅ​របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបដោយភាពថ្លៃថ្នូរ ដោយគ្មានការរំលោភបំពាន​។

ជាមួយគ្នានោះផងដែរកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២ លោកស្រី កែ សុវណ្ណរតន៏ ក្នុងឋានះ ជាសមាជិកព្រឹទ្ធសភា និងជាអគ្គលេខាធិការរបស់គណបក្ស​សម រង្ស៊ី ក៏បានអញ្ជើញចុះទៅជួប​ជាមួយនិង​សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតនៅក្នុងខេត្តកំពង់ធំផងដែរ ។ ដែលជំនួបនេះ គឺ បានធ្វើឡើងក្នុងពិធីដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាខេត្តកំពង់ធំ របស់គណបក្ស សម រង្ស៊ី ដើម្បីឲ្យសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត ដែលត្រៀមចូលកាន់តំណែងទាំងអស់បានទទួលនូវ​អនុ​សាសន៏ពីលោកស្រី កែ សុវណ្ណរតន៏អគ្គលេខាធិការរបស់គណបក្ស សម រង្ស៊ី ជុំវិញការដឹកនាំ​ឃុំ-សង្កាត់ ដើម្បីធានាឲ្យបាននូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។

នៅក្នុងពិធីនោះលោកស្រី កែ សុវណ្ណរតន៏ ក៏បានបញ្ជាក់ផងដែរថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់​ និងមេឃុំ-ចៅសង្កាត់របស់គណបក្ស សម រង្ស៊ី ដែលនឹងចូលទៅដឹកនាំឃុំ-សង្កាត់ទាំង​អស់ដែលប្រជាពលរដ្ឋលោកបានបោះឆ្នោតគាំទ្រដល់គណបក្ស សម រង្ស៊ី ប្រសិនបើមានសកម្ម ភាពទាំងឡាយណាដែលរំលោភលើផលប្រយោជន៏របស់ប្រជាពលរដ្ឋ ត្រូវតែទប់ស្កាត់ឲ្យបានជា ដាច់ខាត ហើយម្យ៉ាងទៀតការរើសអើងទៅលើប្រជាពលរដ្ឋ គឺជាសកម្មភាពដែលក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេឃុំ-ចៅសង្កាត់របស់គណបក្ស សម រង្ស៊ី មិនត្រូវអនុវត្តន៏ជាដាច់ខាត ។

សូមជំរាបថាក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេឃុំ-ចៅសង្កាត់ មកពីគណបក្សកាន់អំណាចសព្វថ្ងៃ គឺ តែងតែធ្វើបាបប្រជាពលរដ្ឋគ្មានពេលល្ហែរ ដូចជាយើងបានដឹងរួចមកហើយនាពេលកន្លងមក មនុស្សដែលមកពីគណបក្សកាន់អំណាចនៅក្នុងមូលដ្ឋានគឺគេធ្វើអ្វីគិតតែពីផលប្រយោជន៏ផ្ទាល់ ខ្លួន និងបក្សពួករបស់គេជាធំ ។ បណ្តេញប្រជាពលរដ្ឋចេញពីដីធ្លី ផ្ទះសម្បែង រឹបអូសយកដីធ្លី របស់ប្រជាពលរដ្ឋទៅលក់ និងប្រគល់ឲ្យទៅមន្រ្តីមានអំណាចខិលខូច និងឈ្មួញទុច្ចរឹត ។ ធ្វើការ ដោះស្រាយវិវាទពុំមានយុត្តិធម៌ អ្នកណាដែលមានលុយសូកប៉ាន់គឺកាត់ក្តីឲ្យអ្នកនោះឈ្នះ បើ​ទោះ​​បីជាអ្នកទាំងអស់នោះបានធ្វើខុស និងធ្វើបំពានច្បាប់រំលោភលើសិទ្ធរបស់គេទាំងកំរោល ក្តី ។ ដែលទាំងអស់នេះហើយគឺជាវប្បធម៌របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេឃុំ-ចៅសង្កាត់ ដែល​មកពីគណបក្សកាន់អំណាច ។

ផ្ទុយទៅវិញមេឃុំ-ចៅសង្កាត់ ដែលមកពីគណបក្ស សម រង្ស៊ី ការពារប្រជារាស្រ្តតូចតាច អ្នក​ក្រីក្រ និងអ្នកទន់ខ្សោយ ដោយមិនប្រព្រឹត្តិអំពើពុករលួយ គឺរក្សានូវភាពទៀងត្រង់ ហើយផ្តល់​យុត្តិធម៌ជូនជនរងគ្រោះ ។ មេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម រង្ស៊ី នឹងចូល​រួមដោះ​ស្រាយ
​រាល់បញ្ហានៅតាមភូមិនីមួយ​ៗនៅក្នុងឃុំ-សង្កាត់ របស់ខ្លួនដោយបំរើប្រជាពលរដ្ឋយ៉ាងស្មោះត្រង់
មិនគិតពីផលប្រយោជន៏ ផ្ទាល់ខ្លួននោះឡើយ ។មេឃុំ-ចៅសង្កាត់ មកពីគណកប្ស សម រង្ស៊ី គឺផ្តល់ជូនប្រជាពលរដ្ឋនូវលិខិតស្នាម អត្រានុកូលដ្ឋាន លិខិតបញ្ជាក់ លិខិតអនុញ្ញាត និងឯក
សាររដ្ឋបាលនានា តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយមិនទាមទារប្រាក់កម្រៃផ្ទាល់​​
ខ្លួន​ ព្រមទាំងប្រឆាំងអំពើពុករលួយយ៉ាងដាច់ខាត ។មេឃុំ-ចៅសង្កាត់ មកពីគណបក្ស
សម​ រង្ស៊ី មិនចូលដៃជាមួយជនខិលខូច និងក្រុមហ៊ុនទុច្ចរិត ដែលលួចប្លន់ដីធ្លី​របស់ប្រជារាស្រ្ត
ដែលផ្ទុយទៅវិញនិងខិតខំការពារប្រជារាស្រ្តឲ្យអស់ពីកំលាំងចិត្ត កំលាំងការ ដូចជាអ្នកតំណាង
រាស្រ្តគណបក្ស សម រង្ស៊ី តែងតែចេញមុខការពារប្រជារាស្រ្ត គ្រប់ខេត្ត-ក្រុង និងរាជធានី នៅ​ទូ​ទាំងប្រទេស ។មេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម រង្ស៊ី ជួយរៀបចំគាំទ្រ និងការពារ
សហ​​គម​ព្រៃឈើ និង សហគមនេសាទ ដើម្បីថែរក្សាទ្រព្យសម្បត្តិសាធារណៈរួមមាន ព្រៃឈើ និងបឹងបួ ដែលជាដើម ទុន ប្រើប្រាស់សំរាប់ផលប្រយោជន៏សាធារណៈ ។មេឃុំ-ចៅសង្កាត់មក
ពីគណបក្ស សម រង្ស៊ី ដឹកនាំការអភិវឌ្ឍន៏ពិតប្រាកដនៅតាមឃុំ-សង្កាត់ របស់ខ្លួន គឺការអភិវឌ្ឍន៏
ដែលបំរើផលប្រយោជន៏ប្រជាពលរដ្ឋជាក់ស្តែង ប្រកបដោយភាពស្អាតស្អំ និងយុត្តិធម៌មិនមែន
ការអភិវឌ្ឍន៏ក្លែងក្លាយ កេងប្រវ័ញ្ញ លើប្រជាពលរដ្ឋដូចយើងបានឃើញ នៅក្នុងឃុំ-សង្កាត់ ដែល
ដឹកនាំដោយគណកប្សកាន់អំណាចសព្វថ្ងៃនោះទេ ។ នៅក្នុងឃុំ-សង្កាត់ណា ដែលមានមេឃុំ
-ចៅ​សង្កាត់ មកពីគណកប្ស សម រង្ស៊ី ប្រជាពលរដ្ឋមកពីគ្រប់ភូមិអាច ចូលរួមក្នុងការធ្វើ​សេចក្តី​សម្រេចទាំងអស់ ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបើកចំហរ ជានិច្ចដើម្បីឲ្យមាន​តម្លា​ភាព និងលក្ខណៈប្រជាធិបតេយ្យពេញលេញ ជាពិសេសការប្រើប្រាស់ មូលនិធិអភិវឌ្ឍន៏​ប្រចាំ​ឆ្នាំ​ដែលឃុំ-សង្កាត់ នីមួយៗទទួលបាន គឺត្រូវយកមកលាតត្រដាងដោយ មានការសួរ​យោបល់​ប្រជា​ពលរដ្ឋយ៉ាងជាប់លាប់ និងទៀងទាត់ ។ ហើយផ្ទុយទៅវិញប្រសិនបើក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេឃុំ-ចៅសង្កាត់ ដែលមកពីគណបក្ស សម រង្ស៊ី រូបណាដែលបានប្រព្រឹត្តផ្ទុយទៅនិងគោល ការណ៏របស់គណបក្ស សម រង្ស៊ី ដូចបានរាបរាប់មកខាងលើនេះ និងត្រូវដកចេញពីតំណែង​ភ្លាមៗ ។ គណបក្ស សម រង្ស៊ី មានគោលការណ៏ និងគោលនយោបាយច្បាស់លាស់ពិតប្រាកដ ដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ៕

No comments:

Post a Comment

yes