សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

តុលាការ​ចុះ​ដក​ត្រា​គណបក្ស​ប្រគល់​ឲ្យ​ទៅ​សៅ រ៉ានី


ភ្នំពេញៈ តំណាង​អយ្យការ​ពី​ថ្ងៃ​សុក្រ​បាន​ចុះ​អនុវត្តការ​សម្រេច​របស់​តុលាការ ក្រុង​ភ្នំពេញ​លេខ​០៩ញ ចុះ​ថ្ងៃទី​២៥ កក្កដា​ នៅ​ទីស្នាក់​ការ​គណបក្ស​នរោត្តម​រណឫទ្ធិ​នៅ​ភ្នំពេញ​ ហើយ​បាន​ដក​ត្រា​គណបក្ស ប្រគល់​ឲ្យ​លោក​ សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស​ជា​ដើម​បណ្ដឹង​។
លោក គង់ សំសារ៉េត ព្រះ​រាជ​អាជ្ញារង​អមតុលាការ​ភ្នំពេញ​បាន​ថ្លែង​ថា តុលាការ​ភ្នំពេញ ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ​ខែ​កក្កដា​ បាន​ចុះ​អនុវត្ត​ការ​សម្រេច​លេខ ​០៩​ញ​ ចុះ​ថ្ងៃទី​២៥ ​កក្កដា​ ហើយ​ដក​យក​ត្រា​របស់​គណបក្ស​នរោត្ដម​រណឫទ្ធិ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ប្រគល់​ទៅ​ឲ្យ​អគ្គ​លេខាធិការ​បក្ស​លោក សៅ រ៉ានី ដែល​ជា​ដើម​បណ្ដឹង។
ព្រះ​រាជ​អាជ្ញា​រង​រូប​នេះ​បន្ថែម​ថា ការ​ចុះ​ដក​យក​ត្រា​គណបក្ស​នរោត្ដម​ រណឫទ្ធិ ប្រគល់​ទៅ​ឲ្យ​លោក សៅ រ៉ានី បាន​ធ្វើ​ឡើង​យោង​ទៅ​លើ​ការ​សម្រេច​របស់​តុលាការ​ភ្នំពេញ ចុះ​ថ្ងៃ​ទី​ ២៥​កក្កដា ក្នុង​គោល​បំណង​ប្រគល់​ត្រា​នេះ​ឲ្យ​ទៅ លោក សៅ រ៉ានី​ តាម​សេចក្ដី​សម្រេច​ពី​​តុលាការ​និង​ពាក្យ​បណ្ដឹង​របស់​លោក។
លោក​ព្រះរាជ​អាជ្ញា​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ក្នុង​បទសម្ភាស​តាម​ទូរស័ព្ទ​ថា៖ «តុលាការ​បាន​អនុវត្ត​តាម​ការ​សម្រេច​របស់​តុលាការ​ចុះ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ចំពោះ​ជម្លោះ​នៅ​ក្នុង​គណបក្ស​នរោត្ដម​រណឫទ្ធិ​រួច​ហើយ។ តុលាការ​ក៏​បាន​ដក​យក​ត្រា​ពី​គណ​បក្ស​ជា​ចុង​បណ្ដឹង ហើយ​បាន​ប្រគល់​វា​ទៅ​ឲ្យ​លោក សៅ រ៉ានី ដែល​ជា​ដើម​បណ្ដឹង​ហើយ​ដែរ​»។

លោក ប៉ែន សង្ហា អ្នក​នាំ​ពាក្យ​គណបក្ស​នរោត្ដម រណឫទ្ធិមាន​ប្រសាសន៍​ថា អំឡុង​ពេល​ព្រះរាជ​អាជ្ញារង​លោក គង់ សំសារ៉េត ចុះ​អនុវត្ត​ដីកា​រក្សា​ការពារ​របស់​តុលាការ​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ គណបក្ស​មិន​បាន​ជំទាស់​នឹង​ការ​សម្រេច​នេះ​ទេ។ លោក​ប្រធាន​ស្ដីទី គណបក្ស​នរោត្ដម រណឫទ្ធិ​ឈឹម សៀកឡេង បាន​ផ្ដល់​ត្រា​គណបក្ស​ទៅ​ឲ្យ​លោក សៅ រ៉ានី តាម​ការ​សម្រេច​នោះ​រួច​ហើយ​។
លោក​ថ្លែង​ថា៖ «យើង​បាន​គោរព​តាម​ការ​សម្រេច​របស់​តុលាការ​។ យើង​មិន​បាន​តវ៉ា​ទេ ហើយ​បាន​យល់​ព្រម​ប្រគល់​ត្រា​នេះ​ទៅ​ឲ្យ​លោក សៅ រ៉ានី តាម​តុលាការ​សម្រេច​ផង​ដែរ​»។
លោក សៅ រ៉ានី អគ្គលេខាធិការ​មាន​ប្រសាសន៍​ថា លោក​មាន​សេចក្ដី​រីករាយ ដែល​តុលាការ​បាន​ចេញ​ដីកា​រក្សា​ការពារ​តាម​ការ​ស្នើ​របស់​លោក និង​បាន​ចុះ​អនុវត្ត​សេចក្ដី​​សម្រេច​នេះ។
លោក​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ពី​ថ្ងៃ​ម្សិលមិញ​ថា៖ «ខ្ញុំ​ជា​ជន​រងគ្រោះ​ម្នាក់​ ក្នុង​ចំណោម​៦នាក់​ ដែល​ត្រូវ​ប្រធាន​គណបក្ស​ដក​ហូត​តួនាទី​និង​ភារកិច្ច​នេះ។ ខ្ញុំ​មាន​សេចក្ដី​រីករាយ​ដែល តុលាការ​សម្រេច​ចេញ​ដីកា​រក្សា​ការពារ​តាម​ការ​ស្នើ​សុំ​របស់​ខ្ញុំ​ ហើយ​បាន​ដក​យក​ត្រា​ប្រគល់​ឲ្យ​ខ្ញុំ»។
លោក​បន្ត​ថា ត្រា​គណបក្ស​កំពុង​រក្សា​ទុក​ប្រើប្រាស់​សម្រាប់​ផល​ប្រយោជន៍​បក្ស​ផ្នែក រដ្ឋ​បាល​គណ​បក្ស​​នៅ​ក្នុង​សង្កាត់​បឹងកក់​​២ ​ខណ្ឌ​ទួល​គោក​ ​ក្នុង​រាជធានី​ភ្នំពេញ​៕ 

No comments:

Post a Comment

yes