សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 17, 2012

ម្ចាស់ឆ្នោត ៖ គណបក្សប្រឆាំង​ធំពីរ ប្រកាសរួមគ្នា​បង្កើតបក្សថ្មី​ម្តងទៀត


SRP-HRP
រូបភាព ៖ ម៉ី សុភក្ត្រា / ជំនួប មេដឹកនាំ គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក្នុងសន្និសីទ សារព័ត៌មាន តាម វីដេអូ មួយ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅ ទីស្នាក់ការ គណបក្សសមរង្ស៊ី


(ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២) ៖ ថ្លែង តាមរយៈ វិដេអូ បន្តផ្ទាល់ចេញពី រដ្ឋធានីម៉ានីល ប្រទេសហ្វលីពីន មេដឹកនាំ​គណបក្សប្រឆាំងពីរ គឺ ឯកឧត្តម សម រង្ស៊ី (គណបក្សសមរង្ស៊ី) និង ឯកឧត្តម កឹម សុខា (គណបក្សសិទ្ធិមនុស្ស) បាន​ប្រកាស​ជាសាធារណៈម្តងទៀតថា គណបក្សទាំងពីរនេះ បានឯកភាពគ្នា បង្កើតគណបក្សថ្មី មួយឈ្មោះ "ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ" ក្នុងពេលឆាប់ៗ។

ការបង្កើតគណបក្សថ្មីនេះ ត្រូវបានប្រធានគណបក្សទាំងពីរ​​ប្រើ ភាសា​ដូចគ្នាថា ជាការ​ប្រមូល​ផ្តុំ​កម្លាំង​ខ្មែរ​ស្នេហាជាតិ និង​កម្លាំងប្រជា​ធិបតេយ្យ​​ជាធ្លុងមួយ ដើម្បី​បំពេញ​បេសកម្មកម្ម​សង្រ្គោះជាតិ។ ជាភាសារួមគ្នា​ដដែល ចំណង​សម័្ពន្ធភាពមួយនេះ មាន​ទស្សនៈ​វិស័យ ផ្លាស់ប្តូររបប​នយោបាយ​បច្ចុប្បន្ន ផ្លាស់ប្តូរ​សមាសភាព​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត កែ​តម្រូវ​នីតិវិធី​បោះឆ្នោត​ដ៏ស្មុគស្មាញ​​ កែទម្រង់​ប្រព័ន្ធតុលាការ​ និង​ពង្រឹង​កិច្ចសហការ​រវាង​ប្រធាន និង​សមាជិក​ជាប់ឆ្នោត មកពីគណបក្ស​ទាំងពីរ ដើម្បី​ផ្លាស់ប្តូរ​របៀបដឹកនាំ​ឃុំ សង្កាត់​​ឱ្យបាន​ប្រសើរ​នៅថ្នាក់មូលដ្នាន។ 


តាមការអះអាងរបស់ ឯកឧត្តម សមរង្ស៊ី តាម​វិដេអូ បន្តផ្ទាល់ រចនាសម័្ពន្ធថ្នាក់​ដឹកនាំ របស់ គណបក្ស​និមិត្ត​ថ្មីនេះ លោក សម រង្ស៊ី នឹងបានឋានៈ​ជា ​​ប្រធានគណបក្ស ចំណែក​​លោក កឹម សុខា ជា​អនុប្រធាន​គណបក្ស។ ទោះបីជាយ៉ាងនេះក្តី មេដឹកនាំ គណបក្សប្រឆាំងទាំងពីរ ព្យាយាម​មិន​អត្ថាធិប្បាយ ​ ដល់កាលបរិច្ឆេទ​​ជាក់លាក់​ក្នុងការ​បង្កើត​រូបរាង គណបក្ស​ចលនាប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​ទេ។

ម្ចាស់ឆ្នោត នៅចាំបានថា ប្រធានគណបក្ស​សម​រង្ស៊ី និងប្រធានគណបក្សសិទ្ធិមនុស្ស ធ្លាប់​បានប្រកាស​ ​ចាប់ដៃចុះហត្ថលេ​ខា​រួមគ្នា្​ម្តងរួច​មកហើយ កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០០៩ ដើម្បី​បង្កើតជា​ សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យមួយ ក៏ប៉ុន្តែ​សម្ព័ន្ធភាព​នោះមិនបាន​លូតលាស់​ធំពេញវ័យទេ​៕​

No comments:

Post a Comment

yes