សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 17, 2012

គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស ព្រមព្រៀង​រួមគ្នា បង្កើត​ជា​គណបក្ស​ថ្មី​

Give our kids a better deal

ភ្នំពេញ: បន្ទាប់ពី​ជួប​ប្រជុំ​ចរចា អស់​ចំនួន​ពីរ​ថ្ងៃ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ដោយ​មាន​ការចូលរួម​ពី​លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស រួចមក គណបក្សប្រឆាំង​ទាំង​ពីរ បាន​ព្រមព្រៀង​ជាគោល​ការណ៍ ថា​នឹង​បង្កើត​គណបក្ស​ថ្មី​។​

​លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា បាន​ប្រកាស​ក្នុង​សន្និសីទកាសែត​រួមគ្នា ពី​ទីក្រុង​ម៉ានីល ចូល​មក​កាន់​ទីស្នាក់កា​រ​កណ្តាល​គណបក្ស​សម​រង្ស៊ី នៅ​រាជធានី​ភ្នំពេញ ថា គណបក្ស​ថ្មី​នោះ នៅ​មិនទាន់​មាន​ឈ្មោះ​ដាក់​នៅ​ឡើយ​ទេ ដោយ​រងចាំ​សេចក្តីសំរេច​ពី​គណ​កម្ម​នាយក​នៃ​គណបក្ស​ទាំង​ពីរ ដើម្បី​រក​ពេលវេលា​ប្រជុំ​សមស្រប នៅពេល​ណា​មួយ​ខាងមុខ​។ គណបក្សប្រឆាំង​ថ្មី​នោះ មាន​លោក សម រង្ស៊ី ជា​ប្រធាន និង​លោក កឹម សុខា ជា​អនុប្រធាន​។


ជាមួយ​នឹង​ការព្រមព្រៀង​ខាងលើ​នោះ លោក សម រង្ស៊ី និង​លោក កឹម សុខា ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង បង្កើត "​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​"​។​

​យោង​តាម​សេចក្ដីថ្លែងការណ៍​រួម គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស ស្ដីពី "​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ​" គណបក្ស​ទាំង​ពីរ បាន​ឯកភាពគ្នា​រៀបចំ​យន្ដការ ដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ មាន​សមាភាព​ដូចខាងក្រោម​៖

-​ថ្នាក់ដឹកនាំ​៖ លោក សម រង្ស៊ី ជា​ប្រធាន និង​លោក កឹម សុខា ជា​អនុប្រធាន​
-​លេខាធិការដ្ឋាន​៖ លោកស្រី មូរ សុខ​ហួរ របស់​គណបក្ស​សម​រង្ស៊ី ជា​ប្រធាន​លេខាធិការដ្ឋាន និង​លោក ញ៉ែម បុញ្ញ​ឫទ្ធិ របស់​គណបក្ស​សិទ្ធិមនុស្ស ជា​អនុប្រធាន​លេខាធិការដ្ឋាន​
- អ្នកនាំពាក្យ​៖ លោក ប៉ុល ហំ​ម របស់​គណបក្ស​សិទ្ធិមនុស្ស និង​លោក យឹម សុវណ្ណ គណបក្ស​សមរង្ស៊ី​

​ការបង្កើត ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ត្រូវបាន​គណបក្ស​ប្រឆាំង​ទាំងពីរ ប្រកាសថា ធ្វើ​សេចក្ដីសម្រេច​ដោយ​ឈរលើ​គោលការណ៍ ព្រមព្រៀងគ្នា ជា​ឯក​ឆន្ទរ​វា​ង​ប្រធាន និង​អនុប្រធាន ដើម្បី​រួម​កម្លាំង​ស្នេហា​ជាតិ និង​ប្រជាធិបតេយ្យ ដោយ​គ្មាន​ប្រើ​កម្លាំងហិង្សា​ស្រប​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​រម្លឹកថា លោក​សម​រង្ស៊ី និង​លោក កឹម​សុខា ធ្លាប់​បាន​ចាប់ដៃ ចុះហត្ថលេខា​រួមគ្នា កាលពី​ថ្ងៃ​ទី​១៥​មករា ឆ្នាំ​២០០៩ ដើម្បី​បង្កើត សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ ដែល​ជា​ការរួបរួមរ​វាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​។ ក៏ប៉ុន្តែ​សម្ព័ន្ធភាព​នោះ បាន​បែកបាក់ ក្នុង​រយៈពេល​ជាង ១ ឆ្នាំ ក្រោយមក​៕​

No comments:

Post a Comment

yes