សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

អាល្លឺម៉ង់​បង្កើត​ខ្សែ​ទូរស័ព្ទ​ឲ្យ​ប្រជាជន​តេជេរ​រំសាយ​កំហឹង

ក្រុងប៊ែរឡាំងៈ ពាណិជ្ជករ​ជាតិ​អាល្លឺម៉ង់​ពីរ​រូប​បាន​បង្កើត​ខ្សែ​ទូរស័ព្ទ ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​មាន​បញ្ហា​មួម៉ៅ​ចង់ ជេរ​គេ​រំសាយ​កំហឹង​។ ខ្សែ​ទូរស័ព្ទ​នោះ​មាន​មនុស្ស​ចាំ​ទទួល​ និង​ស្ដាប់​នូវ​ពាក្យ​អសុរោះ​ដែល​អតិថិជន​តេ​មក​ជេរ​លេង​ដើម្បី​រំសាយ កំហឹង ឬ​ភាព​មួម៉ៅ​ផ្សេងៗ។ លោក រ៉ាហ្វ ស្កាល់ វ័យ​៤១​ជា​ស្ថាបនិក​សេវាកម្ម​នេះ បាន​ថ្លែង​ថា៖ «យើង​មិន​ប្រកាន់​ចំពោះ​ពាក្យ​សម្ដី​ជេរ​ប្រទេច​របស់​មនុស្ស​ដែល​កំពុង​តែ​ ខឹង​នោះ​ទេ។ យើង​ចង់​បង្កើត​សេវា​នេះ​ឡើង​ដើម្បី​ឲ្យ​មនុស្ស​មាន​កន្លែង​ជះ​កំហឹង និង​ចេះ​រំសាយ​កំហឹង​នេះ​មុន​នឹង​វិល​មក​រក​អារម្មណ៍​រីករាយ​ដូច​ដើម​វិញ​»៕

No comments:

Post a Comment

yes