សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

មាន​លោក​ផ្កាយ​១​ម្នាក់​បើក​បន​ល្បែង​និង​យកឈ្មោះ​អ្នកធំ​ប្រើប្រាស់​ល្បី​ពេញ​បឹង​សាឡា​ង​


ទួលគោក​ ដែល​មាន​លោក​ផ្កាយ​១​ម្នាក់​បើក​ល្បែង​ ស៊ីសង​យ៉ាង​ផុលផុស​ ធ្វើ​ឱ្យ​មាន​ភាព​ អនាធិបតេយ្យ​ទាំង​យប់​ទាំង​ថ្ងៃ​ ។​
​តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​បឹង​ សាឡា​ង​ បានឱ្យ​ដឹង​ថា​ ករណី​ផ្ទះ​បើក​ បន​ល្បែង​ដែល​ឋិត​នៅ​ចំណុចដើម​ឫស្សី​ ផ្លូវ​២៣០​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌ​ទួល​ គោក​ មាន​ផ្កាយ​១​មួយ​រូប​មិនដឹង​នៅ​ អង្គភាព​ណា​ ធ្លាប់​នគរបាល​ហៅ​មក​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​ញឹកញាប់​មក​ហើយ​ ប៉ុន្ដែ​ម្ចាស់ផ្ទះ​ហាក់ដូចជា​រឹងទទឹង​ មិនដឹង​ ជា​អាង​អំណាច​បុណ្យស័ក្ដិ​ប៉ុនណា​ ។​
​សមត្ថកិច្ច​បញ្ជាក់​ថា​ បើសិនជា​ម្ចាស់​ ផ្ទះ​ដែល​ជា​ឧត្ដមសេនីយ៍​នោះ​មិន​បោះ​ បង់​អំពើ​អបាយមុខ​បំពាន​ផ្លូវច្បាប់​ បើក​បន​ល្បែងស៊ីសង​ រួម​ទាំង​មាន​មនុស្ស​ ប្រសេចប្រសាច​ រង​នូវ​ការ​រិះគន់​ពី​ប្រជា​ពលរដ្ឋ​ជិតខាង​ទេ​នោះ​ លោក​នឹង​ចាត់​ការ​ក្នុង​រឿង​នេះ​ ។​
​ក្រុម​អ្នក​រកស៊ី​ខ្លះ​បាន​បញ្ជាក់​ថា​ លោក​ផ្កាយ​១​រូប​នេះ​ចិតធំ​ជាង​ប៉ែ​ត​ ក្អេងក្អាង​ មួយ​ម៉ាត់​ណា​ក៏​ស្គាល់​លោក​ធំ​តុលាការ​ និង​មេ​ឈ្មួញ​ឈើ​ធំៗ​ ម្យ៉ាងវិញទៀត​រូប​ គេ​មិនដឹង​ជា​ឋិត​ក្នុង​អង្គភាព​ណា​ពិត​ប្រាកដ​ទេ​ គឺ​មាន​ប្រវត្ដិ​រកស៊ី​ឈើ​ កាង​បទល្មើស​ បើក​បន​ល្បែង​ និង​យកឈ្មោះ​ អ្នកធំ​ប្រើប្រាស់​ ។​ មិនតែប៉ុណ្ណោះ​ ព្រហើន​ ផង​ដែរ​ដែល​មួយ​ម៉ាត់​ណា​ក៏​ស្គាល់​តុលា​ការ​ពេញ​រាជធានី​ភ្នំពេញ​ ធ្វើ​ឱ្យ​អ្នក​ជិត​ ខាង​ម្នាក់ៗ​មិន​ហ៊ាន​ក្អក​ ព្រោះ​ខ្លាច​អំណាច​ ឥទ្ធិពល​អំណាច​លោក​ផ្កាយ​១​សំដី​ធំ​ជាង​មាឌ​ ឫក​ខ្ពស់​ជាង​កម្ពស់​នេះ​ ។​

​ទីតាំង​បើក​បន​ល្បែង​ផ្ទះ​ដាំ​ដើម​ឫស្សី​ ផ្លូវ​២៣០​ សង្កាត់​បឹង​សាឡា​ង​ មាន​ក្រុម​ជើងកាង​ជា​ក្រុមបងធំ​និង​ក្រុម​អង្គរក្ស​ ដែល​ជា​កូនចៅ​លោក​ផ្កាយ​១​ បាន​ប្រមូល​ ផ្ដ្ដុំ​ក្រុម​អ្នក​ញៀន​ល្បែង​សុទ្ធតែ​មុខសញ្ញា​ ក្រុម​ប្រព្រឹត្ដ​បទល្មើស​ផ្សេងៗ​នៅ​ក្នុង​សង្គម​ ប៉ុន្ដែ​អ្នក​ញៀន​ល្បែង​ទាំងនោះ​ ហាក់ដូចជា​មិនសូវ​ខ្លាច​សមត្ថកិច្ច​ បន្ទាប់​ពី​មាន​វត្ដមាន​របស់​លោក​ផ្កាយ​១​ រូប​នេះ​ចេញ​មុខការ​ពារ​ និង​គំរាមកំហែង​ អ្នក​ជិតខាង​ ។​
​ពាក់ព័ន្ធ​នឹង​ផ្ទះ​បើក​បន​ល្បែង​នេះ​ លោក​ផ្កាយ​១​ដែល​ជា​ម្ចាស់ផ្ទះ​ និង​ជា​អ្នក​ កាង​បន​ល្បែង​ផ្ទាល់​ បានឱ្យ​នគរវត្ដ​ដឹង​ តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​២០​ខែ​ កក្កដា​ឆ្នាំ​២០១២​ថា​ អ្នក​ណា​ថ្លើមធំ​ហ៊ាន​ ថា​ផ្ទះ​របស់​គាត់​បើក​បន​ល្បែង​ ម្យ៉ាង​ វិញទៀត​លេខ​ទូរស័ព្ទ​ដែល​តេ​មកនេះ​គាត់​ ថែម​ទាំង​គំរាម​កត់​ទុក​ មិនដឹង​ថា​គាត់​ ចង់​យក​លេខ​ទូរស័ព្ទ​នេះ​ទៅ​ប្រើ​ធ្វើ​អី​នោះ​ ទេ​ ។​ ស្រប​ពេល​ដែល​លោក​ផ្កាយ​១​គំរាម​ តាម​ទូរស័ព្ទ​ មិន​ខុស​អី​ពី​មជ្ឈដ្ឋាន​សមត្ថ​ កិច្ច​មួយ​ចំនួន​លើក​ឡើង​ថា​ លោក​ផ្កាយ​១​ រូប​នេះ​សំដី​ខ្ពស់​ យកឈ្មោះ​អ្នកធំ​មក​ប្រើ​ ប្រាស់​ពិតជា​មិន​ខុស​មែន​ ចាំ​មើល​សមត្ថ​ កិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ហ៊ាន​បំបែក​ សំបុក​បន​ល្បែង​របស់​លោក​ផ្កាយ​១​នេះ​ ដែរ​ឬទេ​ បើ​មួយ​ម៉ាត់​ណា​គាត់​ស្គាល់​អ្នក​ ធំ​និង​តុលាការ​ស្ទើរ​ម៉ា​ស្រុក​ខ្មែរ​ទៅ​ហើយ​ នោះ​ ។​
​ខាងក្រោម​នេះ​ជា​លិខិត​សំណូមពរ​ របស់​ប្រជាពលរដ្ឋ​ជូន​នាយ​នគរបាល​ ប៉ុស្ដិ៍​រដ្ឋបាល​បឹង​សាឡា​ង​ ដើម្បី​ជួយ​អន្ដរាគម​ន៍​ក្នុង​ករណី​នេះ​ ៕

No comments:

Post a Comment

yes