សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

អាស៊ាន​ចេញ​គោល​ការណ៍​៦​ចំណុច​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង

_MG_8600
លោក​ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រមុខ​ការ​ទូត​កម្ពុជា ហោ ណាំហុង​
ថ្លែងសន្និសីទ​សារព័ត៌​មាន​កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ខែ​កក្កដា​នេះ
ភ្នំពេញៈនៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ខែ​កក្កដា​នេះ លោក​ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រមុខ​ការ​ទូត​កម្ពុជា ហោ ណាំហុង​បាន​ឲ្យ​ដឹង​ថា រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​បាន​បញ្ជាក់​សារ​ជាថ្មី​ពីការ​ប្តេជ្ញា​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន រួម​មាន៖
១-ការ​អនុវត្ត​ទាំង​ស្រុង​នូវ​សេចក្តី​ប្រកាស ពាក់​ព័ន្ធ​និង​ការ​ប្រតិបត្តិ នៃ​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង (២០០២)
២- គោល​ការណ៍​ណែ​នាំ​សម្រាប់ ការ​អនុវត្ត​សេចក្តី​ប្រកាស​ពាក់​ព័ន្ធ និង​ការ​ប្រតិបត្តិ​នៃ​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង (២០១១)
៣- សម្រេច​ឱ្យ​បាន​ឆាប់ នូវ​ក្រម​ប្រតិបត្តិ​តំបន់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង
៤- គោរព​ទាំង​ស្រុង​គោល​ការណ៍ នៃ​ច្បាប់​អន្តរ​ជាតិ រួម​ទាំង​អនុសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២ (UNCLOS) ដែល​មាន​ការ​ទទួល​ស្គាល់​ជា​សកល
៥- បន្ត​រក្សា​ភាព​អត់​ធ្មត់ និង​ការ​មិន​ប្រើ​កម្លាំង​នៃ​គ្រប់​ភាគី​ទាំង​អស់
៦- ការ​ដោះ​ស្រាយ​វិវាទ​នេះ ដោយ​សន្តិ​វិធី​ស្រប​ទៅ​តាម​គោល​ការណ៍ នៃ​ច្បាប់​អន្តរ​ជាតិ រួម​ទាំង​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ ស្តី​ពី​ច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២ (UNCLOS) ដែល​មាន​ការ​ទទួល​ស្គាល់​ជា​សកល។

រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន ប្តេជ្ញា​បង្កើន​ការ​សិក្សា​ពិគ្រោះ​យោបល់​របស់​អាស៊ាន ដើម្បី​ជំរុញ​នូវ​គោល​ការណ៍​ខាង​លើ​នេះ ស្រប​ទៅ​តាម​សន្ធិ​សញ្ញា​មិត្ត​ភាព និង​សហ​ប្រតិបត្តិ​ការ​នៅ​អាស៊ី​អាគ្នេយ៍ (១៩៧៦) និង ធម្មនុញ្ញ​អាស៊ាន (២០០៨)។
សូម​លោកអ្នក រង់ចាំ​តាម​ដាន​ព្រឹត្តិការណ៍​ថ្មីទាក់ទិន​នឹង​ជម្លោះ​សមុទ្រ​ចិន ជា​មួយនឹង​ព័ត៌មាន​ពិស្តារ​​នៅ​​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្តិ៍​​ទាំង​ពីរភាសា នៅ​ព្រឹកថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ។


No comments:

Post a Comment

yes