សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

ព្យុះ​ទីហ្វុងខានុន វាយ​ប្រហារ​ភាគ​កណ្តាល​កូរ៉េ​ខាង​ត្បូង​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត

120720_17c
ព្យុះ​ខានុន បាន​បោក​បក់​ទៅដល់​កោះជេជុ របស់​កូរ៉េ​ខាង​ត្បូង
ក្រុង​សេអ៊ូល: ស្រ្តី​ចំណាស់​ម្នាក់​បាន​ស្លាប់ ហើយ​ជើង​ហោះ​ហើរ​រាប់​រយ​ត្រូវ​បាន​ផ្អាក​ ខណៈ​ព្យុះ​ទីហ្វុងខានុន​ បាន​វាយ​ប្រហារ​មក​ពីភាគ​ខាង​ជើង​ដើម្បី​ឆ្លង​កាត់​ក្រុង​សេអ៊ូល​របស់​កូរ៉េ​ ខាង​ត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍។
យោង​តាម​រដ្ឋ​បាល​ឧតុ​និយម​កូរ៉េ​(KMA)​ឲ្យ​ដឹង​ថា ព្យុះ​ខានុន​ជា​ព្យុះ​ត្រូពិក​ក្នុង​ឆ្នាំ​នេះ​ដែល​បាន​កកើត​នៅ​តំបន់ ប៉ាស៊ីហ្វិក​ខាង​លិច​នេះ​ បាន​ឆ្ពោះ​ទៅ​ឦសាន​ក្នុង ល្បឿន​២០​គ.ម ​ក្បែរ​ក្រុង​សូសាន​ភាគ​ខាង​លិច​ប្រទេស​នេះ​ឆ្ពោះ​ទៅ​ក្រុង​សេអ៊ូល​ពី​ម៉ោង​៦ ព្រឹក។
យោង​តាម​ទីភ្នាក់ងារ​អាកាស​ធាតុ​ឲ្យ​ដឹង​ថា ​ព្យុះ​ខានុន​ជា​ភាសា​ថៃ​មាន​ន័យ​ថា«​ផ្លែ​ខ្នុរ​»នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​កូរ៉េ​ខាង​ជើង​នៅ​ម៉ោង​ប្រមាណ​៣​រសៀល ហើយ​បន្ត​ទៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​ទៀត។
នៅ​ជប៉ុន​ អ្នក​ព្យាករ​អាកាស ធាតុ​ក៏​បាន​ព្រមាន​ពី​ថ្ងៃ​ពុធ​ថា ព្យុះ​ទីហ្វុង​ក៏​អាច​នាំ​មក​នូវ​​ភ្លៀង​ច្រើន​សប្តាហ៍​ដែរ​ ខណៈ​សហគមន៍​ជា​ច្រើន​ខិតខំ​តស៊ូ​ងើប​ពី​គ្រោះ​ទឹក​ជំនន់​ដ៏​ធំ​។

ខណៈ​ព្យុះ​នេះ បាន​បន្ត​ដំណើរ​ទៅ​កាន់​តំបន់​ភាគ​កណ្ដាល​ តាម​ឆ្នេរ​ភាគ​ខាង​លិច​ពី​កោះ​កម្សាន្ត​ជេជូ​នៅ​ភាគ​ខាង​ត្បូង​កូរ៉េ ភ្លៀង​ធ្លាក់​ខ្លាំង​ និង​ខ្យល់​ព្យុះ បាន​ធ្វើ​ឲ្យ​ផ្ទះ​មួយ​ដួល​រលំ​នៅ​ខេត្ត​គ្យុង​សាង​ខាង​ជើង​ដោយ​សម្លាប់ មនុស្ស​វ័យ​៨៣​ឆ្នាំ​ម្នាក់​។
យោង​តាម​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​អ៊ីនឆុន​ឲ្យ​ដឹង​ថា ជើង​ហោះ​ហើរ​អន្តរជាតិ​ពីរ​ភ្ជាប់​ពី​អ៊ីនឆុន ទៅ​ក្រុង​ម៉ានីល ត្រូវ​បាន​លុប​ចោល​។ កាលពី​ថ្ងៃ​ពុធ​ ជើង​ហោះហើរ​ប្រមាណ​៩០​ជើង​ដែល​គ្រោង​នឹង​ហោះ​ទៅ​ជេជូ និង​ផូហាង ត្រូវ​លុប​ចោល​៕ 

No comments:

Post a Comment

yes