សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹកឈើបែជាកំពុងកាងរថយន្តដឹកឈើ


សៀមរាប-កំពុងធំ៖ ក្រុម​ប៉េ​អឹម​ចល័ត​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦​ក្នុង​ខេត្ត​សៀមរាប​និង​ខេត្ត​កំ​ពុង​ធំ​មិន​បាន​អនុ​វត្ត​ទួនាទី​របស់​ខ្លួន​ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​នោះ​ទេ​បែរ​ជា​ព្យា​យាម​រា​រាំងរថ​យន្ត​អ្នក​កាសែត​មិន​អោយ​តាម​ប្រ​ម៉ាញ់ព័ត៌មានពីរថ​យន្ត​ដឹក​ឈើ​ខុសច្បាប់​ដោយ​ប្រើ​រូបភាព​កាក់​រថ​យន្ត​អ្នក​កា​សែត​​ដើម្បី​ឆែក​ឆេក្នុងគោល​បំ​ណង​ពន្យាពេល​អោយ​រថ​យន្ត​ដឹក​ឈើបន្ត​ដំ​ណើរ​ទៅ​មុខ​ដោយ​រលូន។
នៅ​វេ​លា​​ម៉ោង​ប្រ​ហែល​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៧​ខែ​កក្កដា​ឆ្នាំ២០១២នេះ​មាន​ប្រ​ភព​ព័ត៌មាន​បាន​រាយ​ការមក​ថា​ មានរថ​យន្ត​កូរ៉េ​៥​តោន​១​គ្រឿងក្បាល​ពណ៍​ស​ទ្រុង​ឆ្នូត​ពណ៍​ខៀវ​អត់​ស្លាក​លេខអត់​មាន​គ្រប​តង់​​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​ចុះ​ពី​ស្រុក​ស្វាយ​លើ​សំ​ដៅ​មក​ផ្លូវ​ជាតិ​លេខ​៦ក្នុង​គោល​បំ​ណង​សំដៅទៅ​​ខេត្ត​កំ​ពុង​ចាម។លុះ​ដល់​ម៉ោង​ជាង​៩រថ​យន្ត​ភិន​ភាគ​ខាង​លើ​បាន​មក​ដល់​ចំ​ណុចខាង​ជើង​ផ្សារ​សំ​រោង​ប្រ​ហែល​៤គីឡូ​ម៉ែត្រក្នុង​ឃុំ​ដំ​ដែក​ស្រុក​សូទ្រ​និ​គម​ ​​ហើយ​ភ្លាម​នោះ​អ្នក​យក​ព័ត៌មាន​​យើង​បាន​បើក​រថ​យន្ត​តាម​ពី​ក្រោយ​ស្រាប់​តែរថ​យន្ត​កូរ៉េ​ខាង​លើបើករេ​ពេញ​ផ្លូវ​ដូច​ពស់​វែក​ក្នុង​គោល​បំ​ណង​មិន​អោយ​រថ​យន្ត​អ្នក​​កា​សែត​វ៉ា​ទៅ​មុខរហូត​ជិត​ដល់ព្រំ​ប្រ​ទល់ស្រុក​ស្ទោង​ខេត្ត​កំពុង​ធំ​និង​ស្រុក​ជី​ក្រែង​ខេត្ត​សៀមរាប​ក៏​ស្រាប់​តែ​មាន​រថ​យន្ត​ម៉ាក​កាមរី​ឆ្នាំ​៩៣​ពណ៍​ស្លែមាន​គ្នា​២នាក់​ម្នាក់​ស្លៀក​សំ​លៀក​បំ​ពាក់​ជា​ប៉េ​អឹម​ម្នាក់​ស្លៀក​​ពាក់​ស៊ី​វិល​បើក​បញ្ច្រាស​ទិស​ពី​កើត​ទៅ​លិចហើយ​បទមក​កើត​វិញ​​តាម​កាក់​រថ​យន្ត​អ្នក​យក​ព័ត៌មាន​យើងសុំ​ឆែក​ឆេ។​បន្ទាប់ពីការ​ឆែក​ឆេ​រួច​អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយ​ការថា​សូម​លោក​ប៉េ​អឹម​ជួយ​សហការ​តាម​ឃាត់​រថ​យន្ត​ដឹក​ឈើ​ខាង​លើផងព្រោះ​ពុំ​អាច​ទំ​នាក់​ទំ​នង​មន្រ្តី​ជំ​នាញ​តាម​ដង​ផ្លូវ​បាន​ទេ។
មិន​ត្រឹម​តែ​លោក​ប៉េ​អឹម​ចល័ត​រូប​នោះ​មិន​បាន​ជួយ​ឃាត់​រថ​យន្ត​ដឹក​ឈើ​ប៉ុណ្ណោះ​ទេ​លុះ​មក​ដល់​ស្រុក​ស្ទោង​ខេត្ត​កំពុង​ធំ​ស្រាប់​តែ​មាន​រថ​យន្ត​ម៉ាក​បា​ឡែន​ពណ៍​ខ្មៅពាក់ស្លាក​លេខភ្នំពេញ​2R-7739​មាន​គ្នា​៣​នាក់​២​នាក់​ស្លៀក​សំ​លៀក​បំ​ពាក់​ជា​ប៉េ​អឹម​ម្នាក់​អង្គុយ​បើកឡាន​ស្លៀក​ឈុត​អង្គរក្សពណ៍​ត្រាវ​មក​កាក់​រថ​យន្ត​អ្នក​កាសែត​យើង​ម្តង​ហើយ​ម្តង​ទៀត​ដោយ​បញ្ជា​អោយ​បើក​ភ្លើង​ក្នុង​រថ​យន្ត​បើក​គូទ​រថ​យន្តអោយ​ពួក​គេ​មើល។ក្រុម​ប៉េ​អឹម​ពីរ​បី​នាក់​ខាង​លើ​បាន​លូក​ដៃ​បោច​បោះៗកំ​រាល​គូទ​រថ​យន្ត​អ្នក​កាសែតខាងលើដូច​ចោរ​ប្លន់ហើយ​ព្យា​យាម​រក​លេស​រក​រឿង​ដើប្បី​អោយ​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​បើកគេច​បាត់​ទៅ​​ បើ​ទោះ​ជា​អ្នក​កាសែត​ប្រាប់​ថា​រថ​យន្ត​គាត់​គ្មាន​ដឹក​អី​ទេ​ ហើយ​សូម​លោក​ប៉េ​អឹម​ជួយ​ឃាត់​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​យ៉ងណា​ក៏ដោយក៏នៅ​តែ​ធ្វើ​មិន​ដឹង​មិន​ព្រម​សហការ​នោះទេ។
បើ​យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹង​ថា រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ​គឺ​ជា​រថ​យន្ត​របស់របស់​មេ​ប៉េ​អឹម​ម្នាក់​ដែល​តែង​តែ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ស្ទើរ​១០​ឆ្នាំ​ទៅ​ហើយ​តែ​គ្មាន​អ្នកណា​គេ​ហ៊ាន​បង្រ្កាប​នោះ​ទេ ទើប​បាន​ជា​មាន​ក្រុម​ប៉េ​អឹម​តាម​ដង​ផ្លូវ​ហ៊ាន​ចេញ​មុខ​ជួយ​កាង​បែប​នេះ។
ឯកឧត្តមម៉ន-សាម៉ុន​មេប៉េ​អឹម​ខេត្ត​សៀមរាប​បាន​មាន​ប្រ​សាសន៍​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​នេះ​ថា ប៉េ​អឹម​គេ​មាន​មេ​មាន​កើយ​ទាល់​តែ​យើង​ទាក់​ទង​ទៅ​មេ​គេ​ ហើយ​មេ​គេ​បញ្ជា​មក​ទើប​គេ​ធ្វើការ​។​ ​​ឯកឧត្តមបន្ត​ថា កូន​ចៅ​របស់​ឯកឧត្តម​មិន​អោយ​​ខ្វះ​ក្រម​សីល​ធម៌​ដែល​ទៅ​រើ​បោច​បោះ​បែបនោះទេ​ ហើយ​ឯកឧត្តម​តែង​តែ​ធ្វើ​អន្តរាគម​រហូត​ពេល​មាន​អ្នក​សារ​ព័ត៌​មាន​រាយ​ការ​ពី​បទ​ល្មើស​មិន​ថា​យប់​ឬ​ថ្ងៃនោះ​ទេ។
អ្នក​យក​ព័ត៌​មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ឯកឧត្តមសៅ-សុខា​មេ​ប៉េ​អឹម​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​បាន​ទេ​នៅ​ព្រឹកថ្ងៃ​ដដែល​នេះ​ព្រោះ​ទូរ​ស័ព្ទ​នៅ​ក្រៅ​តំ​បន់​សេ​វា។
សូម​បញ្ជាក់​ថា អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយ​ការ​ទៅ​លោក​តុង-យី​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើខេត្តកំពុង​ធំ​ផង​ដែរអំ​ពី​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​ ហើយ​លោក​​តុង​យី​បាន​ត្រៀម​កំ​លាំង​ជា​ស្រេច​ដើម្បី​ឃាត់​ឆែក​ឆេ​តែ​ដោយ​សារ​លោក​ប៉េ​អឹម​៣នាក់​ជិះ​រថ​យន្ត​បាឡែន​ខាង​លើ​កាក់​រថ​យន្ត​អ្នក​យក​ព័ត៌​មាន​យើង​នៅ​ស្រុក​ស្ទោង​២ដង​បណ្តាល​អោយ​រថ​យន្ត​ដឹក​ឈើ​នោះ​គេច​បាត់​តែ​ម្តង។
មជ្ឈ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​ឆ្ងល់​ថា តើ​អស់​លោក​ប៉េអឹម​ទាំង​នោះ​ធ្វើ​ការ​តាម​ដង​ផ្លូវ​ពេល​យប់​ដើម្បី​ឃាត់​រថ​យន្ត​អ្នក​កា​សែត​មិន​អោយ​តាម​យក​ព័ត៌​មាន​ឡាន​ដឹក​ឈើឬដើម្បី​បង្រ្កាប​បទ​ល្មើស? នៅ​ពេល​​ដឹង​ថា​ជារថ​យន្ត​អ្នក​កាសែត​អត់​មាន​ដឹក​អី​ទេ ហើយ​អ្នកកាសែត​រាយ​ការ​ពី​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់ដែលកំពុង​ចរាចរណ៍​លើ​ដង​ផ្លូវ ហេតុ​អ្វីក៏មិន​ឃាត់​សួរ​នាំ?​ ហេតុ​អ្វី​កាក់​រថ​យន្ត​អ្នក​កាសែត​មិន​សុំ​យោល​បល់ពី​មេ​ តែ​កាក់​រថ​យន្ត​ដឹក​ឈើ​ទាល់​តែ​មាន​បញ្ជាពី​មេ​ទៅ​វិញ?
មជ្ឈ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​សូម​សំ​នូម​ពរ​ទៅ​ឯកឧត្តមសៅ-សុខាមេត្តា​ត្រួត​ពិនិត្យ​ក្រុម​ប៉េ​អឹម​ចល័ត​ទាំង​នោះ​ផង​ អោយ​ពួក​គាត់​ធ្វើការ​មាន​តម្លា​ភាព​ មានភាព​យុត្តិធម៌ ដើម្បី​ចូល​រួម​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើជូន​សង្គម​ជាតិ កុំអោយ​ពួកគាត់​ព្យា​យាម​ប្រើ​ល្បិច​តា​ស៊ី​ក្លូបែប​នេះ​ត​ទៅ​ទៀត៕​

No comments:

Post a Comment

yes