សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

ថាក់​ស៊ីន​រិះ​គន់​ការ​សម្រេច​របស់​តុលាការ និង​អំពាវ​នាវ​ឲ្យ​មាន​ការ​ពិភាក្សា​លើ​ការ​វិល​ត្រលប់​របស់​លោក


អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ដែល​និរ​ទេស​ខ្លួន លោក​ថាក់​ស៊ីន ស៊ី​ណា​វ៉ាត់​ត្រា​បាន​ធ្វើ​ការ​រិះ​គន់​ចំពោះ ​សេច​ក្តី​សម្រេច​របស់​តុលាការ​កាល​ពី​សប្តាហ៍​មុន ដែល​អ្នក​គាំទ្រ​រូប​លោក​បាន​ប្រឹង​ប្រែង​សុំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋ​ធម្មនុញ្ញ និង​អំពាវ​នាវ​ឲ្យ​មាន​ការ​ពិភាក្សា​ទៅ​លើ​ការ​វិល​ត្រលប់​ចូល​ស្រុក​របស់​គាត់​វិញ។
តុលាការ​រដ្ឋ​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​ទី១៣ កក្កដា​បាន​និយាយ​ថា ការ​ធ្វើ​ប្រជាមតិ​ចាំ​បាច់​ត្រូវ​តែ​មាន​មុន​ពេល​រដ្ឋ​ធម្មនុញ្ញ​ត្រូវ​បាន​អនុម័ត្ត បន្ទាប់​ពី​មាន​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​២០០៦​ដែល​បាន​បណ្តេញ​លោក ថាក់​ស៊ីន​នោះ គួរ​តែ​ត្រូវ​បាន​តាក់​តែង​ម្តង​ទៀត។ លោក​បាន​និយាយ​ថា គណបក្ស​របស់​អ្នក​ស្រី​នាយក​រដ្ឋ​មន្ត្រី យាង់​ឡាក់ ស៊ីណា​វ៉ាត់​ត្រា ដែល​ជា​ប្អូន​ស្រី​របស់​លោក​ថាក់​ស៊ីន​នោះ នឹង​ស្វែង​យល់​ពី​សេចក្តី​សម្រេច​នោះ មុន​ពេល​ធ្វើ​ការ​សម្រេច​ថាតើ​គួរ​តែ​ធ្វើ​បន្ត​ទៅ​មុខ​ឬ​យ៉ាង​ណា។
ក្នុង​ធ្វើ​បទ​សំភាសន៍​ជាមួយ​នឹង ទូរទស្សន៍​របស់​សឹង្ហបុរី Channel News Asia លោក​ថាក់​ស៊ីន​បាន​និយាយ​ថា «សេចក្តី​សម្រេច​បង្ហាញ​ពី​អ្វី​ដែល​យើង​ហៅ​ថា ហួស​ពី​យុត្តា​ធិការ​តុលាការ។ វា​ប្រឆាំង​ទៅ​នឹង​ច្បាប់​នៃ​ការ​បែង​ចែក​អំណាច​ដែល​ជា​ស្នូល​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ»។

អ្នក​គាំទ្រ​របស់​លោក​ថាក់​ស៊ីន កំពុង​ធ្វើ​ការ​ថ្លឹង​ថ្លែង​ថា​តើ​ធ្វើ​ការ​បំពាន​លើ​តុលាការ ឬក៏​គាប​សង្កត់​ដោយ​សម្លេង​ឆ្នោត​ក្នុង​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ នៅ​សម័យ​ប្រជុំ​សភា​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១ សីហា​នេះ។
លោក​ថាក់​ស៊ីន​បាន​បញ្ជាក់​ថា «អ្នក​ដែល​បាន​អត្ថប្រយោជន៍​ពី​លទ្ធិ​ប្រជាធិប​តេយ្យ​ចង់​ឲ្យ​មាន​មក​វិញ។ សម្រាប់​អ្នក​ដែល​ខ្លាច​ប្រជាធិបតេយ្យ មុខ​ជា​ប្រឆាំង​នឹង​វា​កាន់​តែ​ខ្លាំង។​ដែល​នោះ​វាជា​ឬស​គល់​នៃ​បញ្ហា»។
សូម​បញ្ជាក់ថា លោក​ថាក់​ស៊ីន​បាន​រស់​នៅ​ក្រៅ​ប្រទេស​ចាប់​តាំង​ពី​និរទេស​ខ្លួន​ពី​ការ​កាត់​ទោស​ជាប់​ពន្ធនាគារ​ដោយ​ចោទ​ប្រកាន់​ដោយ​ក្រុម​យោធា។ សមាជិក​សភា​ថៃ​កំពុង​ពិចារណា​ពី​ការ​លើក​លែង​ទោស​ដ៏ធំ​ទូលាយ​សម្រាប់​បទ​ល្មើស​នយោបាយ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​មក។

No comments:

Post a Comment

yes