សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

ពលករ​ខ្មែរ​ដែល​ត្រូវ​គេ​ជួញ​ដូរ​ទៅ​អាហ្វ្រិក​ខាង​ត្បូង ត្រូវ​បាន​សង្គ្រោះ ​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ល្ងាច​នេះ


ពលករ​ខ្មែរ​ពីរ​នាក់​ដែល​ត្រូវ​បាន​គេ​ជួញ​​ដូរ​តាម​រយៈ​ក្រុម​ហ៊ុន Giant Ocean International Limited ទៅ​លក់​ពលកម្ម​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ត្រូវ​បាន​ជួយ​សង្គ្រោះ និង​ត្រូវ​វិល​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ល្ងាច​នេះ។
លោក​ហ៊ុយ​ ពេជ្រ​សុវណ្ណ មន្ត្រី​កម្ម​វិធី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ពលករ​រង​គ្រោះ​ទាំង​ពីរ​នាក់​ខាង​លើ​ត្រូវ​បាន​ក្រុម​ហ៊ុន Giant Ocean International Limited នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​២០១១ ប៉ុន្តែ​ពួគគេ​ត្រូវ​បាន​លក់​បន្ត​ទៅ​ធ្វើ​ជា​ទាសករ​នេសាទ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។
លោក​បាន​​មាន​ប្រសាសន៍​ថា ពួកគេ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ព្រលាន​យន្ត​ហោះ​ភ្នំពេញ​អន្តរ​ជាតិ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​២០ កក្កដា​នេះ វេលា​ម៉ោង ៥:៣០​នាទី ។
លោកហ៊ុយ ពេជ្រសុវណ្ណ​បាន​​បញ្ជាក់​ថា​ បន្ទាប់​ពី​វិល​ត្រលប់​មក​ប្រទេស​ខ្លួន​វិញ​នេះ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​នឹង​នាំ​ពួក​គេ​ទៅ​ដាក់​ពាក្យ​ប្តឹង​ក្រុម​ហ៊ុន Giant Ocean International Limited នៅ​នាយក​ដ្ឋាន​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្រសួង​មហា​ផ្ទៃ មុន​នឹង​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​ពួក​គេ​វិញ។

No comments:

Post a Comment

yes