លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ចាប់ដៃស្វាគមន៍
លោក យឹម សុវណ្ណ តំណាងគណបក្សសមរង្ស៊ីក្នុងសមាជពីម្សិលមិញ
ភ្នំពេញៈ ក្រុមអ្នកនយោបាយកាលពីម្សិលមិញបានអះអាងថា គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នឹងបញ្ជូលគ្នារហូតដល់ ២០១៧ បើទោះជាមានការប្រកាសថា មេដឹកនាំនៃគណបក្សទាំងពីរនឹងបង្កើតគណបក្សនយោបាយថ្មីមួយរួម គ្នាក្តី។
ថ្លែងបន្ទាប់ពីសមាជរបស់គណបក្សសិទ្ធិមនុស្សលើកទី២ដែលបានរៀបចំ ធ្វើឡើងក្នុងទីក្រុងភ្នំពេញ និងមានការចូលរួមពីសមាជិកប្រមាណជាង២ពាន់នាក់កាលពីម្សិលមិញលោក ប៉ុល ហំម បានមានប្រសាសន៍ថា ក្រុមការងាររបស់គណបក្សទាំងពីរត្រូវបានបង្កើតដើម្បីត្រួតមើលថា តើគួរដាក់បញ្ជូលសមាជិកនិងបេក្ខជនចូលក្នុងចលនាប្រជាធិប តេយ្យសង្គ្រោះជាតិកម្ពុជាតាមរបៀបណា?
លោកបានបន្តថា ៖ «នៅពេលដែលយើងបង្កើតគណបក្សថ្មី គោលដៅសំខាន់ គឺត្រូវបង្ហាញបេក្ខជនរបស់យើងនៅក្រោមឈ្មោះថ្មីនេះ។ បេក្ខជនភាគច្រើនមកពីគណបក្សសមរង្ស៊ី និងគណបក្សសិទិ្ធមនុស្ស ហើយភាគច្រើនក្នុងចំណោមពួកគេបានត្រៀមចូលក្នុងសភាជាស្រេច ហើយគេមិនអាចចាកចេញទៅចូលគណបក្សថ្មីឬបាត់បង់អាសនៈរបស់គេ បានទេ»។
លោកបានបញ្ជាក់ទៀតថា៖ «ប្រការនេះនឹងអាចមានបញ្ហានៅតាមថ្នាក់ឃុំសង្កាត់ [សមាជិកត្រូវជ្រើសរើសរួច] មិនអាចចាកចេញពីគណបក្សនេះបានទេ[ពួកគេត្រូវតែនៅ] ព្រោះពួកគេនឹងបាត់បង់អាសនៈ»។
សមាជបក្សដែលបានចូលរួមដោយថ្នាក់ដឹកនាំកំពូលៗក្នុងគណបក្ស សមរង្ស៊ីរួមមានអនាគតអគ្គលេខាធិការចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិកម្ពុជាលោកស្រី មូរ សុខហួរ និងអ្នកនាំពាក្យគណបក្សសម រង្ស៊ីគឺលោក យឹម សុវណ្ណ។
លោកយឹម សុវណ្ណ មានប្រសាសន៍ដែរថា គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សនឹងចុះឈ្មោះសម្រាប់រយៈពេល៦ឆ្នាំរហូតដល់ អាណត្តិព្រឹទ្ធសភាក្រោយនិងអាណត្តិក្រុមប្រឹក្សាឃុំ-សង្កាត់ ចប់ឆ្នាំ២០១៧»។
លោកបន្ថែមទៀតថា ដោយមានបញ្ហាបច្ចេកទេសខាងច្បាប់ផងនោះ ក្រុមការងារនឹងបញ្ចប់ឈ្មោះគណបក្សនិងស្លាកគណបក្សថ្មីនៅសប្តាហ៍ ក្រោយនេះ។
គណបក្សប្រឆាំងទាំងពីរបានកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាង ខ្លាំង គឺធ្វើឲ្យគណបក្សថ្មីដែលកើតចេញពីគណបក្ស គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មានការរីកចម្រើន។
លោក ប៉ុល ហំម បានបញ្ជាក់ថា៖ «ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិកម្ពុជាថ្មីនេះ គឺជាច្រកដ៏សំខាន់សម្រាប់អ្នកនយោបាយប្រជាធិបតេយ្យមានបំណង ចូលរួមចលនាថ្មីមួយនេះ ដោយមិនចាំបាច់តាមរយៈ គណបក្សសមរង្ស៊ី ឬគណបក្សសិទ្ធិមនុស្សឡើយ។
លោកបន្តថា៖ «យើងស្វាគមន៍គ្រប់អ្នកនយោបាយទាំងអស់បើទោះជាគេមិនចូលចិត្ត គណបក្សសមរង្ស៊ីឬគណបក្សសិទ្ធិមនុស្សក្តី ហើយនេះជាមធ្យោបាយដ៏ល្អបំផុត ដើម្បីចូលរួមជាមួយនឹងពួកយើង»៕
No comments:
Post a Comment
yes