សៅ រ៉ានី
ភ្នំពេញ: លោក សៅ រ៉ានី សមាជិកសភាមណ្ឌលព្រៃវែង នៃគណបក្សនរោត្តម រណឫទ្ធិ បានប្រកាសពីចំណាត់ការតាមផ្លូវច្បាប់ ចំពោះមន្ត្រីខុទ្ទកាល័យ គណបក្សនរោត្តម រណឫទ្ធិ ពីបទក្លែងលិខិត និងត្រា ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ ពីការបញ្ចប់តួនាទីជាអគ្គលេខាធិការ និងអគ្គលេខាធិការរង ៤រូប រួមជាមួយនឹងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ម្នាក់។ តែករណីនេះ លោក ប៉ែន សង្ហា អ្នកនាំពាក្យគណបក្សនរោត្តម រណឫទ្ធិ អះអាងថា លិខិតនេះ មិនចាត់ទុកជាលិខិតក្លែងក្លាយទេ ព្រោះសម្ដេចក្រុមព្រះ បានបង្គាប់ឲ្យប្រើប្រាស់។
លោក សៅរ៉ានី បានបញ្ជាក់ថា សព្វថ្ងៃនេះ ឈឹម សៀកឡេង ជាប្រធានស្ដីទីគណបក្សនរោត្តម រណឫទ្ធិ បែរជាលិខិតបញ្ចប់នូវតួនាទីអគ្គលេខាធិការ និងអគ្គលេខាធិការរងគណបក្សនោះ ដាក់ធ្វើនៅរាជធានីភ្នំពេញ ខណៈដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សកំពុងគង់នៅប្រទេសបារាំង។
លោក សៅរ៉ានី បានបញ្ជាក់ថា សព្វថ្ងៃនេះ ឈឹម សៀកឡេង ជាប្រធានស្ដីទីគណបក្សនរោត្តម រណឫទ្ធិ បែរជាលិខិតបញ្ចប់នូវតួនាទីអគ្គលេខាធិការ និងអគ្គលេខាធិការរងគណបក្សនោះ ដាក់ធ្វើនៅរាជធានីភ្នំពេញ ខណៈដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សកំពុងគង់នៅប្រទេសបារាំង។
លោក សៅ រ៉ានី បានចាត់ទុកលិខិតនោះថា ជាការក្លែងលិខិត ដូច្នោះហើយទើបលោករៀបចំដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាល ក្រសួងមហាផ្ទៃ ឲ្យស្រាវជ្រាវស៊ើបអង្កេតលើករណីក្លែងលិខិតនេះ។
លោក សៅ រ៉ានី បានបញ្ជាក់ថា “ខ្ញុំបានឲ្យលិខិតនេះ ទៅប៉ូលិស ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ពីព្រោះការក្លែងឯកសារពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ យើងធ្វើតាមច្បាប់ យើងអត់ធ្វើអីខុសច្បាប់ទេ។ ហត្ថលេខារបស់សម្ដេចក្រុមព្រះ គឺជាហត្ថលេខា វាយត្រា ខណៈដែលព្រះអង្គនៅប្រទេសបារាំងឯណោះ លោកមានពេលឯណាធ្វើលិខិតដកនេះ ចេញ បើលោកនៅភ្នំពេញ លោកដាក់ភ្នំពេញ តែលោកនៅស្រុកបារាំងឯណោះ”។
លោកបានបញ្ជាក់ថា “ការធ្វើលិខិតដកអគ្គលេខាធិការ និងអគ្គលេខាធិការរង ផ្ទុយទៅនឹងលក្ខន្ដិកៈគណបក្ស និងក្លែងឯកសារទៀត”។
លោក សៅ រ៉ានី នឹងដាក់លិខិតនេះ ទៅមន្ត្រីនគរបាល ដើម្បីឲ្យមានការសាកសួរ ពីបទក្លែងឯកសារ ហើយនៅថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង ១០ព្រឹក លោកនឹងធ្វើសន្និសីទកាសែត នៅស្នាក់ការគណបក្ស នរោត្តម រណឫទ្ធិ ពាក់ព័ន្ធនឹងការក្លែងឯកសារនេះ។
ជាការឆ្លើយតបទៅនឹងការព្រមានប្ដឹងតាមផ្លូវច្បាប់ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីសំណាក់ លោក សៅ រ៉ានី ថា មានការក្លែងបន្លំលិខិតនោះ ត្រូវបានលោក ប៉ែន សង្ហា អ្នកនាំពាក្យគណបក្សនរោត្តម រណឫទ្ធិ ធ្វើការច្រានចោល ដោយធ្វើការបដិសេធតបវិញថា មន្ត្រីខុទ្ទកាល័យបានទទួលសិទ្ធិពីសម្ដេចក្រុមព្រះ ដើម្បីធ្វើកិច្ចការនេះ ហើយចុះហត្ថលេខាលើលិខិតដក តំណែងជាអគ្គលេខាធិការ និងអគ្គលេខាធិការរងគណបក្សនរោត្តម រណឫទ្ធិ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ គឺសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលកំពុងគង់នៅប្រទេសបារាំង បានចុះហត្ថលេខាដោយផ្ទាល់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប។
លោក ប៉ែន សង្ហា បានមានប្រសាសន៍បញ្ជាក់ថា “នៅក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ គឺថា លិខិតនេះ មិនចាត់ទុកជាលិខិតក្លែងក្លាយទេ ពីព្រោះសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ បានបង្គាប់ឲ្យប្រើប្រាស់។ យើងបានស្គេនបញ្ចូនចុះឡើង តាមបច្ចេកវិទ្យាទំនើប។ ខ្ញុំគ្រាន់តែលើកឧទាហរណ៍ថា ការធ្វើតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ នៅក្នុងការធ្វើអត្តសញ្ញាណបណ្ណ គឺយើងធ្វើអ៊ីចឹងដែរ លិខិតឆ្លងដែន ក៏គេធ្វើដូច្នេះ សំខាន់ឲ្យតែមានការប្រគល់សិទ្ធិ ការត្រាស់បង្គាប់ពីប្រធានគណបក្ស ជាការស្រេច។ ករណីនេះ យើងអត់បានប្រើត្រាព្រះហសត្ថលេខាទេ យើងបានផ្ញើឆ្លើយឆ្លងឯកសារទាំងអស់ អ៊ីចឹងបានជាដាក់ថា នៅរាជធានីភ្នំពេញ ពីព្រោះអ្នករៀបចំឯកសារនេះ នៅរាជធានីភ្នំពេញ ហើយយើងបានរៀបចំផ្ញើសម្ដេចក្រុមព្រះនៅក្រៅប្រទេស ឲ្យលោកឡាយព្រះហសត្ថលេខា ហើយផ្ញើត្រឡប់មកវិញ”។
ចំពោះគម្រោងធ្វើសន្និសីទកាសែត របស់លោក សៅ រ៉ានី នៅស្នាក់ការគណបក្ស នៅថ្ងៃស្អែកនេះ ត្រូវបានលោក ប៉ែន សង្ហា អះអាងថា លោក សៅ រ៉ានី មានសិទ្ធិធ្វើសន្និសីទកាសែតនៅទីនោះ បានពីព្រោះលោកនៅមានសិទ្ធិជាសមាជិកគណបក្សនរោត្តម រណឫទ្ធិ គ្រាន់តែបញ្ចប់តួនាទីពីអគ្គលេខាធិការគណបក្សប៉ុណ្ណោះ។
សូមជម្រាបថា លោក សៅ រ៉ានី នៅថ្ងៃនេះ បានចេញសេចក្ដីប្រកាសព័ត៌មានថា លោកបដិសេធចោលសេចក្ដីសម្រេច ស្ដីពីការបញ្ចប់តួនាទីអគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្ស នរោត្តម រណឫទ្ធិ និងការតែងតាំងអគ្គលេខាធិការគណបក្ស ខណៈពេលដែលសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះអង្គទ្រង់បានអវត្តមានក្នុងប្រទេស ដោយលោកបានសន្និដ្ឋានថា លិខិតទាំងពីរខាងលើនេះ ជាលិខិតក្លែងបន្លំ ដែលរៀបចំឡើងដោយលោក អានន្ត ដាយ៉ាត នាយកខុទ្ទកាល័យសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ។ អគ្គលេខាធិការដ្ឋាន គណបក្ស នរោត្តម រណឫទ្ធិ នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះករណីនេះ។
គួររម្លឹកថា នៅថ្ងៃទី២០កក្កដា សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ បានចេញសេចក្ដីសម្រេច បញ្ចប់តួនាទីអគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្ស នរោត្តម រណឫទ្ធិ ដូចមានរាយនាមខាងក្រោម៖
១. សហជីវិន សៅ រ៉ានី អគ្គលេខាធិការ ជំនួយដោយ សហជីវិន ឈឹម សៀលឡេង
២. សហជីវិន ផែង ហេង អគ្គលេខាធិការរង
៣. សហជីវិន ឃឹម សិលា អគ្គលេខាធិការរង
៤. សហជីវិន ថាវ គីមឡុង អគ្គលេខាធិការរង
៥. សហជីវិន ឡុង លីម អគ្គលេខាធិការរង
៦. សហជីវិន យស់ សូលី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍៕
No comments:
Post a Comment
yes