សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 12, 2012

លោកម៉ម សូណង់ដូ នឹង​មកដល់​ភ្នំពេញ​​នៅយប់នេះ

លោកម៉ម សូណង់ដូ 

រាជ​ធានីភ្នំពេញ ៖ ​ ប្រធានសមា​គម​អ្នក​ប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ លោកម៉ម សូណង់ដូ ដែលរងការ​ចោទ​ប្រកាន់ និងចាប់ខ្លួនពាក់ព័ន្ធនឹងការបំផុស​ឲ្យប្រជា​ពល​រដ្ឋចាប់ដីដោយខុសច្បាប់នៅស្រុកឆ្លូងខេត្តក្រចេះនោះ នឹងមកដល់​ព្រលានយន្តហោះ​អន្តរ​ជាតិភ្នំពេញនៅវេលាម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ទី​១២ កក្កដា ២០១២នេះ ។
គួរបញ្ជាក់ថា កាលពីដើមខែកក្កដា​២០១២​នេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន​ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំង លោកម៉ម សូណង់ដូ ដោយសារតែជាប់ចោទ​​នឹងករណីបំផុសឲ្យប្រជាពលរដ្ឋចាប់ដីខុសច្បាប់នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។
យ៉ាងណាក៏ដោយ ស្នងការនគរបាល​រាជ​ធានី​ភ្នំពេញ លោកឧត្តមសេនីយ៍ទូច ណារ៉ុថ បានមានប្រសាសន៍ប្រាប់កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃទី១២ កក្កដានេះថា លោកមិន​ទាន់បានទទួល​ដំណឹងថាលោកម៉ម សូណង់ដូ នឹងមកដល់​នៅថ្ងៃនេះយ៉ាងណានោះ​ទេ ហើយក៏មិនទាន់​មាន​បទ​បញ្ជាណាមួយឲ្យចាប់ខ្លួនលោកម៉ម សូណង់​ដូ​នោះ​ដែរ ។
សូមបញ្ជាក់ថា នៅក្នុងសន្និសីទកាសែត កាល​ពីព្រឹកថ្ងៃសុក្រទី៦ កក្កដា ២០១២​សមា​គម​អ្នកប្រជាធិបតេយ្យដែលដឹកនំាដោយ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ FM ១០៥ បានធ្វើការច្រានចោលថា ខ្លួនមិនមាន​ការ​ពាក់​ព័ន្ធនឹងបញ្ហាដីធ្លីជុំវិញ​ព្រឹត្តិការណ៍នៅ​ភូមិ​ប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះនោះទេ ។ លោកជា បំរុង អនុប្រធានសមាគមអ្នក​ប្រជាធិបតេយ្យ បានថ្លែងបញ្ជាក់ក្នុងសន្និសីទ​កាសែតថា សមាគមអ្នកប្រជាធិបតេ្យមិន​បាន​បញ្ជាឲ្យមានការធ្វើសកម្មភាពនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះនោះទេ ហើយ​ថា លោកម៉ម សូណង់ដូ ក៏ពុំមានការពាក់ព័ន្ធ​នឹង​បញ្ហានេះដែរ ។

គួររំលឹកថា កាលពីថ្ងៃទី១៦ ឧសភា ២០១២​កន្លងទៅ កម្លាំងប្រដាប់អាវុធរបស់​រដ្ឋាភិបាលជិត១ពាន់នាក់ រួមជាមួយនឹង​ឧទ្ធម្ភាគ​ចក្រផងបានធ្វើការឡោមព័ទ្ធនិងបង្រ្កាបក្រុមអ្នកភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយចោទថា ចាប់់ដីដោយ​ខុស​ច្បាប់ និង​បាន​ប៉ុនប៉ងបង្កើតតំបន់អបគមន៍ ។ ក្នុងហេរុការណ៍​ដែលរាជរដ្ឋាភិបាលអះអាងថា ជាការបង្រ្កាប​ក្រុមអនា​ធិប​តេយ្យ​នាពេលនោះ បានធ្វើឲ្យ​កុមារី​​ម្នាក់អាយុ១៤ឆ្នាំ ឈ្មោះហេង ចាន់ថា ស្លាប់​ដោយ​គ្រាប់កំាភ្លើងរបស់សមត្ថកិច្ច ។
នៅ​ថ្ងៃ​ជាមួយ​គ្នានេះដែរ អ្នកនាំពាក្យក្រសួងមហាផ្ទៃ​បានចេញសេចក្តីថ្លែងការណ៍ដោយបានលើក​ឡើង​ថា នៅភូមិសាស្ដ្រ​ភូមិប្រម៉ា ឃុំកំពង់​ដំរី ស្រុកឆ្លូង ខេត្តក្រចេះ មានពួកអនាធិប​តេយ្យ​មួយ​ក្រុម មានតួនាទីជាអ្នកដឹកនាំ និងជាសមា​ជិក​របស់​សមាគម​អ្នកប្រជាធិប​តេយ្យមាន​ឈ្មោះប៊ុន រដ្ឋា ជាមេខ្លោង ដោយបានប្រព្រឹត្តល្មើសច្បាប់រដ្ឋធម្មនុញ្ញនិង​ច្បាប់នានាជា​ធរ​​មានរបស់ប្រទេសកម្ពុជា ហើយអាជ្ញាធរ​បាន​ស្វែងរកចាប់ខ្លួនអ្នកទាំង៥នាក់នោះ មានឈ្មោះ ប៊ុន រដ្ឋា ភេទប្រុស អាយុ៣២​ឆ្នាំ ប៊ុន ឆន ភេទ​​ប្រុស អាយុ៥៥ឆ្នាំ ឈ្មោះសុខ តុង ភេទប្រុស អាយុ៦១ឆ្នាំ ម៉ា ឆាង ភេទប្រុស អាយុ៤៧ឆ្នាំ និងខាត់ សារឿន ភេទប្រុស អាយុ៤២ឆ្នាំ ៕

No comments:

Post a Comment

yes