សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 2, 2012

លោក ប៉ែន ស៊ីម៉ន ប្រធានគយ និងរដ្ឋាករ នៅមិនទាន់ចាត់វិធានការ ចំពោះ ប្រធានសាខាគយខេត្ដព្រះសីហនុ ដែលកំពុងប្រព្រឹត្តិអំពើពុករលួយយ៉ាងពេញបន្ទុក

លោក ប៉ែន ស៊ីម៉ន ប្រធានគយ និងរដ្ឋាករ 

ក្នុងឋានះជាប្រធានគយ និងរដ្ឋាករ នៅទូទាំងប្រទេស លោក ប៉ែន ស៊ីម៉ន រួមជាមួយនិង​អង្គភាព​ប្រឆាំងអំពើពុករលួយដែលមានលោក ឱម យិនទៀងជាប្រធាន រហូតមកដល់ពេលនេះគឺទាន់ បានចាត់​វិធានការចំពោះប្រធានសាខាគយខេត្តព្រះសីហនុ លោក កើត សុទ្ធា​រ៉ា នៅឡើយនោះ​ទេ ។

សូមជំរាបថា លោក កើត សុទ្ធា​រ៉ា ក្នុងនាមជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បាន និងកំពុងតែបើកដៃឲ្យឈ្មួញនាំចូល​​ទំនិញគេចពន្ធ ​យ៉ាងច្រើន​សន្ធឹកសន្ធាប់របៀបបែបអា​ណា​​ធិបតេយ្យ យ៉ាងពេញបន្ទុកជារៀងរាល់ថ្ងៃ ។ហើយឈ្មួញទាំងនោះបាន​ប្រើប្រាស់រថយន្ត​យី​ឌុប
​ធំៗ​ធ្វើការចែកចាយទំនេញយ៉ាងសប្បាយដៃ ចំណែកឯលោក កើត សុធារ៉ា ក៏កំពុងតែសប្បាយ ចិត្ត រីកថ្លើមប៉ុនពាងអុង កើបលុយពីឈ្មួញទាំងនោះដាក់ក្នុងហោប៉ាវរបស់ខ្លួ​នយ៉ាងត្រេកត្រអាល​ផង​ដែរ ។ ដែលទង្វើរបស់មេគយខេត្តព្រះសីហនុនេះ គឺគេបានរៀបចំក្នុងរបៀបអំពើពុករលួយ​ដែល​មាន​លក្ខណៈ​ជាប្រព័ន្ធ​ នៅតាម​បណ្ដា​ច្រកទ្វានាំចូលទំនិញសំខាន់ៗ ដោយមិនខ្លាច​ញញើត​ច្បាប់សូម្បីតែបន្តិច ។


ប្រភពពីប្រជាពលរដ្ឋដែលរស់នៅខេត្តព្រះសីហនុ ដែលបានដឹងនូវទង្វើរបៀបពុករលួយ ស៊ីង​រូង​ស្ទើតែក្លាយទៅជាមហារីកហើយនោះ បានប្រាប់ឲ្យដឹងថា ជាទូទៅ​ចំណូល​របស់លោក កើត សុទ្ធា​រ៉ា បន្ទាប់ពីទទួលបានពីការបើកដៃឲ្យឈ្មួញនាំចូលទំនេញដោយខុសច្បាប់ហើយនោះ គឺនៅទទួលបានពីការ​ត្រួតពិនិត្យ​ឯកសារនាំចូលទំនិញផ្សេងៗមួយចំនួនធំទៀត ក៏ដូចជាការ​ចុះ​និង​ដាក់បទបញ្ជាទៅ​គយ​នៅ​តាម​គោលដៅនីមួយៗក្នុងការទារពន្ធថ្លៃនាំចូលទំនេញផ្សេងៗដែល​មានតម្លៃថ្លៃខ្ពស់កប់ពពក។  ប្រភពពីប្រជាពលរដ្ឋដែលដឹងពីរឿងអាស្រូវអំពើពុករលួយរបស់ មេគយឈ្មោះ កើត សុទ្ធា​រ៉ា បានឲ្យដឹងទៀតថា មួយថ្ងៃៗនៅក្នុងខេត្តនេះគឺមាន​ឯកសារ​ត្រូវ​ឆ្លងកាត់​ច្រើនណាស់រាប់មិនអស់នោះទេ ដោយ​គ្រាន់តែ​ទំនិញវិនិ​យោគ​របស់​បណ្ដា​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​ក៏មានមិនស្ទើរផងដែរ ដែលក្នុង​ឯកសារ​ពាក់ព័ន្ធនីមួយៗ​យ៉ាងតិច​បំផុត​ក៏ត្រូវបង់​ប្រាក់​ចំនួន១០​ដុល្លារទៅឲ្យមេគយរូបនេះ  ហើយក្នុងនោះ​ប្រសិនបើជា​ឯកសារ​ទំនិញ​បង់ពន្ធ​ គឺមាន​តម្លៃ​ខ្ពស់​លើសនេះថែមទៀត​ គឺ​នៅក្នុង​ឯកសារមួយៗ​លោក កើត សុទ្ធា​រ៉ា បានតម្រូវឲ្យ​អ្នករត់​ឯកសារ​បង់ប្រាក់ចាប់​ពី​៥០ទៅ​១០០​ដុល្លាឡើងទៅ​
ប្រភពដែលច្បាស់ការណ៏ និងគួរឲ្យទុកចិត្តបានឲ្យដឹងទៀតថា តាំងពីដើមរៀង រហូត មកដល់​ពេល​នេះ គឺ​គេឃើញ​មាន​ទំនិញ​នាំចូលប្រភេទ​ជាគ្រឿងសំណង់​ចម្រុះ គ្រឿងទេស​ចម្រុះ ​គ្រឿអគ្គិសនី កង់ឡាន ស្កសរជាដើម បាន​ហូរ​ចូល​យ៉ាងខ្លាំង​នៅ​ច្រក​កែវផុស ក្នុងនោះ​ឈ្មួញ​ដែល​កំពុងមាន​វត្ដ​មាន​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ទាំងនោះ ត្រូវបាន​លោក កើត សុទ្ធា​រ៉ា ដែលជាមេ​គយ​ប្រចាំខេត្ដ​ព្រះសីហនុ បានក្ដោប​ជុំ​ទាំងអស់ ហើយក៏បានដឹងពី​សមាសភាព​ក្រុម​ឈ្មួញទាំង​អស់​នោះ​​ផង​ដែរ ហើយប្រសិនបើទំនិញ​សម្រុក​ហូរ​ចូល​មកកាន់តែច្រើនពេលណា ក៏ជាលាភ​សក្ការៈ​ដ៏មហាសាលរបស់លោក កើត សុទ្ធា​រ៉ា ព្រោះវាធ្វើឲ្យមេគយរូបនេះ រក​ចំណូល​ពី​ទំនិញគេចពន្ធ​ទាំង​នោះ​​ក៏បាន​កាន់តែច្រើនផងដែរ ។

ទាក់ទិនទៅនិងអំពើពុករលួយរបស់មេគយខេត្តព្រះសីហនុលោក កើត សុទ្ធារ៉ារូបនេះ ល្មមដល់​ពេល​លោក ប៉ែន ស៊ីម៉ន ប្រធានគយ និងរដ្ឋាករទូទាំងប្រទេស រួមជាមួយនិងអង្គភាព​ប្រឆាំង​អំពើពុករលួយរបស់លោក ឱម យិនទៀង បើកប្រតិបត្តិការចាត់វិធានការលើលោក កើត សុទ្ធា​រ៉ា នេះហើយ កំទុកឲ្យដំបៅក្លាយទៅជាមហារីកឲ្យសោះ ព្រោះ​​ថាឥឡូវនេះវា​បាន​ធ្វើឲ្យបាត់បង់​សថិការរបស់ជាតិ​អស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលទាំងនេះគឺជាថវិការដ៏ចាំចាប់​សម្រាប់យក​មកបំរើផ្នែកសេដ្ឋកិច្ចជាតិដ៏សំខាន់ ហើយត្រូវតែដាស់ទោសទាន់ឲ្យបានធ្ងន់​ដល់មន្រ្តីពុក​រលួយ​របៀបនេះ ដើម្បីឲ្យសមទៅនិងទង្វើដែលគេបានធ្វើ ក៏ដូចជាការព្រមានដល់មន្រ្តីគយ ទាំងឡាយ​ឯទៀតផងដែរ ដើម្បីកុំឲ្យប្រព្រឹត្តអំពើពុក​រលួយបែបនេះតទៅទៀត ។

គណបក្ស សម រង្ស៊ី ទាក់ទិនទៅនិងអំពើពុករលួយនេះ ជានិច្ចជាកាល​គឺតែងតែធ្វើការ​អំពាវនាវ​ឲ្យរដ្ឋាភិបាលចាត់វិធានការបង្ក្រាបចំពោះបង្ហានេះឲ្យបានតឹងរឹង និងយកចិត្តទុកដាក់ជាទីបំផុត បើមិនដូចច្នេះ​ទេនិងធ្វើឲ្យបាត់ថវិការជាតិជាច្រើនធ្លាក់ចូលទៅក្នុងហោប៉ាវ​របស់មន្រ្តី​ពុករលួយ​ទាំងនោះ ។ តែបើទោះបីជាគណបក្ស សម រង្ស៊ី ធ្វើការអំពាវនាយ៉ាងណាក៏រដ្ឋាភិបាលរបស់​លោក ហ៊ុន សែន មិនខ្ចីខ្វល់យកចិត្តទុកដាក់ស្តាប់ និងធ្វើតាមសំណើររបស់គណបក្ស​ សម រង្ស៊ី ឡើយ ។ ហើយនៅពេលខ្វះខាតថវិការសម្រាប់យកមកបំពេញការចំណាយផ្សេងៗដែលជាតំរូវ ការចំបាប់របស់ជាតិ បាននាំគ្នាចាប់ផ្តើមរត់ជើងបីជើងបួន ទៅរកសុំជំនួយពីរបទេស ឬទៅខ្ចី​បុល​គេ ដែលនេះគឺជារឿងអាម៉ាស់ជាទីបំផុតសម្រាប់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ។

គណបក្ស​ សម រង្ស៊ី នៅពេលទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋបានគ្រប់គ្រងអំណាចហើយ​នោះ គណបក្ស សម រង្ស៊ី និងចាត់វិធានការចំពោះករណីនេះឲ្យមានប្រសិទ្ធភាពជាទីបំផុត ហើយ​និងបោសសំអាតឲ្យអស់នូវមន្រ្តីពុលរលួយ ខិលខូច ដែលគិតតែពីផលប្រយោជន៏របស់ខ្លួន និង​បក្ខ​ពួកជាធំបែបនេះ ជាមួយគ្នានោះគណបក្ស សម រង្ស៊ី និងរៀបចំឡើងវិញ​គ្រប់បណ្តាស្ថាប័ន
ដែលពាក់ព័ន្ធមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារឲ្យមានគុណភាពខ្ពស់ ដោយមិន​បណ្តោយ​​ឲ្យកើតមានអំពើពុករលួយបែបការិយាធិបតេយ្យ ដូចរដ្ឋាភិបាលលោក ហ៊ុន សែន សព្វ​ថ្ងៃនេះឡើយ ។

គណបក្ស​សម រង្ស៊ី មានគោលនយោបាយច្បាស់លាស់ជុំវិញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះ ព្រោះថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី គឺជាអ្នកដែលមានជំនាញផ្នែកសេដ្ឋកិច្ច និងមាន​បទ​ពិសោធន៏ខ្ពស់ ដែលរដ្ឋាភិបាលបច្ចុប្បន្ននេះ​មិនអាំចធ្វើទៅបាន​ដូចលោកអ្នកបានជ្រាប​ស្រាប់​ហើយថា កាលពីជំនាន់លោក សម រង្ស៊ី នៅកាន់​ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក​បានធ្វើការងារនេះដោយទទួលបានភាពជោគជ័យជាទីបំផុត សង្វាក់ផលិតកម្មគ្រប់ប្រភេទ
ដំណើរការទៅដោយរលូន និងមានស្ថារភាព ៕

No comments:

Post a Comment

yes