សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 2, 2012

គង់ គាំ ៖ ការរួមគ្នាជាសម្លេងតែមួយ រវាងគណបក្សប្រឆាំងទាំងពីរ គឺដើម្បីបញ្ចប់អំណាចផ្តាច់ការនៅកម្ពុជា និងសម្រាប់វាសនាអនាគត់ប្រទេសជាតិ


រចន្តនយោបាយនៅក្នុងប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការប្រែប្រួលនិងផ្លាស់​ប្តូរ មិនទៀងទាត់នោះឡើយ យ៉ាងណាម៉ិញទឹកចិត្តរបស់ប្រជាពលរដ្ឋក៏មានការប្រួលប្រែទៅតាម​នោះផងដែរ ដែលធ្វើឲ្យគណបក្សកាន់អំណាចមានការភ័យខ្លាចពីសន្ទុះនៃការគាំទ្ររបស់ប្រជា ពលរដ្ឋមកលើគណបក្សប្រឆាំង ។

ហេតុដូចនេះហើយបានជាគណបក្សកាន់អំណាច ខំរកគ្រប់វិធីដោយធ្វើយ៉ាងណាដើម្បីយកឈ្នះ លើគណបក្សប្រឆាំង ដោយពួកគេខំប្រឹងលេងល្បែងប្រជាភិថុតិតាមគ្រប់រូបភាព ដើម្បីទទួល បានការគាំទ្រពីប្រជាពលរដ្ឋ ដូចជាការកាត់ដីសប្បទានជូនប្រជាពលរដ្ឋ ការដោះស្រាយវិវាទដី ធ្លីរាំរៃរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ក៏ដូចជាការបញ្ចុះតម្លៃប្រេងសាំងឲ្យមានការធ្លាក់ចុះបន្តិច ជាដើម ។ ទង្វើដែលគណបក្សប្រជាជនធ្វើបែបនេះ ព្រោះក៏ដោយសារតែការបោះឆ្នោតថ្នាក់ជាតិ ក៏បានរំកិលខិតជិតចូលមកដល់ហើយផងដែរ អ្វីដែលគណបក្សប្រជាជន បានធ្វើទាំងអស់នេះ តាមពិតគឺដើម្បីរក្សាអំណាចរបស់ខ្លួន និងបក្ខពួកគេតែប៉ុណ្ណោះ ។ តែបើចប់ពីនេះទៅគេនិង ធ្វើ​បាបប្រជាពលរដ្ឋជារៀងរាល់ថ្ងៃគ្មានពេលល្ហែរ ដូចជាពេលកន្លងទៅយ៉ាងដូចច្នោះអញ្ចឹង ។


ហើយអ្វីដែលជាការព្រួយបារម្ភធំបំផុតរបស់គណបក្សប្រជាជនជាងនេះទៅទៀតនោះ គឺនៅ​បន្ទាប់​​ពីគណបក្សប្រឆាំងពីរ បានធ្វើការប្រកាសជាសារធារណៈ ថានិងបង្រួបបង្រួមគ្នា​ដើម្បី​ច្របាប់​បញ្ជូលជាសម្លេងតែមួយ ក្នុងការផ្តួលអំណាចផ្តាច់ការនៅកម្ពុជានោះ ។

ជាការពិតរបត់នយោបាយថ្មីសំរាប់អ្នកប្រជាធិបតេយ្យនៅកម្ពុជា គឺត្រូវតែស្វែងរកការរួម​បញ្ចូល​គ្នាដើម្បី ឲ្យក្លាយទៅជាកម្លាំងតែមួយ ក្នុងការយកឈ្នះលើគណបក្សកាន់អំណាចសព្វ​ថ្ងៃក្នុង​ការ​បោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ។

យើងបានដឹងហើយថា លទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់ាណត្តិទី៣ បានបង្ហាញឲ្យឃើញ​យ៉ាងច្បាស់​ថា គឺមានតែការបង្រួបបង្រួមគ្នាទេ ទើបអាចធ្វើឲ្យកម្លាំងអ្នកប្រជាធិបតេយ្យ ក្លាយជាកម្លាំងស្នូលមួយដ៏​រឹងមាំ សំរាប់ការដណ្តើមយកជ័យជំនះ ពីគណបក្សកាន់អំណាចសព្វថ្ងៃ ដើម្បី​ធ្វើការផ្លាស់ប្តូមុខមាត់ប្រទេសកម្ពុជា ឲ្យមានឈ្មោះបោះសម្លេងនៅលើឆាកជាតិ និងអន្តរជាតិ តាមរយៈការបោះឆ្នោត ក្នុងឆ្នាំ២០១៣ ខាងមុខនេះ ។

បើទោះបីជាសម្លេងនៃការគាំទ្រពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រជាធិបតេយ្យទាំងពីរនេះ ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៣ បូកបញ្ជូលគ្នាទៅ តិចជាងសម្លេងរបស់គណបក្ស​កាន់អំណាចក៏ដោយ ក៏ប៉ុន្តែប្រសិនបើគេគ្រលេកមើល ទៅលើនិតិវិធីរៀបចំការបោះឆ្នោតឃើញថាមានភាពមិនប្រក្រតីជាច្រើនលើសលប់ដែលបានកើតមាននៅពេលបោះឆ្នោតនោះ

មួយវិញទៀតចំនួនប្រជាពលរដ្ឋដែលបានទៅចូលរួមបោះឆ្នោតនៅក្នុងអាណត្តិនេះ គឺមានការ ធ្លាក់ចុះយ៉ាងគំហ៊ុក ដែលប្រជាពលរដ្ឋមិនបានទៅចូលរួមបោះ​ឆ្នោតទាំងនោះភាគច្រើន ត្រូវគេដឹងថាជាអ្នកដែលគាំទ្រគណបក្សប្រឆាំង។ ដូច្នេះបើយោងទៅលើ​លទ្ធផលនេះ​បានបង្ហាញឲ្យ​ឃើញ​យ៉ាងច្បាស់ថា ប្រសិនបើការបោះឆ្នោតនាពេលកន្លងមកប្រព្រឹត្តិទៅដោយភាពត្រឹមត្រូវ សេរី យុត្តិធម៌នោះ សម្លេងគណបក្សប្រឆាំងគឺអាចប្រហាក់ប្រហែល ឬក៏អាចឈ្នះគណបក្សកាន់អំណាច​ក៏ថាបាន

ដើម្បីឲ្យប្រជាពលរដ្ឋ លោកបានអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដោយគ្មានការគំរាម
កំហែង ការបំបិទសិទ្ធ និងការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្មើរភាពគ្នា ហើយដើម្បីកុំឲ្យសម្លេងគណបក្សប្រឆាំង​បែកខ្ញែក និងដើម្បី​ជាការដាក់សម្ពាធកាន់​តែខ្លាំង​ទៅលើស្ថាប័នរៀបចំការបោះឆ្នោតរបស់កម្ពុជា ពិតណាស់​គណបក្ស សម រង្ស៊ី ត្រូវតែរកផ្លូវដើម្បីឲ្យមានការបង្រួបបង្រួមគ្នាជាមួយនឹងគណបក្សប្រជាធិបតេយ្យដូចគ្នា ។ប្រសិនបើមិនមានការ​​​រួប
រួមគ្នារវាងអ្នកប្រជាធិបតេយ្យនោះទេ ច្បាស់ណាស់គឺយើងបានផ្តល់កាសឈ្នះ រួចជាស្រេចឲ្យ
ទៅគណបក្ស​កាន់​អំណាច ដូចនេះលទ្ធភាពឈ្នះឆ្នោត និងការដឹកនាំប្រទេស គឺមានតិច​បំផុត​សម្រាប់​គណ​បក្សប្រឆាំង ។

លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៏ប្រាប់ឲ្យដឹងថា ការរួប រួមរវាងអ្នកប្រជាធិបតេយ្យពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះកម្លាំងនិងសន្ទុះនៃការគាំទ្រ បន្ទាប់ពីមានការបោះឆ្នោតឃុំ-សង្កាត់រួចមកសបញ្ជាក់ឲ្យឃើញថាជាផ្លូវមួយអាចឲ្យអ្នកប្រជាធិ បតេយ្យ ទទួលបានជោគជ័យលើគណបក្សកាន់អំណាចបាន នៅពេលបោះឆ្នោតថ្នាក់ជាតិខាង​មុខនេះ ។

លោក គង់ គាំ បានបន្ថែមទៀតថាជាតិត្រូវការយើង ដូច្នេះអ្នកប្រជាធិបតេយ្យត្រូវតែរួប​រួមជា មួយ​គ្នាដើម្បីបញ្ចប់អំណាចផ្តាប់ការនៅកម្ពុជាឲ្យខានតែបាននៅឆ្នាំ២០១៣ខាងមុខនេះ ។ ហើយ សូមឲ្យថ្នាក់ដឹកនាំនៅមូលដ្ឋានទាំងអស់ ធ្វើការងាររួមបញ្ចូលគ្នាដើម្បីជាសម្លេងតែមួយ ក្នុងការ​តទល់​ជាមួយ និងគណបក្សកាន់អំណាចសព្វថ្ងៃនេះ ។ លោកថាយើងបានឃើញហើយ រដ្ឋាភិ​បាលសព្វថ្ងៃ គឺគេមិនបានគិតគូប្រជាពលរដ្ឋខ្លួនជាធំនោះទេ គឺគេគិតតែពីអំណាច របស់ពួកគេ​ជាធំតែប៉ុណ្ណោះ ។ ជាមួយគ្នានោះប្រជាពលរដ្ឋខ្លះរកតែអង្ករច្រកឆ្នាំងពុំបាន មានដីតែមួយដុំ​ក៏​ត្រូវ​បានរដ្ឋអំណាចរបស់គណបក្ស ប្រជាជនរំលោភយកគ្មានសល់ ព្រៃឈើ រ៉ែ ដែលជាសម្បត្តិ​មានតម្លៃរបស់យើង ក៏ត្រូវបានអ្នកមានអំណាចសព្វថ្ងៃបំផ្លាញស្ទើរគ្មានសល់ផងដែរ ហើយប្រជា​ពលរដ្ឋរស់នៅក្នុងសភាព ខ្លាច ខ្លៅ ហើយនិងឃ្លានតែប៉ុណ្ណោះ ។

លោក គង់ គាំ បានជំរាបជូនទៀតផងដែរថា សេចក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ​រាប់សិប​ឆ្នាំមកនេះ សមល្មមដល់ពេល​ត្រូវតែបញ្ចប់នៅ​ឆ្នាំ២០១៣នេះហើយពីព្រោះប្រជាពលរដ្ឋខ្មែរ ធ្លាប់ទទួលរងការជិះជាន់ធ្វើបាប ការបណ្តេញចេញ​ទាំង​បង្ខំ ដើម្បីរំលោភ​យក​ដី​ធ្លី ការកើតមានសង្គ្រាមរាំរ៉ៃ ការរស់នៅក្រោមឥទ្ធិពលគ្រប់គ្រងរបស់បរទេសឈ្លានពាន និងការទទួលរងភាពអយុត្តិធម៌ ដោយសារប្រព័ន្ធតុលាការ​ជាច្រើនណាស់ទៅហើយ ស្ទើរតែធ្វើឲ្យតំណក់ទឹកភ្នែក​របស់​ប្រជាពលរដ្ឋដែរហូរចុះមកក្លាយទៅជាស្ទឹង និង​ឈាមរបស់ពួកគាត់ក្លាយ​ទៅជា​ទន្លេ​ទៅ​ហើយ​។ ដូចនេះភាពជោគជាំដោយ​ការភ័យខ្លាច និង​ការទទួលរងគ្រោះទាំងនេះ គឺត្រូវតែបញ្ចប់​នៅត្រឹមឆ្នាំ២០១៣ឲ្យខានតែបាន

ដូចនេះហើយបានជាគណបក្ស សម រង្ស៊ី អំពាវនាវឲ្យអ្នកប្រជាធិបតេយ្យទាំងអស់ ចូលរួមជា មួយនិងគណបក្ស សម រង្ស៊ី ដើម្បីបញ្ចប់អំណាចផ្តាប់ការនៅកម្ពុជាពីគណបក្សប្រជាជន របស់​លោក ហ៊ុន សែន ឲ្យបាននៅឆ្នាំ២០១៣ ដែលជាឆ្នាំអ្នកប្រជាធិបតេយ្យត្រូវតែ​ធ្វើការសង្គ្រោះ​ប្រជាពលរដ្ឋ និងប្រទេសកម្ពុជារបស់យើង ។ ហើយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ខាងមុខ​នេះគណប្រតិភូរបស់គណបក្សប្រឆាំងទាំងពីរ និងទៅជួបគ្នានៅប្រទេសភីលីពីន ដើម្បីបើកការ​ចរចារ លើការបង្រួមបង្រួមអ្នកប្រជាធិបតេយ្យ ជាពិសេសគឺការច្របាច់បញ្ចូលគ្នា​ជាសម្លេង​តែ​មួយ រវាងគណបក្សប្រឆាំងទាំងពីរនេះ ។

ហើយការអំពាវនាវឲ្យអ្នកប្រជាធិបតេយ្យមកចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី ដើម្បី​យើង​ស្រោចស្រង់ប្រទេសជាតិពីគណបក្សប្រជាជននោះ គឺជាគោលជំហរដ៏ឥតងាករេ និង​តាំងពីដើមរហូតមករបស់គណបក្សសមរង្ស៊ី ដែលជាគណបក្សក្តីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ ៕

No comments:

Post a Comment

yes