សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

អ្នកស្រី មូរ សុខហួរ ចូល​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​៣​សីហា​ដើម្បី​បញ្ចប់​ការ​ប្ដឹងផ្ដល់


នៅ​ថ្ងៃ​ទី​២៩ កក្កដា តុលាការ​សាលាឧទ្ធរណ៍ កោះ​ហៅ​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី គឺ​អ្នកស្រី មូរ សុខហួរ សាកសួរ​ជុំវិញ​បណ្ដឹង​ស្នើសុំ​ផ្ដល់​នីតិសម្បទា​ជា​អ្នក​តំណាង​រាស្ត្រ​ឡើង​វិញ។
RFA Photo
លោកស្រី មួរ សុខហួរ តំណាងរាស្ត្រ​នៃ​គណបក្ស​សម​រង្ស៊ី និង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។
អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍ នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ ២០១២ ថា អ្នកស្រី​ចាញ់​ក្ដី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ហើយ​ក៏​បាន​បង់​ប្រាក់​គ្រប់​ចំនួន​ដែរ។ ប៉ុន្តែ តុលាការ​នៅ​តែ​មិន​ទាន់​ផ្ដល់​នីតិសម្បទា ជា​អ្នក​តំណាង​រាស្ត្រ​ឲ្យ​អ្នកស្រី​វិញ​នៅ​ឡើយ​ទេ។
អ្នកស្រី​បន្ត​ថា នៅ​ថ្ងៃ​ទី​៣ សីហា​ខាង​មុខ អ្នកស្រី​នឹង​ចូល​ទៅ​តុលាការ​សាលាឧទ្ធរណ៍​តាម​ការ​កោះហៅ៖ «ដើម្បី​ឲ្យ​ខ្ញុំ​ចូល​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី​៣ សីហា ឆ្នាំ ២០១២ ខាង​មុខ ដើម្បី​បញ្ចប់​ករណី​ប្ដឹងផ្ដល់​រវាង​ខ្ញុំ និង​លោក ហ៊ុន សែន ហើយ​ប្រាក់​ខែ​ខ្ញុំ​ត្រូវ​បាន​ក៏​គេ​បាន​កាត់​អស់​ទាំង​អស់ ៤.០០០ ដុល្លារ នីតិវិធី​ចុង​ក្រោយ​តុលាការ​នឹង​ពិចារណា ផ្ដល់​នីតិសម្បទា​ឲ្យ​ខ្ញុំ​ឡើង​វិញ»។
លោកស្រី មូរ សុខហួរ បន្ត​ថា អ្នកស្រី​សង្ឃឹម​ថា តុលាការ​សាលាឧទ្ធរណ៍​នឹង​ផ្ដល់​នីតិសម្បទា​ជូន​អ្នក​ស្រី ជា​អ្នក​តំណាង​រាស្ត្រ​ទៅ​តាម​សំណើ​របស់​អ្នកស្រី និង​តាម​ឆន្ទៈ​ពលរដ្ឋ។
ពាក្យ​បណ្ដឹង​ស្ដារ​នីតិសម្បទា​ឡើង​វិញ គឺ​ធ្វើ​បន្ទាប់​ពី​តុលាការ​គ្រប់​លំដាប់​ថ្នាក់​កាត់​ក្ដី​ឲ្យ​អ្នកស្រី មូរ សុខហួរ ចាញ់​ក្ដី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​តុលាការ​ឲ្យ​អ្នកស្រី មូរ សុខហួរ បង់​ប្រាក់ ៤.០០០ ដុល្លារ។ ចំនួន​ពាក់​កណ្ដាល​ត្រូវ​ប្រគល់​ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ចំនួន​ពាក់​កណ្ដាល​ទៀត ប្រគល់​ទៅ​ឲ្យ​រដ្ឋ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី បាន​ប្ដឹងផ្ដល់​គ្នា​ទៅវិញ​ទៅមក ពី​បទ​បរិហារកេរ្តិ៍ ដែល​កើត​ចេញ​ពី​ការ​ធ្វើ​អត្ថាធិប្បាយ​ដោយ​ប្រយោល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ខេត្ត​កំពត កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​២០០៩ កន្លង​ទៅ ទាក់ទង​នឹង​ពាក្យ​ថា ស្រី​ម្នាក់​ជើង​ខ្លាំង ហើយ​អ្នកស្រី មួរ សុខហួរ បាន​ចាត់​ទុក​ថា លោក​នាយក​រដ្ឋមន្ត្រី​សំដៅ​មក​លើ​លោកស្រី៕

No comments:

Post a Comment

yes