សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

អ្នកប្រជាធិបតេយ្យ​ប្រមូលបាន៦ម៉ឺន​ស្នាម​មេដៃ ក្នុងខណៈ​ជា មុនី​ប្រកាស​ចង់​ជួយ


រាជធានី​ភ្នំពេញ៖ សមាគម​អ្នកប្រជាធិបតេយ្យ​របស់​លោក ម៉ម សណង់​ដូ បាន​ប្រមូល​ស្នាម​មេដៃ​ប្រមាណ​ជា៦ម៉ឺន​ស្នាម​មេដៃ​ហើយ ដើម្បី​ស្នើសុំ​តុលាការ​អនុញ្ញាត​ឲ្យ​លោក ម៉ម សូណង់ដូ ស្ថិតនៅ​ក្រៅ​ឃុំ ក្នុងខណៈដែល​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ប្រកាស​ប្រមូល​ស្នាម​មេដៃ​ពី​កម្មករ​រោងចក្រ។

លោក គង់ គ​ន្ធា ជំនួយការ​រដ្ឋបាលរ​បស់​សមាគម​អ្នកប្រជាធិបតេយ្យ បាន​មានប្រសាសន៍ថា សមាគម​ប្រជាធិបតេយ្យ​បានធ្វើ​យុទ្ធនា​ការប្រមូល​ស្នាម​មេដៃ​ទៅតាម​តំបន់​ធ្វើការ​របស់ខ្លួន​ដោយបាន​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​បាន​ជាង៦ម៉ឺន​មេដៃ​ហើយ។

លោក គង់ គ​ន្ធា បញ្ជាក់ថា៖«រហូតមកដល់​បច្ចុប្បន្ន​នេះ យើង​ទទួលបាន​ប្រមាណ​ជាជាង៦ម៉ឺន​នាក់​ហើយ ហើយ​យើង​ក៏បាន​ទទួល​បានជា​បន្ត​បន្ទាប់​ទៀត​ដែរ»។

ចំណែកឯ​លោក ជា មន្នី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ក្នុង​កិច្ចប្រជុំ​របស់​សហជីព​សេរី​កម្មករ​កម្ពុជា កាលពី​ថ្ងៃទី២៩ ខែកក្កដា កន្លងទៅ
 ក៏​កំពុង​គម្រោង​ប្រមូល​ស្នាម​មេដៃ ពី​កម្មករ​រោងចក្រ ចំនួន៣៥ រោងចក្រ​ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ កណ្តាល និង​កំពង់ចាម។
ការប្រមូល​ស្នាម​មេដៃ​នេះ​គឺ​ដើម្បី​ទាមទារ​អោយ​តុលាការ​អនុញ្ញាតអោយ​លោក ម៉ម សូណង់ដូ ដែល​កំពុងតែ​ស្ថិតនៅក្នុង​ពន្ធនាគារ​ព្រៃ​សរ​នោះ ស្ថិតនៅ​ក្រៅ​ឃុំ។


គួរ​រំលឹក​ដែរ​ថា លោក ម៉ម សូណង់ដូ ត្រូវបាន​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី១៥ខែកក្កដា​នេះ ស្ថិតនៅ​គេហដ្ឋាន​របស់លោក ក្រោម​បទចោទប្រកាន់​ចំនួន ៤ចំនុច គឺ ទីមួយ​ផ្តួច​ផ្តើមគំនិត​ប្រឆាំង​រដ្ឋាភិបាល ទី​ពីរ​ធ្វើ​កុបកម្ម​ខុសច្បាប់ ទី​បី​ញុះញង់​អោយមាន​ការ​កាន់​អាវុធ​ខុសច្បាប់ និង ទី​បួន​ប្រឆាំង​ជាមួយ​អាជ្ញាធរ​ស្របច្បាប់៕

No comments:

Post a Comment

yes