សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 29, 2012

រថយន្ត​ដឹក​ដី​ធុន​យក្ស​បុក​រថយន្ត​​ដឹក​កម្ម​ករ​កំពុង​ឈប់​​ស្ងៀម​រុញ​ផ្ទប់​រថយន្ត​កុងតឺន័រ​ស្លាប់​១ របួស​ធ្ងន់ និង​​ស្រាល​ជាង​២០​នាក់​


រាជធានីភ្នំពេញ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​​​​ភ្លាមៗ​នៅ​នឹង​កន្លែង​ និង​ជាង​២០​នាក់​ទៀត​រង​របួស​ធ្ងន់ និងស្រាល ក្នុង​នោះ​មាន​ទាំង​ស្ត្រី​មាន​ផ្ទៃ​ពោះ​៣​ទៅ​៤​នាក់​ផង​ដែរ ដោយ​សារ​ឧប្បត្តិ​ហេតុ​​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាង​រថយន្ត​ដឹក​ដី​ធុន​យក្ស​យីឌុប បើក​បុក​រថយន្ត​ដឹក​​កម្ម​ករ​​ដែល​កំពុងឈប់​ស្ងៀម​​ដាក់​កម្ម​ករពី​​ក្រោយ​​ផ្ទប់​ជា​មួយ​​រថយន្ត​កុង​តឺន័រ​​កំពុង​ឈប់​ស្ងៀម​​ដែរ ។គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នោះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​​៥​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​​២៨ កក្កដា ២០១២ ​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​​ផ្សារ​ក្រាំង​ពង្រ​ ស្ថិត​ក្នុង​ភូមិ​​ទឹក​ថ្លា​ សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ ។ ​រថយន្ត​ដឹក​ដី​ដែល​បង្ក​គ្រោះ​ថ្នាក់​នោះ​​ម៉ាក​ហ៊ីណូ​ ពណ៌​ខៀវ ​ចំណែក​រថយន្ត​ដឹក​កម្ម​​​ករ​​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ចំណុះ​១​តោន ពណ៌​ស  បើក​ដោយ​​ឈ្មោះ​​ស្រស់ ខុម ភេទ​ប្រុស អាយុ​​៥២​ឆ្នាំ មាន​​ទីលំនៅភូមិ​ស្លែង​គង់ ឃុំ​​ដើម​​ឫស ស្រុក​កណ្តា​ល​ស្ទឹង ​ខេត្ត​កណ្តាល ដោយ​ឡែក​​រថយន្ត​កុង​តឺន័រ​ដែលឈប់​​ចត​ស្ងៀម​នោះ​ពណ៌ត្រេអីុ ។តាម​ប្រភព​​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ហ៊ីយ៉ាន់ដាយ​​បាន​ដឹក​កម្ម​ករ​ជាង​២០​នាក់ ចេញពី​ឃុំ​​ដើម​ឫស ស្រុក​កណ្តាល​​ស្ទឹង ខេត្ត​កណ្តាល ​ទៅ​ធ្វើ​ការ​រោង​ចក្រ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។
លុះមក​ដល់​ត្រង់​ចំណុច​កើត​ហេតុ​​រថយន្ត​នេះ​បាន​ឈប់​ពី​ក្រោយ​​រថយន្ត​កុង​តឺន័រ​​មួយ​គ្រឿង​ដែល​កំពុង​ឈប់​ស្ងៀម ដើម្បី​ដាក់​កម្ម​ករ ខណៈ​​ពេល​ដែល​កម្ម​ករ​កំពុង​នាំ​គ្នា​​ឡើង​ជិះ ស្រាប់​តែ​រថយន្ត​ដឹក​ដី​នោះ​បើក​បរ​ក្នុង​ល្បឿ់ន​យ៉ាង​លឿន​មក​ដល់​ហើយ​បាន​បុក​​រថយន្ត​ដឹក​កម្ម​ករ​នោះ​ពី​ក្រោយ​ពេញ​ទំហឹង​រុញ​ទៅ​​ផ្ទប់​​ជា​មួយ​រថយន្ត​​កុង​តឺន័រ បណ្តាល​ឱ្យ​កម្ម​ករ​ម្នាក់​ឈ្មោះ​ពាវ ឆាយ ភេទ​​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវ​រថយន្ត​ដឹក​ដី​នេះ​កិន​បែក​ក្បាល​ចេញ​ខួរ​ស្លាប់​​នៅ​នឹងកន្លែង ឯ​ជា​ង​២០​នាក់​​​ផ្សេង​ទៀត​​រង​របួស​ធ្ងន់ និង​​ស្រាល ។

No comments:

Post a Comment

yes