សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 20, 2015

ដ៏រាបណាប្រព័ន្ធតុលាការនៅកម្ពុជា មានឯករាជ្យភាពពិតប្រាកដ​ ទើបកម្ពុជា​អាចជៀសផុតពីការប្រព្រឹត្តអំពើហិង្សា និងវប្បធម៌និទណ្ឌភាព

ដោយ៖ យ៉ន លីណេត

ប្រទេសកម្ពុជា បើទោះបីជាទទួលបានសន្តិភាពបរិបូរណ៍ កាលពីឆ្នាំ១៩៩៨ក៏ដោយ ក៏ប៉ុន្តែ ប្រ​ទេសដ៏អភ័ព្វមួយនេះ នៅតែប្រឈមនឹងការធ្លាក់ចូល ទៅក្នុងការប្រព្រឹត្តអំពើហិង្សា កាប់សម្លាប់ ក្រោមរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន និងមានលោក ហ៊ុន សែន ជានា​យក​រដ្ឋ​មន្រ្តី ដែលនេះស្តែងអោយឃើញផងដែរ ពីការពុំទាន់ធានាបាននីតិរដ្ឋពេញលេញ ហើយ​វប្បធម៌​និទណ្ឌ​ភាព ក៏នៅ​តែអូសបន្លាយរហូតមកទល់នឹងពេលបច្ចុប្បន្ន អមដោយប្រព័ន្ធតុលាការ ស្ថិត នៅក្រោមអំណាចបុគ្គលផងនោះ ។

ក្រុមអ្នកជំនាញក្នុងកម្មវិធី ជម្រុញការអនុវត្តកាតព្វកិច្ច​ ក្នុងការទប់ស្កាត់​អំពើឧក្រិដ្ឋកម្ម​ឃោរឃៅ​លើ​មនុស្សជាតិ បានលើកឡើងថា ប្រទេសកម្ពុជា ត្រូវតែធានាឲ្យបាន ថាមិនមានការរំលោភ​សិទ្ធិ​មនុស្ស ហើយត្រូវកែទម្រង់ប្រព័ន្ធតុលាការមួយ ដែលមានឯករាជ្យភាពពិតប្រាកដ ទើបប្រទេស​កម្ពុ​ជា អាចជៀសផុតពីការកើតឡើងនៃសកម្មភាពហិង្សាឃោរឃៅ ព្រៃផ្សៃ  ដូចដែល​ធ្លាប់បាន​កើត​ឡើងកាលពីអតីតកាល ។


ក្រុមអ្នកជំនាញ បានលើកឡើងទៀតថា ប្រទេសកម្ពុជា នៅតែប្រឈមមុខនឹងសញ្ញា ដែលអាច​ក្លាយជាកត្តាហានិភ័យ នាំទៅរកការកើតមានអំពើហិង្សា និទណ្ឌភាពធ្ងន់ធ្ងរ  ដូចសកម្មភា​ពដែល​បាន​កើតឡើង លើតំណាងរាស្រ្តគណបក្សសង្ក្រោះជាតិ ចំនួន២រូប ដែលរងការវាយ​ប្រហារយ៉ាង​ព្រៃ​ផ្សៃ ពីក្រុមបាតុការ រួមទាំងសកម្មភាពហិង្សានានា​ផ្សេងទៀត​ លើសកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស ពលរដ្ឋទន់ខ្សោយ ដោយការរំលោភដីធ្លី ផ្ទះ​សម្បែងពលរដ្ឋ ពីសំ​ណាក់​អ្នកមានលុយ មានអំណាច មន្រ្តីខិលខូច រួមទាំងអំពើអយុត្តិធម៌​សង្គម​ផ្សេងៗ​ជា​ច្រើនទៀតផងដែរ ។

ដូចនេះ ដើម្បីផ្តល់យុត្តិធម៌សង្គម បញ្ចប់វប្បធម៌និទណ្ឌភាព ក្នុងប្រទេសកម្ពុជា ដ៏រាបណាប្រព័ន្ធ តុលាការឯករាជ្យ មិនស្ថិតនៅក្រោមអំណាចបុគ្គល ឬអ្នកមានលុយ មានអំណាច និងមន្រ្តីពុក រលួយខិលខូច ដោយក្នុងនោះតុលាការត្រូវចៀសវាងនូវអគតិទាំងបួន រួមាន ឆន្ទាគតិ លំអៀង​ព្រោះ​ស្រលាញ់  ទោសគតិ លំអៀងព្រោះស្អប់  មោហគតិ លំអៀងព្រោះល្ងង់ និង​ ភយា​គតិ លំអៀងព្រោះខ្លាច ៕

No comments:

Post a Comment

yes