សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

ពលរដ្ឋ​១៧៥​គ្រសារ នៅ​ខេត្ត​សៀម​រាប ទាម​ទារ​ដី​សម្ប​ទាន​សង្គម​កិច្ច


cchr-forum-in-sr-savy
វេទិកា​សាធារណៈដែលរៀបចំដោយ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ខេត្ត​សៀម​រាប (រូបថត បូ សាវី)

ប្រជាពលរដ្ឋចំនួន ១៧៥គ្រួសារ នៅ​ខេត្ត​សៀម​រាប ដែល​មាន​ទំនាស់​ដី​ធ្លី​ដ៏​ចម្រូង​ចម្រាស់ នៅ​តំបន់​​ទំនប់​​សួង​ ជាមួយ​ពលរដ្ឋ​​​នៅ​ឃុំ​អន្លង់​សំណរ​​ បាន​អំពា​វ​​​នាវ​​ដល់រដ្ឋាភិ​បាល ផ្ដល់​ដី​​សម្ប​ទាន​​សង្គម​កិច្ច ដល់​ពួក​​​គេ​ឲ្យ​បាន​ឆាប់។
ថ្លែង​ក្នុង​​វេទិកា​សាធារណៈ ស្ដី​ពី សិទ្ធិ​និង​ការ​អភិ​វឌ្ឍ ដែល​រៀប​​ចំ​ដោយ​​មជ្ឈ​​មណ្ឌល​​​សិទ្ធិ​​មនុស្ស​កម្ពុជា ស្ថិត​ក្នុង​ឃុំ​ជី​ក្រែង ស្រុក​ជី​ក្រែង ខេត្ដ​​សៀម​​រាប នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ ឲ្យ​ដឹង​​ថា ប្រជា​ពលរដ្ឋ​​​ចំនួន ​១៧៥​​គ្រួ​សារ ដែល​មាន​ទំនាស់​ដី​ធ្លី​ដ៏​រាំរ៉ៃ នៅ​តំបន់​ទំនប់​សួង​ កំពុង​ជួប​ការ​​លំបាក​ និង​ខ្វះ​ខាតក្នុង​​ជីវ​ភាព​ប្រចាំថ្ងៃ​ ដោយ​​ពុំ​មាន​ដីបង្កបង្កើនផល ដោយ​សារ​អាជ្ញាធរ​​បាន​​យក​ដី​តំបន់​​នោះ​ ​ឲ្យ​ទៅ​ភាគី​ពលរដ្ឋ​អន្លង់​សំណរ ធ្វើ​​​ជា​​​ក​ម្ម​​សិទ្ធ ហើយ​ពួក​គេ​បាន​​អំពាវ​​​នាវ ​ស្នើ​សុំ​ឲ្យ​​អាជ្ញាធរ​ជួយ​ដោះ​​ស្រាយ​​​ដី​សម្បទានស​ង្គម​កិច្ច​ជូន​​ពួក​គេ​​ឲ្យ​​​បាន​​ច្បាស់​​លាស់ ។
លោក ឆេង សាវឿន  ដែល​ចូល​រួម​ក្នុង​វេទិកា​នោះ​ ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១០ លោក​អភិ​បាល​​ស្រុក​ជី​​ក្រែង លោក ប៉ោ សិរី​រដ្ឋ​មុន្នី និង​​មេ​ឃុំ​ជី​ក្រែង អ្នក​ស្រី ឮ ចិន្ដា ​បាន​សន្យា​ដោះ​ស្រាយ​​​ដី​សង្គម​កិច្ច​​ជូន​ពួក​គាត់​​ចំនួន ១៧៥​គ្រួ​សារ បន្ទាប់​ពី​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ រវាង​ពលរដ្ឋ​ឃុំ​ជី​ក្រែង​និង​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​​​អន្លង់​សំណរ​​​រួច​មក​​។​ លោក​បន្ដ​ថា ការ​សន្យា​ផ្ដល់​ដី​នេះ ពុំ​ទាន់​ដឹង​​​ថា​នៅ​​កន្លែង​ណា​​ច្បាស់​​លាស់​នៅ​ឡើយ​ទេ​ ៖ “ខាងក្រុម​ប្រឹក្សា​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​សូម​ជួយ​រក​ដីដែល​ប្រជាពលរដ្ឋ​ ដែល​ធ្លាប់​មាន​បញ្ហាក​ន្លង​មក​នោះ ​ឲ្យបាន​រួសរាន់​ចែក​ប្រជាពលរដ្ឋ ​ព្រោះ​ប្រជាពល​រដ្ឋ​មាន​ការ​លំបាក​រឿង​ហូប​ចុក។”
អ្នកស្រី ឡុក ហៀ មាន​ប្រសាសន៏​ថា អភិបាល​ស្រុក​ក៏​ដូច​មេឃុំ បាន​យក​ដី​មាន​ទំនាស់​នោះ ឲ្យ​ប្រជា​ជន​​​នៅ​​ឃុំ​អន្លង់​សំណរ​ ដើម្បី​ដោះ​ដូរ​ជាមួយ​តំណាង​ពួក​គេ​ដែល​ជាប់​ពន្ធនាគារ​​ដើម្បី​បញ្ចប់​ទំនាស់ ហើយ​ថា​នឹង​ផ្ដល់​ដីស​ម្បទាន​សង្គម​កិច្ច​ឲ្យ​វិញ។ អ្នក​ស្រី​បញ្ជាក់​ថា កន្លង​មក​ អាជ្ញាធ​រ​​មាន​គម្រោង​​បែង​ចែក​​​ដី​ដល់​​ប្រជា​​​ពល​រដ្ឋ​ចំនួន ​២៣៣​គ្រួសារ តែ​ពុំ​​ដឹង​ថា​មាន​ឈ្មោះ​ពួក​គាត់​ទាំង​​ ១៧៥​គ្រួ​​សារ​​ឬ​ក៏​​យ៉ាង​ណា ៖ “ពួកខ្ញុំនេះ​ជាអ្នក​រងគ្រោះ សំ​រាប់​យក​ដីសម្បទាន​សង្គម​កិច្ចចុះ ​សំរា​ប់​ដែរ​គិច ​ដែល​អ្នក​ដែល​នៅក្នុង​ពន្ធនាគារ ​អញ្ចឹង​ហើយ​ពួកខ្ញុំ ​ក៏សុខ​ចិត្តដោះដូរ​ រឿងដីនោះ ​អ្នកជាប់​ពន្ធនាគារ​កុំឲ្យ​វាមាន​រឿង ​ជំពាក់​ជំពិន​ត៏ទៅទៀត។”
ពាក់ព័ន្ធនឹងបញ្ហានេះ អភិបាល​ស្រុកជីក្រែង លោក ប៉ោ សេរី​រដ្ឋ​មុន្នី​ មានប្រសាសន៏​ថា តំណាង​​ប្រជា​ពល​រដ្ឋ​ ១៧៥គ្រួសារ​ ត្រូវ​ធ្វើ​ពាក្យ​ស្នើ​សុំ​ដល់​អាជ្ញា​ធរ​​ឲ្យ​បាន​ត្រឹម​ត្រូវ​។ លោក​បញ្ជាក់​ថា ការ​​សន្យា​​ផ្ដល់​ដី​​សង្គម​កិច្ច​​នេះ គឺ​ជូន​ពលរដ្ឋ​ណា​ដែល​ពុំ​មាន​ដី​តែ​ប៉ុណ្ណោះ ៖ ព្រោះការ​លើក​ឡើង​ថាសុំដី​សង្គម​កិច្ច ១៧៥គ្រួសារ គឺវាផ្ទុយ​នឹងច្បាប់ ផ្ទុយ​យ៉ាងម៉េច? ផ្ទុយ​ត្រង់ថា ​វាជាកា​រលើក​ទឹក​ចិត្ត​អ្នក​ទៅប្រឆាំង​ ប្រឆាំង​ហើយ​បានដី ​ប្រឆាំង​ហើយ​បានដី ​អញ្ចឹង​កើត​ការ​ប្រឆាំង​ហ្នឹង​កាន់​តែខ្លាំង​ឡើង។ អ​ញ្ចឹង​បាន​ឲ្យធ្វើ​ពាក្យមក​ ១៧៥គ្រួសារ ​អ្នកណាខ្លះ ​ឲ្យមក​ឃុំ ឃុំ​ទៅមើល​ថា​គាត់​អត់​ដីមែន​ឬអត់។”
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០១០ តំណាង​ភាគី​ពលរដ្ឋ​ឃុំជី​ក្រែង និងឃុំអន្លង់សំណរ បាន​ព្រម​ព្រៀង​ផ្សះ​ផ្សា​ ដោះ​ស្រាយ​វិវាទ​​ទំនាស់​ដី​ធ្លី​នៅ​តំបន់​ទំនប់​សួង ៧៨ ដែល​​មាន​​អាជ្ញាធរ​​​ខេត្ដ​​​ស្រុក​​​និង​​ឃុំ ទទួល​​ស្គាល់ ដើម្បី​បញ្ចប់​ការ​ប្ដឹង​ទាម​ទារ និង​​ចូល​​កាន់​​កាប់​ដី​តំបន់​នោះ​បន្ដ​ទៀត​ ជា​ថ្នូរ​ការ​ដក​​ពាក្យ​​​បណ្ដឹង​​ខាង​ភាគី​ពលរដ្ឋ​អន្លង់​សំណរ និង​ព្រម​យក​ការ​​​ដោះ​​ស្រាយ​ដី​គោល​នយោ​បាយ​សង្គម​​កិច្ច ​ជូន​​ដល់​ភាគី​​​ពលរដ្ឋ​​ខាង​ឃុំ​ជី​ក្រែង៕

No comments:

Post a Comment

yes