សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 17, 2011

បុរសជីកច​ង្រិត​​​​​ដែលត្រូវ​​​ទាហាន​​​​ និង​មេព្រៃ​​​​បាញ់​​រលត់ជីវិត​ហើយ​


 បុរស​ក្រីក្រ​ម្នាក់​​ដើរ​ជីក​ចង្រិត​ដែលត្រូវ​​​ទាហាន​​​​ និងមេព្រៃ​​​បាញ់​​​នៅ​ក្នុង​​​ដែន​ព្រៃ​​​​ហាមឃាត់​​​​​តំបន់​ក្បាល​​​ឆាយ ​​​ខេត្ត​ព្រះ​សីហនុ ​​​ឱ្យរង​របួសធ្ងន់​​​កន្លងមក ​​ឥឡូវនេះ​​​បាន​ស្លាប់​​ហើយ ​នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត ​​រាជធានី​ភ្នំពេញ ​​កាលពីវេលាម៉ោង​​​​៦​និង​​​​​២០នាទី​​​ព្រឹកថ្ងៃទី​១៧ វិច្ឆិកា ​២០១១​។

 គួររំលឹក​ផងដែរ​ថា ​​ជនរងគ្រោះ​​​​មានឈ្មោះ​​​នួន ​បឿក អាយុ​​​២៩​ឆ្នាំ ​មានប្រពន្ធ​ឈ្មោះ​​​​​សេង វណ្ណី ​​និង​មានកូន​ប្រុស​ម្នាក់​​ មានទីលំនៅក្រុម​ទី​​​១៦ ភូមិ​​​​​​១ សង្កាត់​​លេខ​​​​១ ក្រុង​ព្រះសីហនុ ​​​​​​​​មាន​ស្រុកកំណើត​នៅ​ស្រុក​​​ទូកមាស ខេត្តកំពត​។ ​​ត្រូវ​បានរងគ្រោះ​​​ដោយគ្រាប់​កាំ​ភ្លើង​​​​​របស់​យោធា​​​​ការពារព្រៃ​​​តំបន់​ក្បាល​​ឆាយ​ម្នាក់​​មានឈ្មោះ​​​​ហុក ថៃ ​ឋានៈ​ព្រិន្ទបាល​​​​ឯក ​និង​មន្ត្រី​​រដ្ឋបាល​ព្រៃ​​ឈើម្នាក់​​​ឈ្មោះគង់ សំអុល ​មានតួនាទី​​​នាយ​រង​​​សង្កាត់រដ្ឋបាល​​​ព្រៃ​ឈើ​​​​ខេត្តព្រះសីហនុ ខណៈ​​​​ជនរងគ្រោះ​​​បាន​ចូលព្រៃ​​ជីកចង្រិត​នៅក្នុង​​តំបន់​​ក្បាល​ឆាយ ​ខេត្តព្រះសីហនុ ​​​កាលពីរសៀល​ថ្ងៃ​ទី​​​​១១ ​​​​វិច្ឆិកា ​២០១១ ​ហើយត្រូវ​ឆ្មាំ​​ការពារ​ព្រៃ​​​ឈើ​ជាទាហាន​ម្នាក់​​​ និងមេព្រៃ​​​ម្នាក់​ជិះម៉ូតូល្បាត​​​​​ក៏ជួបប្រទះ​​​ជនរងគ្រោះ ​កំពុង​ជីកចង្រិត​​​​នៅក្នុង​ព្រៃ​ហាមឃាត់នោះ ​​ក៏ទាញ​​កាំភ្លើង​​​​បាញ់​ប្រហារ ​ត្រូវ​ចំ​កំប៉េះ​គូទ​​​បុរស​រងគ្រោះ ​​​និង​បៀមគ្រាប់​​​នៅ​ក្នុងព្រោះវៀន​។ ​​​ក្រោយ​ពី​​​ពេទ្យ​​នៅខេត្ត​ព្រះ​សីហនុ ​​​ពុំ​មាន​​​ឧបករណ៍​​​គ្រប់​គ្រាន់ ដើម្បី​សង្គ្រោះ​​​ក្រុមគ្រួសារ​បាន​បញ្ជូន​ជា​​​បន្ត​​បន្ទាប់​​​រហូត​ដល់​មន្ទីរពេទ្យកាល់ម៉ែត​​​រាជធានី​ ប៉ុន្តែ​​​​នៅតែ​ពុំ​អាច​​​​​ជួយ​សង្គ្រោះបាន​។

 តាមសម្តីស្ត្រី​​​ឈ្មោះនួន ​តូច អាយុ​​៤១​ឆ្នាំ ​​ត្រូវ​ជាម្តាយ​​មីង បានរៀប​រាប់​​តាមទូរស័ព្ទ​ថា រូបគាត់​​​​ពុំដែល​បានឃើញ​​​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃ​​​​ឈើទៅអើត​​​​សួរនាំ​អ្វី​​​បន្តិចនោះទេ ​​​។ ហើយ​​អ្វី​ដែល​គួរ​​ឱ្យ​​​​ហួស​​ចិត្ត​​នោះ​គឺ​លោកឌី សុខុម​ ដែល​ជា​​ប្រធាន​​រដ្ឋបាលព្រៃ​ឈើខេត្ត​ព្រះសីហនុ ​​​បាន​ធ្វើ​របាយការណ៍​​​បំផ្លៃ​​​ការ​ពិត ភូត​កុហក​​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួលប​ន្ទុក​​​​រដ្ឋបាលព្រៃ​ឈើ​ថា ​បានចុះមើល​​​​ជនរងគ្រោះ មិនត្រឹមតែ​ប៉ុណ្ណោះ ​គេ​បានធ្វើ​​​របាយការណ៍​​​​ចោទ​​​​បុរស​​រងគ្រោះ​​ថា បាន​​កាប់​​​​ឈើ​ចំនួន​​​១៣​ដើម​​​​ទៀត​ផង ​។

 ទាក់​ទិន​​នឹង​ការ​បាញ់​​​​ប្រហារ​នេះ​​​ លោក​វ៉ា ចាន់​ថន ​​ប្រធានការិយាល័យ​​​​ព្រហ្មទណ្ឌ​​​នៃទី​បញ្ជា​ការ​​​​​​​កងរាជអាវុធហត្ថ​​​​ខេត្តព្រះសីហនុ​ ពុំ​​បាន​ធ្វើ​អត្ថា​ធិ​ប្បាយ​​​អ្វីនោះ​​ទេ គ្រាន់តែ​​ឆ្លើយ​ថា ​កំពុង​ស៊ើបអង្កេត​​​​ ឯជនដៃ​ដល់​​​បានរត់គេចខ្លួន​​​បាត់​ហើយ នៅសល់​​លោកគង់ សំអុល ​​​លោក​​​ក៏​បាន​​ហៅ​មក​សួរនាំ ​​​តែ​ពុំ​​មានការ​ឃុំ​ខ្លួន​​នោះ​ទេ​។

 ដោយឡែក ​​លោកខេង សុផល ​​អនុ​ប្រធាន​កណ្តាលព្រហ្មទណ្ឌ​​នៃស្នងការ​​ការដ្ឋាន​​​នគរ​បាល​​​ខេត្តព្រះសីហនុ ​​មានប្រសាសន៍​ថា ​សំណុំ​រឿង​នេះ​​​លោក​នឹង​ស្រាវជ្រាវរក​​​​ឱ្យឃើញ​​​​អ្នក​បញ្ជា​​​​នៅ​ពីក្រោយ​​​ការបាញ់​​​​​ប្រហារ​ដ៏​សាហាវ​​​នេះ៕





កោះសន្តិភាព

No comments:

Post a Comment

yes