សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

បទ​ល្មើស​ដឹក​ឈើ​ក្រញូង​ មាន​ភាព​អនា​ធិប​តេយ្យ​នៅ​ខេត្ត​សៀម​រាប


sr-tree-savy
ឡាន​ដឹកឈើ​នៅ​ខេត្ត​សៀមរាប (រូបថត បូ សាវី)
ប្រជា​​​ពល​​រដ្ឋ​​នៅ​​ខេត្ដ​​សៀម​​រាប ​​​​និង​​អង្គ​​ការ​​​សង្គម​ស៊ីវិល​ ដែល​ធ្វើ​ការ​លើ​បញ្ហា​ព្រៃ​​ឈើ​​​ បាន​រិះ​​គន់​​ខ្លាំងៗ​​​​​ដល់​​​​​មន្រ្ដី​​​​រដ្ឋ​​បាល​​​​ព្រៃ​​​ឈើ​​ និង​មន្ដ្រី​ពាក់​ព័ន្ធ​ថា​​ បាន​​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​​ឈើ​​​​ក្រញូង​ និង​​ឈើ​​ប្រភទ​​​​លេខ​​​ពី​រ​​​​​ ខុស​​ច្បាប់​ ដោយ​ពុំមាន​ការ​ទប់​ស្កាត់​ ​និង​បង្ក្រាប​​​។
ពលរដ្ឋ​នៅ​ស្រុក​បន្ទាយ​ស្រី​ លោក ​ដួង​ ​ឌើម​ ប្រាប់​សំឡេង​ប្រជាធិប​តេយ្យ​ VOD ​នៅ​ថ្ងៃ​​នេះ​​​ថា​ ​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ប្រណិត​នេះ ​កើត​មាន​ទាំង​យប់​ទាំង​ថ្ងៃ ​នៅ​តាម​​បណ្ដោយ​​ផ្លូវ​​​ជាតិ​​​លេខ​​​៦៧​ ​ដោយ​មាន​ការ​ដឹក​តាម​រថ​យន្ដ​​ស៊េរី​ទំនើបៗ​ ​ចេញ​ពី​​ស្រុក​​អន្លង់​វែង​ ខេត្ដ​ឧត្ដរ​មាន​​ជ័យ​ យក​ទៅ​លក់​​នៅ​​​ខេត្ដ​​​សៀម​​​រាប​​ និង​ខេត្ដ​ផ្សេងៗ​ទៀត​។ ​លោក​បន្ដ​ថា ​​រីឯ​​ព្រៃ​​ឈើ​​នៅ​​លើ​​ភ្នំ​​គូ​លេន​​ ទទួល​​រង​ការ​កាប់​​បំផ្លាញ​​ពី​​សំណាក់​​យោ​ធា​​ ស្ទើរ​តែ​ក្លាយ​ជា​វាល​​រហោ​​ឋាន​ទៅ​​ហើយ​​​។ ​​ ​ពល​រដ្ឋ​ដ​ដែល​ អះ​អាង​ថា​ សមត្ថ​កិច្ច​ជំ​នាញ​ដាក់​​​បុស្តិ៍​យាម​​កាម​​​គ្រប់​​ទី​​កន្លែ​ង​​ តែ​ពុំ​បាន​ធ្វើ​ការ​ទប់​ស្កា​ត់​ទេ​ បង្រ្កា​ប​បាន​តែ​អ្នក​រក​ស៊ី​ដឹក​អុស​ និង​​​​ធ្យូង​​​​តិច​​តួច​​ប៉ុណ្ណោះ​៖”រាល់​ថ្ងៃ​គេ​ប្រើ​រថ​យន្ត​ទំនើប​ៗ​ ដឹក​ឈើ​លេខ​១​ច្រើន​ប្រភេទ​ LEXUS ច្រើ​ន Camry ពួក​ខ្ញុំ​សង្កេត​ឃើញ​ត្រង់​ចំនុច​ភូមិ​ក្រាំង​រមាស ចំនុច​ក្បាល​ស្ពាន​ព្រះ​វិហារ​​ យក​គូលេន ​មក​ពី​ព្រៃ​ផ្អាក​ចេញ​ច្រក​ណឹង​ខ្លាំង​”​។
ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ក្រុ​ង​សៀម​រាប​ លោក​ សារ៉េត​ បានរិះ​គន់​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ លោក ​ទា ​គឹម​​សុទ្ធ​ ខ្លាំងៗ​ថា​ បាន​ឃុប​ឃិត​​ស៊ី​សំណូក​​​សូក​ប៉ាន់​​​ជា​មួយ​​ឈ្មួញ​ទុច្ច​រិត មន្ដ្រី​យោធា ​មន្ដ្រី​បរិ​​ស្ថាន​ និង​ជំនាញ​ពាក់​ព័ន្ធ​​មួយ​ចំនួន​ទៀត ​​ដឹក​​ឈើ​ខុស​ច្បាប់ ​នៅ​ក្នុង​​ខេត្ដ​​សៀម​​រាប​។ លោក​ថា​​​ នៅ​ពេល​ដឹក​​ឈើ​ដាក់​ដល់​​ក្រុង​សៀម​រាប​​ បានដឹ​ក​ចែក​ចាយ​បន្ដ​តាម​រ៉ឺម៉ក​ ​គោយន្ដ​យ៉ាង​អនា​ធិប​តេយ្យ​ ។​
VOD ​ នៅថ្ងៃ​នេះ​ មិន​អាច​ទាក់​ទង​ លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ដ​សៀម​រាប​ ដើម្បី​​បំភ្លឺ​​ជុំវិញ​​ការ​លើក​​ឡើង​របស់​ប្រជា​ពល​រដ្ឋ​បាន​ទេ​ ដោយ​ឲ្យ​អ្នក​យក​ព័ត៌​មាន ​VOD ​​ទៅ​ជួប​ដល់​​កន្លែង​​​ធ្វើ​​ការ​​របស់​​លោក​​៖”បងអាច​មក​ជួប​​ខ្ញុំ​នៅ​ប៊ុយ​រូបាន​ករណីនេះ​​ ករណី​ដឹក​​ជញ្ជូន​ជើង​ក្រញូង​ឲ្យ​មន្ត្រី​​ណា​បង​ឲ្យ​មក​​ជួប​ខ្ញុំ​នៅ​ប៊ុយ​រូ” ។​
ចំណែក​ឯ​អភិបាល​ខេត្ត​​សៀមរាប ​លោក​ សូ ​ភារិន្ទ​ មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​​បាន​​លើ​បញ្ហា​នេះ​​នៅ​​ឡើយ​​ទេ​។
ទាក់​ទង​នឹង​បញ្ហា​នេះ​ មន្រ្ដី​ពង្រឹង​​អំណាច​​សហគមន៍​​នៃ​មជ្ឈ​​មណ្ឌល​​​សិទ្ធិ​មនុស្ស​កម្ពុជា​​ លោក​​ ឈឹម​ សាវុ​ធ​ យល់​​ឃើញ​ថា ​​មន្ដ្រី​រដ្ឋ​​បាល​ព្រៃ​​ឈើ​​មាន​ចេត​នា​​លាក់​បាំង​ការ​ពិត​  ដោ​យ​​​សារ​មិ​ន​បាន​​បង្ក្រាប​​​បទ​​ល្មើស ​និង​ក្រុម​មន្ដ្រី​ទាំង​នោះ​ ដែល​​បាន​​ឃុប​​ឃិត​គ្នា​​ជាមួយ​​ឈ្មួញ​ទុច្ចរិត​ ​៖”សមត្ថ​កិច្ច​​ពិសេស​រដ្ឋ​បាល​​ព្រៃ​ឈើ​​តែ​ម្ដង​គាត់​អត់​អាច​ឆ្លើយ​រួចទេ​ ព្រោះ​យើង​​មើល​ឃើញ​រាល់​ថ្ងៃ​ មិន​ថា​តែ​ប្រជាពល​​រដ្ឋ មិន​ថា​តែ​សង្គម​ស៊ិវិល​ ឬ មួយ​ក៏​អ្នក​ណា​មួយ​ទេ​ក៏​គេអាច​ឃើញ​ ហើយ​ដឹង​លឺ​ផ្ទាល់​តែ​ម្ដង​ថា​ ការ​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ក្ដី ឈើ​ធម្មតា​ក្ដី​ ដែល​ជា​ប្រភេទ​បទ​ល្មើស​​ព្រៃ​ឈើ​កើត​ឡើង​​​បាន​លុះ​ត្រា​ណា​តែ​មាន​ការ​ឃុប​ឃិត​គ្នា​ពី​មន្ត្រី​ជំនាញជា​ពិសេស​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​តែ​ម្ដង​”​។​
លោក​គូស​បញ្ជាក់​ថា​ ដើម្បី​បង្រ្កាប​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​​ខុស​​ច្បាប់​នេះ​ ឲ្យ​មាន​ប្រសិទ្ធិ​​ភាព​​​ពិត​​ប្រាកដ​​  លុះ​​​ត្រា​ណា​​​តែ​រដ្ឋា​​ភិបាល​មាន​ចេតនា​​បង្រ្កាប​ដល់​​មន្រ្ដី​ពាក់​ព័ន្ធ​​ និង​ក្រុម​អ្នក​ធ្វើ​សកម្ម​ភាព​ដឹក​​ឈើ​​ខុស​​ច្បាប់​​ទាំង​​​នោះ​​។ លោក​បន្ថែម​ថា​ បទ​ល្មើស​ព្រៃ​ឈើ​ដែល​កើត​មាន​ឡើង​នោះ​ បណ្ដាល​ពី​ម​ន្ដ្រី​​រដ្ឋ​​បាល​​ព្រៃ​​​ឈើ​ ដោះ​​លែង​ជន​ដែល​បាន​ប្រព្រឹត្ត​ឲ្យ​រួច​ខ្លួន​៕

No comments:

Post a Comment

yes