សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 11, 2012

អ្នកស្រី ហ៊ីលឡារី គ្លិនតុន ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន


រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន-​សហរដ្ឋ​អាមេរិក នៅ​​ល្ងាច​ថ្ងៃ​ទី​១១ ខែ​កក្កដា នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។
RFA/Uon Chhin
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ថ្លែង​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន-​សហរដ្ឋ​អាមេរិក នា​វិមាន​សន្តិភាព ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១២។
អ្នកស្រី​ ហ៊ីលឡារី គ្លិនតុន បាន​មាន​ប្រសាសន៍​ទៅ​កាន់​សម​ភាគី​របស់​អ្នកស្រី គឺ​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន ដែល​ជា​សហប្រធាន​នៃ​កិច្ច​ប្រជុំ អំពី​ការ​រឹត​ចំណង​សហ​ប្រតិបត្តិការ​រវាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក ហើយ​អ្នកស្រី​បាន​សន្យា​ថា នឹង​បង្កើត​ឲ្យ​មាន​ការ​ភ្ជាប់​ទំនាក់ទំនង​នៃ​ការ​សិក្សា​របស់​យុវជន​អាស៊ាន​ទៅ​កាន់​សហរដ្ឋ​អាមេរិក នៅ​ពេល​ឆាប់ៗ​នេះ។
អ្នកស្រី​ក៏​បាន​សន្យា​ថា នឹង​បង្កើន​ទំហំ​វិយោគ​នៅ​តំបន់​អាស៊ាន​ឲ្យ​ច្រើន​ជាង​នៅ​ប្រទេស​ចិន ដោយសារ​​តែ​អាស៊ាន​មាន​សក្ដានុពល​ខាង​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ច្រើន។

No comments:

Post a Comment

yes