សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 22, 2012

គណបក្ស សិទ្ធិមនុស្ស ធ្វើសមាជខួប ៥ឆ្នាំ នៃការបង្កើត គណបក្ស

Photo by DAP-NEWS
ដោយៈ សយ សុភា-បាន ចក់ - DAP
ភ្នំពេញ ៖ បណ្តាមន្រ្តី និងសកម្មជន ព្រមទាំងថ្នាក់ដឹកនាំ គណបក្សសិទ្ធិមនុស្ស នៅថ្ងៃអាទិត្យទី២២ ខែកក្កដា ឆ្នាំ២០១២ បានប្រារព្ធ សមាជខួបឆ្នាំទី៥ នៃការបង្កើត គណបក្សរបស់ខ្លួន ជាមួយនឹងការបង្ហាញ នូវសមិទ្ធិផលរបស់ខ្លួន ជាពិសេសចំនួនសមាជិក គណបក្សកាន់តែច្រើនឡើង ចាប់តាំងពីការបង្កើតមកនោះ។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានថ្លែងទៅកាន់សមាជិក សមាជិកា របស់ខ្លួន និងតំណាងគណបក្សសម រង្ស៊ី ថា មកទល់ពេលគណបក្ស របស់លោកដែលទើបតែ មានអាយុកាល៥ឆ្នាំនោះ មានសំឡេងគាំទ្រជាង ៨០ម៉ឺននាក់ ជាអ្វីដែលលោកចាត់ទុកថា ជាចំនួនមិនធម្មតា ដែលកើតចេញពីការប្រឹងប្រែង រួមរបស់គណបក្សពីគ្រប់ទិសទី។
គណបក្សសិទ្ធិមនុស្ស ដែលបានបង្កើតកាលពី ឆ្នាំ២០០៧ បានទទួលអាសនៈចំនួនពីរ នៅក្នុងរដ្ឋសភា នាកាលបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០០៨ និងទទួលបាន អាសនៈជាប្រធានក្រុមប្រឹក្សាឃុំ ចំនួន១៨ នាកាលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១២។

យ៉ាងណាក៏ដោយគណបក្ស សិទ្ធិមនុស្ស ក៏មានគម្រោងបង្រួបបង្រួម ជាមួយគណបក្សសម រង្ស៊ី ដើម្បីបង្កើតគណបក្សថ្មីមួយ សម្រាប់ការប្រកួតប្រជែង ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចផងដែរ។
លោកស្រី មួរ សុខហួ តំណាងគណបក្សសមរង្ស៊ី បានថ្លែងផងដែរថា លោកស្រី គាំទ្រចំពោះកិច្ចខិតខំប្រែង របស់គណបក្សសិទ្ធិមនុស្ស នាពេលកន្លងមក បានឆ្លងកាត់ឧបសគ្គ និងដណ្តើមបាសំឡេងគាំទ្រ ជាបន្តបន្ទាប់។ លោកស្រីបន្តថា មានតែការបង្រួបបង្រួម អ្នកប្រជាធិបតេយ្យ ជាពិសេស គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សប៉ុណ្ណោះ ដែលអាចមានលទ្ធភាពឆ្ពោះ ទៅរកការប្រកួតប្រជែង ជាមួយគណបក្សប្រជាជនកម្ពុជា៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments:

Post a Comment

yes